no-alternative title

MSI GF72VR 7RF គឺជាហ្កេមម៉ាស៊ីនស៊េរីថ្មីនៃត្រកូល GF ដែលមានសមត្ថភាពខ្លាំងក្លាក្នុងការកម្សាន្តគ្មានដែនកំណត់

GF72VR 7RF គឺជាកុំព្យូទ័រស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា MSI ដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Windows 10 Home/Windows 10 Pro។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel Core i7 Processor ជំនាន់ទី 7 និងក្រាហ្វិកកាតប្រភេទ GeForce GTX 1060 6GB GDDR5 ថែមទៀត។ កុំព្យូទ័រស៊េរីថ្មីនេះមានអេក្រង់ទំហំ 17.3 អ៊ីញកម្រិត Refresh Rate 120Hz និងកម្រិតនៃ Response Time ដល់ទៅ 5ms ផងដែរ។ បន្ថែមពីនេះទៀតនោះ GF72VR 7RF ប្រើប្រាស់នូវប្រព័ន្ធ VR Ready, Sliver Lining Printed Keys, RGB Gaming Keyboard, Cooler Boost 4 Technology, Dragon Center, Nahimic 2 + 3D Sound Technology, Killer Gigabit LAN Controller + Killer Shield + 802.11ac រួមជាមួយនឹង Matrix Display 4K ថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា និងការភ្ជាប់ទៅកាន់ម៉ូនីទ័រចំនួន 3

GeForce GTX 10-Series GPUs ផ្លល់នូវល្បឿននៃប្រព័ន្ធម៉ាស៊ីនខ្លាំងក្លាជាង GPUs ជំនាន់មុនដល់ទៅ 3X ។ ក្រាហ្វិកនេះបង្កើតឡើងជាមួយនឹងបច្ចេកវិទ្យា Ultra-fast FinFET ដែលជាបច្ចេកវិទ្យា Bandwidth Memory Technologies កម្រិតខ្ពស់បំផុត និងការទ្រទ្រង់នូវមុខងារ DirectX 12 ដើម្បីផ្តល់នូវបទពិសោធន៍លឿនបំផុត និងការលេងហ្គេមរលូនបំផុតថែមទៀត។

បច្ចេកវិទ្យា Cooler Boost 4

បន្ថែមពីនេះទៀតនោះ GF72VR 7RF ប្រើប្រាស់នូវបច្ចេកវិទ្យា Cooler Boost 4 សម្រាប់ដំណោះស្រាយទៅលើភាពត្រជាក់សម្រាប់ការលេងហ្គេម ហើយក្រាហ្វិកកាត GeForce GTX 1060 GPU នឹងផ្តល់នូវសមតត្ថភាពពេញលេញសម្រាប់កុំព្យូទ័រលេងហ្គេម MSI Laptops នោះ។ ក្រាហ្វិក GeForce GTX 1060 GPU នេះគឺល្អប្រសើរជាងក្រាហ្វិក GeForce GTX 970M ថែមទៀត។ GF72VR 7RF មានការរចនាជាមួយនឹង Cool Gray ដែលពិតជាអស្ចារ្យបំផុតសម្រាប់ការលេងហ្គេមនោះ។ នៅក្នុងកិច្ចសហប្រតិបត្តិការចុងក្រោយរបស់ក្រុមហ៊ុនMSI និងក្រុមហ៊ុន NVIDIA នោះ វាពិតជានាំយកនូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់ការលេងហ្គេម VR នៅក្នុងកម្រិតមួយដ៏អស្ចារ្យបំផុត។ GF72VR 7RF មានកម្រិត Response Time ដល់ទៅ 5ms ជាមួយនឹងកម្រិត 120 Hz Refresh Rate ដែលពិតជាអស្ចារ្យបំផុតសម្រាប់ការលេងហ្គេម។

រន្ធដោតតភ្ជាប់ដ៏ងាយស្រួល

GF72VR 7RF ផ្តល់នូវបទពិសោធន៍ថ្មីនៃការលេងហ្គេមកាន់តែអស្ចារ្យដោយសារតែវាប្រើប្រាស់នូវបច្ចេកវិទ្យា MSI Innovation Matrix Display សម្រាប់ភ្ជាប់ទៅកាន់អេក្រង់ Displays ចំនួន 2 ថែមទៀតតាមរយៈរន្ធ 1X HDMI និង 1X Mini DisplayPort 1.2 ។ ការប្រើប្រាស់នូវមុខងារ Multi-Task ពិតជាអស្ចារ្យមែនទែនសម្រាប់ការលេងហ្គេមនោះ។ វាអាចធ្វើការតភ្ជាប់កុំព្យូទ័រទៅកាន់ HDTV Display, Matrix Display ដែលទ្រទ្រង់នូវកម្រិត 4K ជាមួយនឹងកម្រិតភាពច្បាស់ 3840 x 2160 ភិចសែល។

បច្ចេកវិទ្យា TriDef VR

មួយវិញទៀត GF72VR 7RF ក៏ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា TriDef VR សម្រាប់ការប្រើប្រាស់នូវបច្ចេកវិទ្យា 3D នៅលើ HMD ថែមទៀត។ ការប្រើប្រាស់នូវបច្ចេកវិទ្យា TriDef VR អនុញ្ញាតឱ្យអ្នកប្រើប្រាស់ជាច្រើនចូលទៅប្រើប្រាស់ជាមួយនឹង Oculus Rift និង HTC Vive ថែមទៀត។  GF72VR 7RF ប្រើប្រាស់នូវបន្ទះឈីប Intel Core i7-7700HQ សម្រាប់ប្រព័ន្ធដំណើរការពេញលេញនៅលើកុំព្យូទ័រលេងហ្គេមរបស់ក្រុមហ៊ុន MSI នោះ។ កុំព្យូទ័រនេះប្រើប្រាស់នូវ PCI-E Gen 3.0 x 4 Bandwidth ជាមួយនឹងបច្ចេកវិទ្យា NVM3 នៅលើ M.2 SSD ថែមទៀត។ វាមានល្បឿននៃការ Read ដល់ទៅ 2200MB/s ដែលលឿនជាង SATA3 SSD ដល់ទៅ 5X ថែមទៀត។

កាន់តែអស្ចារ្យមួយកម្រិតទៀតនោះវាប្រើប្រាស់នូវបច្ចេកវិទ្យា MSI SHIFT សម្រាប់ជម្រុញប្រព័ន្ធឱ្យដំណើរការខ្លាំងក្លាជាមួយនឹងការកាត់បន្ថយនូវសំលេងរំខាន និងការកាត់បន្ថយទៅលើកម្តៅសីតុណ្ហភាពថែមទៀត។ លោកអ្នកអាចចុចនៅលើ FN + F7 HotKey ឬចូលទៅកាន់ Dragon Center ។ ក្រុមហ៊ុន MSI ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Cooler Boost 4 Technology សម្រាប់ការពង្រឹងសមត្ថភាពទៅលើ GPU និង CPU នៅក្នុងកម្រិតមួយខ្ពស់បំផុត។ GF72VR 7RF ក៏ប្រើប្រាស់នូវប្រព័ន្ធ SuperSpeed+ Transfer Mode ដែលអាចធ្វើការបញ្ចូនទិន្នន័យនៅក្នុងកម្រិតមួយដល់ទៅ 10Gbps ហើយវាលឿនជាងការប្រើប្រាស់នៅលើ USB2.0 ដល់ទៅ 20X នោះ។ សម្រាប់ USB Type-C គឺមានទំហំតូចជាងប្រភេទ Type-A ហើយវាក៏ប្រើប្រាស់ជាមួយនឹង USB 3.1 ថែមទៀត។

ប្រព័ន្ធសំឡេងពិរោះរណ្តំចិត្ត

GF72VR 7RF ក៏ភ្ជាប់ជាមួយនឹងប្រព័ន្ធសំឡេង Nahimic VR ហើយ VR Video Games ជាច្រើននឹងប្រើប្រាស់នូវប្រព័ន្ធសំឡេង 7.1 Audio ផងដែរ។ Nahimic VR គឺជាដំណោះស្រាយនៃប្រព័ន្ធ Audio ដំបូងបំផុតនៅលើពិភពលោកដែលនាំយកនូវប្រព័ន្ធសំឡេង 7.1 Stereo Headset ។ វាក៏មានការពង្រឹងនូវប្រព័ន្ធសំឡេង 3D Sound ជាមួយនឹង HDMI និង USB Output ថែមទៀត។  GF72VR 7RF ក៏ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា MSI Audio Boost សម្រាប់ការបង្កើននូវប្រព័ន្ធសំឡេងកាន់តែច្បាស់ជាងមុនដល់ទៅ 30% ។ វាប្រើប្រាស់នូវ Audio Jack ពណ៌មាសដែលជួយក្នុងការបញ្ចូនប្រព័ន្ធសំឡេងកាន់តែប្រសើរ ហើយវាក៏ជួយកាត់បន្ថយទៅលើសំឡេងរំខានថែមទៀតផងដែរ។ 

បើក្រឡេកមើលទៅលើ RGB Gaming keyboard នេះគឺជារបស់ក្រុមហ៊ុន SteelSeries រចនាជាពិសេសសម្រាប់អ្នកលេងហ្គេម ហើយវាមានគម្លាត 1.9 mm Key ដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ថែមទៀត។ នៅលើកុំព្យូទ័រ GF72VR 7RF នេះមានភ្ជាប់ជាមួយនឹង 45 Keys និងប្រព័ន្ធ Mechanical-Level Shielding Solution សម្រាប់ជួយអ្នកលេងហ្គេមកាន់តែមានប្រសិទ្ធិភាពថែមទៀត។

បច្ចេកវិទ្យាគ្រប់គ្រងកាន់តែអស្ចារ្យ

GF72VR 7RF ប្រើប្រាស់នូវប្រព័ន្ធ Dragon Center ជាមួយនឹងមុខងារចំនួន 6 គឺ App Portal, System Monitor, LED Wizard, System Tuner, SHIFT Technology និង Mobile Monitor ថែមទៀត។ កុំព្យូទ័រនេះប្រើប្រាស់នូវប្រព័ន្ធ Killer Gaming Lan សម្រាប់ធ្វើការ Upgrade ទៅលើ Killer E2400 Chipset សម្រាប់ការពារទៅលើបណ្តាញ Networking Traffic ហើយវាក៏មានភ្ជាប់ជាមួយនឹងមុខងារ Killer Networking Manager ដែលពិតជាមានភាពងាយស្រួលក្នុងការប្រើប្រាស់បំផុត។ GF72VR 7RF ប្រើប្រាស់នូវប្រព័ន្ធ Killer Shield ដើម្បីធានាដល់ការ Uploads និងការដោនឡូតជាមួយនឹងបទពិសោធន៍កាន់តែអស្ចារ្យបំផុតថែមទៀត៕

អាចរកជាវបាននៅហាង: Chantra Store 

https://www.facebook.com/chantrastore168/

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន