no-alternative title

ក្រុមហ៊ុន សែលកាត នៅតែជាបណ្ដាញសេវាទូរស័ព្ទចល័តដែលមានល្បឿនលឿនជាងគេ

ក្រោយពីការចូលរួមនៅក្នុងហងកម្មវិធីនៅ MWC 2018 ក្រុមហ៊ុន សែលកាត បានទទួលជោគជ័យម្តងទៀតហើយ ដោយរក្សាបាននូវភាពជាអ្នកដឹកនាំទៅលើល្បឿនអ៊ីនធើណិតនៅទូទាំងប្រទេសកម្ពុជា ទទួលបានពានរង្វាន់ពី OpenSignal នៅឯសន្និសីទទូរស័ព្ទចល័តពិភពលោក នៅប្រទេសអេស្ប៉ាញ កាលពីពេលថ្មីៗនេះ។ កន្លងមក ក្រុមហ៊ុន សែលកាត បានឈ្នះពានរង្វាន់ OpenSignal ម្ដងរួចមកហើយ កាលពីខែសីហាឆ្នាំមុន ដែលឈ្នះទៅលើល្បឿនអ៊ិនធើណិតដោនឡូត 4G និងល្បឿនដោនឡូតទូទៅ។

ក្នុងឆ្នាំនេះជាថ្មីម្ដងទៀត ក្រុមហ៊ុនសែលកាតទទួលបានរង្វាន់4ប្រភេទ ដែលបង្ហាញពីជ័យជំនះទៅលើ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

• ល្បឿន 4G សម្រាប់ដោនឡូត

• ល្បឿន 3G សម្រាប់ដោនឡូត

• ទំហំសេវា 3G ធំទូលាយ

• ល្បឿនបណ្តាញសេវាទូទៅ

យោងតាមរបាយការណ៍ ‘State of Mobile Networks: Cambodia Report’ (ស្ថានភាពបណ្ដាញទូរស័ព្ទនៅកម្ពុជា) ដែលធ្វើឡើងដោយ OpenSignal  បានបញ្ជាក់ថា លទ្ធផលនេះ គឺបានមកពីការពឹងផ្អែកទៅលើទិន្នន័យពីការវាស់ស្ទង់តាមរយៈទូរស័ព្ទរបស់អ្នកប្រើប្រាស់ជាង 100 លានដង ដែលបានទាញយកដោយផ្ទាល់ពីទូរស័ព្ទស្មាតហ្វូនទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 2 ខែតុលា ដល់ថ្ងៃទី 31 ខែធ្នូឆ្នាំ 2017។

លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ការទទួលបានពានរង្វាន់លើកនេះ បានបង្ហាញពីសមទ្ធិផលសម្រេចបានរបស់យើង បន្ទាប់ពីយើងបានពង្រីកបណ្តាញទូរស័ព្ទអ៊ីនធើណិតល្បឿន 4G ដែលទើបតែចាប់ផ្តើមកាលឆ្នាំមុន។ "តំបន់ បណ្ដាញអ៊ីនធើណិតល្បឿន 4G របស់យើង បានកើនឡើងពីជាង 200 កន្លែង រហូតដល់ជិត 3000 កន្លែង បើគិតមកដល់ពេលនេះ ហើយយើងនឹងបន្តពង្រីកបណ្ដាញរបស់យើងឲ្យកាន់តែទូលំទូលាយជាងនេះ”  "នេះប្រហែលជាការពង្រីកបណ្ដាញទូលំទូលាយ និងលឿនបំផុត ដែលធ្វើឡើងនៅអាស៊ីអាគ្នេយ៍។  យើងពិតជាមានមោទនភាពចំពោះអ្វីដែលសម្រេចបាន ហើយមានការរំភើបយ៉ាងខ្លាំងចំពោះអ្វីដែលនឹងមកដល់បន្ទាប់ គឺការសាកល្បងអ៊ីនធើណិតល្បឿន 5G នាពេលអនាគតដ៏ខ្លីខាងមុខនេះ”។

ទិន្នន័យក្នុងរបាយការណ៍ខាងក្រោមនេះបង្ហាញពីការនាំមុខគេរបស់ក្រុមហ៊ុនសែលកាតនៅក្នុងទីផ្សារ៖

• រក្សាបាននូវល្បឿន 4G នៅ 19.4 MBps ស្របពេលដែល Smart Axiata មានល្បឿន 4G ជាមធ្យម នៅ 16.6 Mbps,

• ល្បឿន 3G អតិបរិមា 2.5 MBps ស្របពេលដែល Smart Axiata មានល្បឿន 1.9 MBps,

• ល្បឿនបណ្តាញសេវាទូទៅ 10.6 MBps ស្របពេលដែល Smart Axiata ទទួលបានចំណាត់ថ្នាក់ទីពីរជាមួយនឹងល្បឿន 8.8 MBps។ គោលដៅចំបងរបស់សែលកាតចំពោះប្រជាជនកម្ពុជា គឺធ្វើយ៉ាងណា ដើម្បីផ្ដល់ជូននូវបណ្ដាញសេវាទូរស័ព្ទលឿនជាងគេ ជាមួយនឹងការផ្ដល់ជូនតម្លៃពិសេសនៅលើទីផ្សារ”។ "យើងបន្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់យើង ក្នុងការផ្តល់ជូនគម្រោងអ៊ីនធើណិតក្នុងតម្លៃសមរម្យ សម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា តាមរយៈបណ្តាញសេវាទូរស័ព្ទរបស់យើងដែលបានឈ្នះពានរង្វាន់។

លោកវ៉ាតសុន បានបន្តថា៖ “សែលកាត គឺជាអ្នកជំរុញការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតឲ្យកើនឡើងយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន”។ “ក្នុងពេលត្រឹមតែ 12 ខែប៉ុណ្ណោះ យើងឃើញថា ការប្រើប្រាស់ទិន្នន័យអ៊ីនធើណិតបានកើនឡើងរហូតដល់ 400% ហើយការប្រើទិន្នន័យអ៊ីនធើណិតប្រចាំថ្ងៃជាមធ្យម សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងទ្វេរដង រីឯការប្រើប្រាស់ស្មាតហ្វូនក៏បានកើនឡើងរហូតដល់ 14%”។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន