no-alternative title

ASUS FX503 រូបរាងតូចស្រស់ស្អាត កម្លាំងម៉ាស៊ីនខ្លាំងក្លាគ្មានគូប្រៀប

ASUS FX503 គឺជាកុំព្យូទ័រស៊េរីថ្មីដែលមានរូបរាងស្រស់ស្អាតតូចច្រឡឹង និងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 10 Laptop ដែលប្រើប្រាស់នូវបន្ទះឈីប Intel Core Processor ជំនាន់ទី 7 និងក្រាហ្វិកកាតប្រភេទ NVIDIA GeForce GTX 10-Seriesថែមទៀតផង។ កុំព្យូទ័រនេះប្រើប្រាស់នូវថាមពលថ្មខ្លាំងដែលមានការធានានូវការធ្វើកិច្ចការងារ និងការកម្សាន្តពេញមួយថ្ងៃរបស់អ្នកថែមទៀតផង បន្ថែមពីនេះទៀតនោះ វាក៏ប្រើប្រាស់នូវប្រព័ន្ធ Cooling System ដែលផ្តល់នូវភាពឆ្លាតវៃក្នុងការលេងហ្គេមដោយគ្មានការរំខានថែមទៀតផង។ ASUS FX503 គឺជាកុំព្យូទ័រដំបូងបំផុតដែលប្រើប្រាស់នូវប្រព័ន្ធ Ultrafast 120Hz នៅលើអេក្រង់ទំហំ 15.6 អ៊ីញកម្រិត Full HD Display ដែលផ្តល់នូវកម្រិតភាពច្បាស់ប្រភេទ Cinematic និងការលេងហ្គេមដ៏រលូនថែមទៀតផង។ កុំព្យូទ័រនេះមានការរចនារូបរាងស្រស់ស្អាត ហើយវាមានភាពងាយស្រួលកាន់ និងសមត្ថភាពខ្លាំងក្លាដែលអ្នកអាចកម្សាន្តបានគ្រប់ពេលវេលាតែម្តង។

រូបភាពពាណិជ្ជកម្ម
no-alternative title

សមត្ថភាពខ្លាំងក្លា

ASUS FX503 ភ្ជាប់ជាមួយនឹងបន្ទះឈីប Intel Core Processor ជំនាន់ទី 7 ប្រព័ន្ធប្រតិបត្តិការ Windows 10 Pro និងក្រាហ្វិកកាតប្រភេទ NVIDIA GeForce GTX 10-Series Graphics ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា Microsoft DirectX 12 ហើយកុំព្យូទ័រនេះពិតជាមានរូបរាងទាន់សម័យ និងទម្ងន់ស្រាលក្នុងការកាន់ថែមទៀតផង។ សម្រាប់សមត្ថភាពនៃម៉ាស៊ីននេះគឺខ្លាំងក្លាដែលអ្នកអាចលេងហ្គេមបានរយៈពេលយូរម៉ោង ហើយមិនថាលោកអ្នកប្រើប្រាស់នូវមុខងារ Multitask នៅក្នុងការងារ ឬនៅក្នុងសាលារៀននោះ កុំព្យូទ័រ ASUS FX503 ពិតជាល្អខ្លាំងក្លាបំផុតនៅលើសមត្ថភាពរបស់វានោះ។

បច្ចេកវិទ្យា Ultrafast និង Supersmooth Visuals នៅក្នុងកម្រិត 120Hz

កុំព្យូទ័រ ASUS FX503 មានកម្រិត 120Hz នៅលើអេក្រង់ទំហំ 15.6 អ៊ីញអេក្រង់ IPS Level Display នោះ។ កម្រិត Ultrafast Refresh Rate នេះគឺមានដល់ទៅ 120fps ដូចនេះកម្រិតនៃការទស្សនារូបភាពវីដេអូគឺម៉ត់ច្បាស់ ហើយការលេងហ្គេមគឺពិតជាអស្ចារ្យថែមមួយកម្រិតទៀតនោះ។ អេក្រង់នេះផ្តល់នូវពន្លឺពណ៌ Contrast និង Color ស្រស់ស្អាត ហើយវាគឺជាអ្វីដែលអ្នកទស្សនាគ្រប់រូបចង់ទស្សនានៅលើអេក្រង់នោះ។ នៅលើអេក្រង់ Matte Panel នេះមិនមានពន្លឺផ្លាត ឬចំណាំងចេញពីអេក្រង់នោះទេ។

ការប្រើប្រាស់ក្តារចុច Anti-Ghosting Keyboard

សម្រាប់ក្តារចុច Keyboard របស់កុំព្យូទ័រ ASUS FX503 ត្រូវរចនាឡើងជាមួយនឹងលក្ខណៈពិសេសនៅលើម៉ាស៊ីនកុំព្យូទ័រនេះ។ វាមានប្រើប្រាស់នូវគ្រាប់ Keys ដែលមានទំហំ 1.8mm សម្រាប់ធ្វើការវាយឯកសារ និងការប្រើប្រាស់នូវភ្លើង Backlit សម្រាប់ការមើលឃើញមិនថាពេលថ្ងៃ ឬពេលយប់នោះទេ។ កុំព្យូទ័រ ASUS FX503 ប្រើប្រាស់នូវ WASD Key Group, K-Key Rollover, Space Bar ធំងាយស្រួលវាយ និងគ្រាប់ Arrow Keys ដាច់ផ្សេងមួយទៀតដែលផ្តល់នូវភាពងាយស្រួលក្នុងការវាយទិន្នន័យបានរហ័ស ត្រឹមត្រូវ និងងាយស្រួលបំផុតពិសេសគឺការលេងហ្គេមតែម្តង។

ការរចនារូបរាងស្រស់ស្អាត ស្តើង និងទម្ងន់ស្រាល

កុំព្យូទ័រ ASUS FX503 ត្រូវរចនាឡើងយ៉ាងពិសេសដែលមានភាពស្រស់ស្អាតនឹងទាន់សម័យជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 2.4cm ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះវាមានទម្ងន់ស្តើងត្រឹមតែ 2.5kg តែប៉ុណ្ណោះ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ASUS FX503 ប្រើប្រាស់នូវបំពង់បំភាយកំដៅ Copper Heat Pipes និងប្រព័ន្ធ Dual-Fan System សម្រាប់ជួយភាពត្រជាក់ទៅដល់បន្ទះឈីប និងក្រាហ្វិកកាតថែមទៀត។ នេះធានាទៅដល់ស្ថេរភាពនៃប្រព័ន្ធទាំងមូលសម្រាប់ការលេងហ្គេម ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធ Fan Overboost ដែលអាចបំពេញនូវកិច្ចការងារជាច្រើនកាន់តែមានប្រសិទ្ធិភាពនោះ។

ការប្រើប្រាស់រ៉េមធំ ប្រព័ន្ធសំឡេងលឺច្បាស់ក្រោមបច្ចេកវិទ្យា ICEpower

ASUS FX503 ប្រើប្រាស់នូវរ៉េម DDR4 RAM ទំហំ 32GB ដែលពិតជាល្អបំផុតសម្រាប់ប្រព័ន្ធប្រតិបត្តិការ ការដំណើរការនៃម៉ាស៊ីន និងការសន្សំសំចៃថាមពលនោះ។ បន្ថែមពីនេះទៀតនោះ ASUS FX503 ប្រើប្រាស់នូវប្រព័ន្ធ Microphone Filters ដែលកាត់បន្ថយទៅលើសំឡេងរំខានពីសំណាក់បរិស្ថានខាងក្រៅថែមទៀត។ កាន់តែអស្ចារ្យជាងនេះទៀតនោះ ASUS FX503 ប្រើប្រាស់នូវបច្ចេកវិទ្យា ICEPower ដែលផ្តល់នូវប្រព័ន្ធសំឡេង និងបទពិសោធន៍នៃការលេងហ្គេមកាន់តែអស្ចារ្យ ហើយអ្វីគ្រប់យ៉ាងគឺលឺច្បាស់ និងខ្លាំងក្លាថែមទៀត។ ASUS FX503 ក៏ផ្តល់នូវភាពងាយស្រួលក្នុងការចូលដំណើរការ និងការ Upgrade ទៅលើ Storage របស់អ្នក ដូចនេះវាពិតជាមានភាពងាយស្រួលក្នុងការដោះខ្ចៅផ្លាស់ប្តូរជាទីបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន