no-alternative title

Samsung បង្ហាញពីតិចនិក នៅក្នុងការប្រើទូរទឹកកកឲ្យមានប្រសិទ្ធភាព និងស៊ីភ្លើងតិច

ជាធម្មតា នៅពេលទិញ ទូរទឹកកកថ្មី លោកអ្នកតែងមានអារម្មណ៌រីករាយចំពោះភាពស្រស់ និងអនាម័យ ដោយសារតែទូទឹកកកថ្មីរបស់អ្នក មិនទាន់មានអាហារឆ្អាប ឬខូចគុណភាពលាយឡំគ្នា។ ប៉ុន្តែបើសិនជាអ្នកមិនចេះរៀបចំទូទឹកកករបស់អ្នក ឬមិនប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេសនោះទេ មិនយូរមិនឆាប់ ទូទឹកកករបស់អ្នកក្លាយជាទីតាំងដាក់អាហារ គ្មានសណ្តាប់ធ្នាប់ និងអាចក្លាយជាបណ្តុះនៃមេរោគថែមទៀតផង។  ដូច្នេះ តើអ្នកគួររៀបចំទូទឹកកករបស់អ្នកបែបណា?

រូបភាពពាណិជ្ជកម្ម
no-alternative title

1.វេចខ្ចប់វាជាមុនសិន

មុននឹងរៀបចំអាហារដាក់ចូលទូទឹកកក អ្នកគួរវេចខ្ចប់ឲ្យបានត្រឹមត្រូវ ដូចជាប្រើប្រាស់ថង់រុំ ឬប្រអប់ជាដើម ដើម្បីជៀសវាងការឆ្លងក្លិនគ្នារវាងផ្នែកកក និងផ្នែកក្លាស្សេ ជាពិសេសនៅពេលដែលមានអាហារផ្អូម ឬខូចគុណភាពនៅក្នុងទូទឹកកក វានឹងធ្វើឲ្យធុំក្លិនពេញក្នុងទូទឹកកកតែម្តង។   ប៉ុន្តែចំពោះទូទឹកកក Twin Cooling មានប្រព័ន្ធបញ្ចេញភាពត្រជាក់ពីរផ្សេងគ្នា អាចធ្វើឲ្យបន្លែរបស់អ្នកនៅតែរក្សាភាពស្រស់បានយូរ និងគ្មានក្លិនឆ្លងគ្នារវាងផ្នែកទាំងពីរឡើយ។ 

2.រៀបចំអាហារទៅតាមផ្នែក 

ជាមួយទូទឹកកកប្រភេទនេះ អ្នកអាចរក្សាអាហារទៅតាមផ្នែកនីមួយៗ ដូចជា សាច់ឆៅ ត្រី និងឈីសជាដើម គួរតែនៅផ្នែកត្រជាក់ខ្លាំង ដែលស្ថិតនៅផ្នែកខាងក្រោម។ សូមដាក់សាច់ឆៅ ដាច់ដោយឡែកពីគ្នា ព្រោះបាក់តេរីរបស់វាអាចនឹងឆ្លងទៅអាហារផ្សេងទៀតដោយងាយ។  សូមដាក់អាហារទៅតាមប្រភេទរបស់វា ដូចជាបន្លែ នៅក្នុងផ្នែកជាមួយបន្លែ ហើយមុននឹងដាក់ចូលក្នុងទូទឹកកក សូមកុំលាងវា ព្រោះវាអាចនឹងធ្វើឲ្យបន្លែឆាប់រលួយ!!  ចំពោះអាហារដែលមិនត្រូវការចំអិន ឬអាហារស្រាប់ និងភេសជ្ជៈ អ្នកអាចទុកវានៅផ្នែកខាងលើ។ 

3.ដឹងពីលក្ខណៈពិសេសរបស់ទូទឹកកក

ទូទឹកកក Twin Cooling មានប្រព័ន្ធបញ្ចេញភាពត្រជាក់ពីរផ្សេងគ្នា អាចធ្វើឲ្យបន្លែរបស់អ្នកនៅតែរក្សាភាពស្រស់បានយូរ គ្មានក្លិនឆ្លងគ្នារវាងផ្នែកកក និងផ្នែកក្លាស្សេ។ ជាពិសេស ទូទឹកកក Twin Cooling មានមុខងារ Smart Conversion ដែលអាចប្តូរពីផ្នែកកកទៅជាផ្នែកក្លាស្សេ ឬ លោកអ្នកអាចបិទផ្នែកណាមួយក៏បាន ដែលអាចជួយសន្សំសំចៃភ្លើង នៅពេលដែលអ្នកមិនសូវនៅផ្ទះ ។  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន