no-alternative title

Huawei Y9 និង Y7 Pro 2018 ស្មាតហ្វូនស៊េរី បានមកដល់កម្ពុជាហើយ ជាមួយនឹងវត្តមានតារាល្បីៗជាច្រើនរូប

កាលពីចុងសប្តាហ៍មុនេះ  ក្រុមហ៊ុន Huawei បានអញ្ជើញអ្នកសារព័ត៍មាន រួមជាមួយនិងយុវវ័យ ហើយនឹងតារាល្បីៗជាច្រើនរូប សាកល្បងនូវវត្តមានស្មាតហ្វូនស៊េរីថ្មីត្រកូល Y ឆ្នាំ 2018 របស់ខ្លួន ដែលទើបតែនឹងមកដល់ បន្ទាប់ពីទទួលបានភាពជោគជ័យរបស់ស្មាតហ្វូនអេក្រង់លាតកាមេរ៉ា 4 គ្រាប់ Huawei Nova 2i កាលពីពេលកន្លងទៅ។ កម្មវិធី “ការសាកល្បងប្រើប្រាស់លើកដំបូងស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 និង Huawei Y7 Pro 2018” បានប្រព្រឹត្តិទៅនៅក្នុងទីស្នាក់ការរបស់ក្រុមហ៊ុន Huawei ផ្ទាល់តែម្តង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ប្រចាំ Huawei កម្ពុជា បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មី ដែលក្រុមហ៊ុន Huawei បានបង្ហាញនោះមានពីរម៉ូដែលគឺ Huawei Y7 Pro 2018 បំពាក់កាមេរ៉ា 3 គ្រាប់ និង Huawei Y9 2018 បំពាក់កាមេរ៉ា 4 គ្រាប់ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ លើសពីតម្លៃ នឹកស្មានមិនដល់។  

លោក Vid Cooler និង វណ្ណ ផល្លី តារាចម្រៀងផលិតកម្មហង្សមាស បានសរសើរមិនដាច់ពីមាត់ថា “ស្មាតហ្វូន Huawei Y9 2018 និង Huawei Y7 Pro 2018 ពិតជាស្រស់ស្អាត ឡួយ អេក្រង់ធំទូលាយ ហើយកាមេរ៉ាថតរូបច្បាស់កប់”។ ចំណែកឯ អ្នកសារព័ត៌មានស្រី វ៉ាយ វត្តី វិញលាន់មាត់ថា “ស្មាតហ្វូនស៊េរីថ្មី Y Series នេះ ត្រូវចិត្តបងស្តូក ចាំមើលឲ្យតែចេញលក់ភ្លាម នឹងជាវភ្លេត! ស្រឡាញ់ណាស់”។

ស្មាតហ្វូន Huawei Y9 2018 គឺជាស្មាតហ្វូនថ្នាក់កណ្តាល ដែលផលិតតាមស្ដង់ដារ និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP និងខាងក្រោយទំហំ 13MP+2MP មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card 1 (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

ចំណែកឯ Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អា បំពាក់អេក្រង់លាតទំហំ 5.99” ដែលមានកម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM  3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo។ ម្យ៉ាងវិញទៀត ក៏មានកាមេរ៉ាភ្លោះ នៅខាងក្រោយផងដែរ មានទំហំ 13MP+2MP រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode។ ក្រៅពីនេះ Y7 Pro 2018 បំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត។  កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។ Huawei Y7 pro 2018 និង Huawei Y9 2018 នឹងមានវត្តមាននៅលើទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ ជាមួយនឹង តម្លៃដ៏ភ្ញាក់ផ្ទើល និងកាដូថែមជាទីគាប់ចិត្ត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន