no-alternative title

គណៈប្រតិភូធុរកិច្ចហុងកុង នឹងមកធ្វើទស្សនៈកិច្ចនៅកម្ពុជា ស្វែងរកឱកាសការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្មក្រោមគម្រោង «ផ្លូវមួយខ្សែក្រវាត់មួយ»

ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 20 ខែមីនាឆ្នាំ 2018 ខាងមុខនេះ នឹងមានបេសកកម្មជំនួញមួយក្រុម ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC) នឹងមកធ្វើទស្សនៈកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ វិនិយោគនិងផលិតកម្មរវាងកម្ពុជា និងហុងកុង។ បេសកកម្មនេះ នឹងត្រូវដឹកនាំដោយលោក Edward Yau លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃរដ្ឋបាលរដ្ឋបាលពិសេស នៃរដ្ឋបាលក្រុងហុងកុង និងលោកស្រី Margaret Fong នាយកប្រតិបត្តិនៃ HKTDC ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្ដិការធុរៈដ៏អស្ចារ្យនេះ ហុងកុង នឹងក្លាយ ជាដៃគូររបស់លោកអ្នកក្នុងការស្វែងរកឱកាសអាជីវកម្មថ្មី រួមជាមួយសិក្ខាសាលា អាហារថ្ងៃត្រង់ ដែលនឹងប្រារព្ធឡើងនៅសណ្ឋាគារ The Great Duke Phnom Penh hotel ចាប់ពីម៉ោង 12:00  នាថ្ងៃទី 20 ខែមីនា ឆ្នាំ2018 នេះ។   សិក្ខាសាលានេះ បានសហការរៀបចំដោយ សមាគមពាណិជ្ជកម្មហុងកុងនៅកម្ពុជា Hong Kong Business Association in Cambodia (HKBAC) ដែលនឹងពិភាក្សាសំខាន់អំពី ឱកាសសហការគ្នាក្នុងការផលិត និងការវិនិយោគ មានដូចជាផ្នែកហិរញ្ញវត្ថុ ធនាគារ និងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ និងផ្នែកច្បាប់ពាណិជ្ជកម្មសំខាន់ៗមួយចំនួនទៀត។  ក្រៅពីលោក Mr Edward Yau លោក ស្រី Ms Margaret Fong និងថ្លែងសន្ទរកថាស្វាគមន៍ ភ្ញៀវកិត្ដិយស ដែលមានឯកឧត្ដម Dr Sok Siphana ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងលោកបណ្ឌិត Jonathan Choi ប្រធានក្រុមហ៊ុន Sunwah Group និងជា ប្រធានសភាពាណិជ្ជកម្មចិន ហុងកុងនឹងចូលរួមចែករំលែកគំនិតសំខាន់ៗលើវិស័យពាណិជ្ជកម្មផងដែរ។ 

 

ទីក្រុងហុងកុង គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាតំបន់ពាណិជ្ជកម្មរវាងចិនដីគោក អាស៊ី និងពិភពលោក ហើយនៅក្នុងសិក្ខាសាលានេះ នឹងពង្រឹងបន្ថែមទៀតក្រោមគម្រោងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយ។ គោលបំណងនៃបេសកកម្មពាណិជ្ជកម្មនេះ បង្កើតឡើងដើម្បីស្វែងរកឱកាសសម្រាប់ការវិនិយោគ និងកិច្ចសហប្រិតិបត្ដិការអាជីវកម្ម ក្រោមគំនិតផ្ដួចផ្ដើមនៃ គម្រោងពាណិជ្ជកម្ម ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ  និងជាផ្លូវសម្រាប់សហមន៍ធុរៈកិច្ចនៅកម្ពុជា និងហុងកុង។ 

 

សិក្ខាសាលានេះ ក៏នឹងបង្ហាញពីឱកាសអាជីវកម្មនៅកម្ពុជា ដើម្បីទាញយកផលប្រយោជន៍នៃការវិនិយោគជាមួយហុងកុង ដើម្បីជំរុញភាពជាដៃគុក្នុងតំបន់ ជាពិសេសការវិនិយោគលើផ្នែក ហិរញ្ញវត្ថុ និងធនាគារ ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ  និងផ្នែកច្បាប់។ តាមយរយៈមូលដ្ឋានគ្រឹះដ៏រឹងមាំ ដូចជាប្រព័ន្ធច្បាប់ កម្រិតរបរបង់ពន្ធទាប កម្រិតខ្ពស់នៃហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ និងការវិនិយោគជឿនលឿន ទាំងបណ្ដាញអ្នកអភិវឌ្ឍជាតិ និងអន្ដរជាតិ រួមជាមួយនឹងលំហូរព័ត៌មានសេរី ចំពោះទីផ្សានៃការវិនិយោគទំនិញនានា ហុងកុងបានបង្កើតជាទម្រង់នៃបណ្ដុំព័ត៌មានមូលធនចំពោះការវិនិយោគ និងហិរញ្ញវត្ថុ សម្រាប់អ្នកវិនិយោគសកល។ 

 

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នាពេលថ្មីៗនេះ បានជំរុញ និងសម្របសម្រួលចំពោះការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ចំពោះសេដ្ឋកិច្ច ហុងកុង និងអាស៊ាន។  FTA នឹងចូលរួមកាត់បន្ថយកតព្វកិច្ចពន្ធគយ ដែលត្រូវបានកំណត់ដោយអាស៊ាន និងលើកកម្ពស់ការប្រកួតប្រជែងជាសកល របស់ដៃគូរសហការ នៃហុងកុង នៅក្នុងទីផ្សារសកល។ 

 

ASEAN-Hong Kong FTA សហការជាមួយ ASEAN-China FTA នឹងបង្កើតភាពជាដៃគូសេដ្ឋកិច្ចដ៏ជិតស្និទ្ធ Closer Economic Partnership Arrangement (CEPA) រវាង ហុងកុង និងចិនដីគោក នឹងពង្រីកតួនាទីរបស់ហុងកុង ជាមជ្ឈមណ្ឌលសម្រាប់ពាណិជ្ជកម្ម និងសេវាកម្មអន្ដរជាតិ។ ដោយសារកម្ពុជាជាមូលដ្ឋានផលិតកម្ម ដែលពេញនិយម សម្រាប់ឧស្សាហកម្មផលិតកម្មបេសកកម្មនេះនឹងជួយក្រុមហ៊ុនកម្ពុជា និងហុងកុងពិនិត្យមើល លទ្ធភាពនៃការសហការផលិតកម្ម និងការពង្រីកផលិតកម្មតាមរយៈការធ្វើសន្និសីទសារព័ត៌មានកិច្ចប្រជុំពាណិជ្ជកម្ម និងដំណើរទស្សនកិច្ចទៅកាន់រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេស។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន