no-alternative title

OPPO F7 ស្មាតហ្វូន Selfie ដោយបច្ចេកវិទ្យា AI ថតរូបពិតរបស់អ្នក” បានមកដល់កម្ពុជាហើយ!

បន្ទាប់ពីមានពាក្យចចាមអារ៉ាមជាច្រើនអំពីការមកដល់របស់ OPPO F7 ពេលនេះប្រាកដណាស់ថា OPPO F7 នឹងត្រូវបាននាំយកមកលក់នៅប្រទេសកម្ពុជាឆាប់ៗនេះ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ OPPO Cambodia ដែលបានផ្លាស់ប្តូរ Cover របស់ខ្លួនពី OPPO F5 មកដាក់រូប OPPO F7 វិញ។ នៅក្នុងហ្វេសប៊ុកផ្លូវការរបស់ OPPO  ថ្ងៃទី 6 ខែមេសានេះ គេឃើញមានការផ្លាស់ប្តូរ cover ដែលមានរូបទូរស័ព្ទ OPPO F7 និង ពាក្យថា “25 MP” អមដោយឃ្លាមួយថា “Selfie ដោយបច្ចេកវិទ្យា AI ថតរូបពិតរបស់អ្នក” ដែលសំដៅទៅដល់ទំហំកាម៉េរ៉ាខាងមុខរបស់ទូរស័ព្ទម៉ូដែលថ្មីនេះ ដែលអាចផ្តល់គុណភាពរូបថតច្បាស់ស្អាតដូចពណ៌ធម្មជាតិពិត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មានអ្នកលេងហ្វេសប៊ុកជាច្រើននាក់បានសាកសួរពីតម្លៃនិងការមកដល់នៃទូរស័ព្ទ នៅក្នុងប្រទេសកម្ពុជា។ ម្នាក់ៗហាក់ដូចជាចាប់អារម្មណ៍ចង់ប្រើប្រាស់ទូរស័ព្ទស៊េរីថ្មីនេះខ្លាំងណាស់។ បើគេក្រលេកមើលទៅតាមហាងលក់ទូរស័ព្ទធំៗជាច្រើននៅក្នុងទីក្រុងភ្នំពេញវិញ គេនឹងឃើញថាស្លាកប៉ាណូធំៗដែលមានរូបទូរស័ព្ទដៃ OPPO F7 ត្រូវបានបំពាក់នៅពីមុខហាងតែម្តង ដោយហាងខ្លះមានដាក់រូបទូរស័ព្ទជាមួយនិងរបស់តារាស្រីល្បីឈ្មោះគឺអ្នកពេជ្រ សោភាហើយខ្លះទៀតក៏បានដាក់រូបរបស់បុរសសង្ហាសម្តីផ្អែម Step និងខ្លះទៀតដាក់រូបស្រីស្អាត រ៉េត ស៊ូហ្សាណា ដែលសុទ្ធតែជាតារាតំណាងអោយក្រុមហ៊ុនOPPO ។

 

ប៉ុន្តែទោះជាមានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីអតិថិជនក្នុងស្រុកយ៉ាងក៏ដោយ ខាងក្រុមហ៊ុន OPPO  នៅតែមិនទាន់បង្ហាញពីតម្លៃនិងកាលបរិច្ឆេទនៃការមកដល់របស់ OPPO F7 មកកាន់ប្រទេសកម្ពុជានៅឡើយទេ។ ក្រុមហ៊ុនត្រឹមតែឲ្យដឹងថាកំពូលស្មាតហ្វូនថ្មីមួយនេះ នឹងមកដល់នៅពេលឆាប់ៗនេះ។

 

គួររំលឹកផងដែរថា OPPO F7 ត្រូវបានបំពាក់ដោយកាមេរ៉ាមុខទំហំ២៥ មេហ្គាភិចសែល ដែលជាកាមេរ៉ាស៊ែលហ្វីដំបូងបង្អស់មានទំហំធំជាងគេ សម្រាប់ការថតស៊ែលហ្វីស្អាតបែបធម្មជាតិនៅពេលថ្ងៃ និងស៊ែលហ្វីច្បាស់ល្អទោះនៅពេលយប់ក៏ដោយ។ មិនតែប៉ុណ្ណោះ កាមេរ៉ាមុខរបស់ F7 ក៏មានបំពាក់នូវបច្ចេកវិទ្យា AI beauty 2.0 ថ្មី ដែលធ្វើឲ្យ ការថតស៊ែលហ្វីរបស់អ្នកកាន់តែអស្ចារ្យ។  ទូរស័ព្ទស៊េរីថ្មីនេះ មានអេក្រង់ធំពេញទំហំ 6.23  អ៊ីង និងសមាមាត្រ 19:9 (Notch Screen) ដែលជាស្មាតហ្វូនផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ការទស្សនាវីដេអូនិងរូបភាពផ្សេងៗ ហើយចំនុចពិសេសទាំងនេះក៏កំពុងវាយលុកទីផ្សានៅក្នុងប្រទេសឥណ្ឌាយ៉ាងក្តៅគគុកផងដែរ។

 

បើចង់ដឹងថាតើ OPPO F7 នឹងមកដល់នៅពេលណានោះមានតែតាមដានមើលហ្វេសប៊ុកផ្លូវការរបស់ OPPO ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ប្រហែលជាចុងខែនេះលោកអ្នកពិតជាអាចកម៉្មង់ OPPO F7 ថ្មីនេះបានហើយ បើយើងមើលទៅតាមដំណើរការពីមុនមករបស់ក្រុមហ៊ុន OPPO៕ តោះសាកចូលរួមទាយតម្លៃរបស់ OPPO F7 ទាំងអស់គ្នា ថាតើតម្លៃប៉ុន្មានដែរនៅពេលមានលក់លើទីផ្សារនោះ?

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន