no-alternative title

បន្ទាប់ពីការលក់ស្មាតហ្វូនដែលមានគុណភាព ក្រុមហ៊ុន OPPO ក៏នូវមានមជ្ឈមណ្ឌលសេវាកម្មជាច្រើនបំរើជូនអតិថិជនផងដែរ

ការបង្ហាញវត្តមានរបស់ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជា មិនទាន់បានរយៈពេលយូរប៉ុន្មានផង ឥលូវនេះ ក្រុមហ៊ុនដ៏ល្បីឈ្មោះរបស់ចិនមួយនេះ បានបោះទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការបង្កើតឲ្យមានមជ្ឈមណ្ឌលសេវាកម្មអតិថិជនធំៗដល់ទៅ 4 ព្រមទាំងមានអ្នកបច្ចេកទេសទាំងខ្មែរ និងជនបរទេស បំរើការងារនៅទីនោះ ស្របពេលដែលសន្ទុះនៃការលក់កំពុងតែមានការកើនឡើងយ៉ាងគំហ៊ុកនៅទូទាំងប្រទេស។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រសាសន៏របស់លោក  វិចទ័រ ដែលជានាយកផ្នែកមជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុន OPPO ប្រចាំកម្ពុជា បានឲ្យដឹងថា៖ យើងចង់ឲ្យអតិថិជនកាន់តែមានទំនុកចិត្តបន្ថែមទៀតលើការប្រើប្រាស់ផលិតរបស់ OPPO និងមានភាពងាយស្រួលក្នុងការរកគ្រឿងបន្លាស់ ព្រោះថា បើទោះបីជាផលិតផលល្អប៉ុណ្ ណាក៏ដោយ ក៏ឧប្បត្តិហេតុមួយចំនួនសុទ្ធតែ អាចកើតឡើងបានគ្រប់ពេល។ នៅតាមមជ្ឈមណ្ឌលសេវាកម្មរបស់ OPPO នីមួយៗ យើងមានបំពាក់នូវឧបករណ៍ទំនើប និងសម្បូរបែប ព្រមទាំងមានអ្នកជំនាញទាំងជនបរទេស និងជនជាតិខ្មែរ ដែលទទួលបានការបណ្តុះបណ្តាលនៅក្រៅប្រទេសផងដែរ។

 

លោក សៅ ម៉ៅ ដែលជាបុគ្គលិក ធ្វើការងារនៅក្នុងមជ្ឈមណ្ឌលសេវាកម្មអតិថិជននៅទីនោះ តាំងពីឆ្នាំ 2016 មក បានបញ្ជាក់ឲ្យដឹងថា ៖ លោកពិតជាមានមោទនភាពណាស់ដែលបានមកបម្រើការងារនៅទីនេះ ត្បិតថា លោកអាចទទួលបាននូវការណែនាំយ៉ាងច្រើនពីអ្នកជំនាញជួសជុលគ្រឿងអេឡិចត្រូនិករាប់សិបឆ្នាំនៅបរទេស។ ជាពិសេនោះ គឺលោកបានទទួលការបណ្តុះបណ្តាលនៅបរទេសទៀតផង។ អតិថិជនដែលមកមជ្ឈមណ្ឌលសេវាកម្មរបស់ OPPO គឺមិនត្រូវបានគិតតម្លៃសេវាកម្មនោះទេ ប៉ុន្តែការផ្តល់ជូននេះ គឺសម្រាប់តែអតិថិជនដែលបានទិញផលិតផលដែលមានប័ណ្ណធានាពីក្រុមហ៊ុនប៉ុណ្ណោះ ត្បិតថានោះជាផលិតផលដែលនាំចូលស្របច្បាប់ ព្រមទាំងបានបង់ពន្ធយ៉ាងត្រឹមត្រូវដល់រដ្ឋាភិបាលកម្ពុជា។ បើអតិថិជនត្រូវការទិញផលិតផលដោយមិនខាត់បង់នូវអត្ថប្រយោជន៍ផ្សេងៗ គួរតែសួររកប័ណ្ណធានាឲ្យបានត្រឹមត្រូវ។ 

 

ខាងក្រោមនេះ គឺជាទីតាំងធំៗចំនួន 4 របស់មជ្ឈមណ្ឌលសេវាកម្ម OPPO ដែលក្រុមការងារយើងបានទៅជួបផ្ទាល់៖ 

មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងភ្នំពេញ មានទីតាំង នៅ ផ្ទះលេខ 335 ផ្លូវព្រះមុន្នីវង្ស សង្កាត់អូរឬស្សី 4 ខ័ណ្ឌ7មករា រាជធានីភ្នំពេញ បែរមុខទៅទិសខាងកើត (ទល់មុខវត្តកោះ) ជាប់មហាវិថីព្រះមុន្នីវង្ស! ព័ត៌មានបន្ថែមអាចទាក់ទងមកលេខ 0963655888

មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងភ្នំពេញ មានទីតាំង នៅ ផ្ទះលេខ 154B ផ្លូវ 134 សង្កាត់វាលវង្ស 4 ខ័ណ្ឌ មករា រាជធានីភ្នំពេញ ព័ត៌មានបន្ថែមអាចទាក់ទងមកលេខ 031 722 22 28 / 096 822 22 28.

មជ្ឈមណ្ឌលសេវាកម្ម OPPO នៅសៀមរាប: ផ្ទះលេខ 47 ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ព័ត៌មានបន្ថែម 098 399 555។ 

មជ្ឈមណ្ឌលសេវាកម្ម OPPO នៅកំពង់ចាម:  ភូមទី4 សង្កាត់វាលវង់ ខេត្តកំពង់ចាម (ក្បែររង្វង់មូលគល់ស្ពានគីហ្សូណាជាប់ក្រុមហ៊ុនSmart )ពត៌មានបន្ថែម 096 433 38 88

មជ្ឈមណ្ឌលសេវាកម្ម OPPO នៅទីក្រុងកំពង់សោម មានទីតាំង នៅ ផ្ទះលេខ C44 ផ្លូវ K 157 សង្កាត់ 2 ,ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ បែរមុខទៅទិសខាងកើត (ទល់មុខផ្សារទំនើបមហោស្រប,ខាងក្រោយបេនឡាន) មហោស្របចាស់!ពត៌មានបន្ថែមអាចទាក់ ទងមកលេខ 096 61 16 333,

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន