no-alternative title

មើលលក្ខណៈពិសេសៗខ្លះៗរបស់ OPPO F7 ទាំងអស់គ្នា មុននឹងស្អាតហ្វូននេះបង្ហាញវត្តមានផ្លូវកានៅសប្តាហ៍ក្រោយ

នៅថ្ងៃទី 20 មេសា ខាងមុខនេះ ក្រុមហ៊ុន OPPO នឹងប្រកាសសម្ពោធទូរស័ព្ទដៃស៊េរីថ្មីនេះហើយ អ្នកគាំទ្រជាច្រើនបាន comment សាកសួរអំពីព័ត៌មាននានាទាក់ទងនឹងការសម្ពោធផលិតផលថ្មីនេះ ជាពិសេសអំពីលក្ខណៈពិសេសរបស់ OPPO F7 ។ ដូច្នេះ តោះ! សូមមកមើលលក្ខណៈពិសេសៗរបស់ OPPO F7 ទាំងអស់គ្នា។ 

1.រចនាបថ៖ ផ្នែកខ្នងខាងក្រោយភ្លឺរលោងដូចជាកញ្ចក់ និងស្រោបមកដល់មុខ ជាប្រភេទ Uni-Body ហើយកាមេរ៉ាមិនលៀនមកច្រើនទេ និងមានស៊េនស័រសម្រាប់ស្កេនម្រាមដៃថែមទៀតផង។  

2.អេក្រង់ធំ Super Full Screen (Notch Screen) ប្រើប្រាស់នូវអេក្រង់ LTPS IPS LCD មានទំហំ 6.23 អ៊ីញ លាតប្រហែល 82.5%  នៃផ្ទៃខាងមុខ ជាអេក្រង់ទ្រវែងមានវិមាត្រ 19:9 Ratio មានកម្រិតបង្ហាញ Full HD+ (2280 x 1080 ភិចស៊ែល) និងដង់ស៊ីតេអេក្រង់ 405 ppi។

រូបភាពពាណិជ្ជកម្ម
no-alternative title

3.បច្ចេកវិទ្យាស្គេនមុខដោះសោរ៖  មិនត្រឹមតែមានស៊េនស័រស្គេនម្រាមដៃទេ សូម្បីតែបច្ចេកវិទ្យាដោះសោរដោយស្គេនទម្រង់មុខ ក៏លឿនទាន់ចិត្តផងដែរត្រឹមតែ 0,08 វិនាទីតែប៉ុណ្ណោះ។ 

4.កាមេរ៉ាមុខ 25 មេហ្គាភិស៊ែល៖ ជាមួយកម្រិត Aperture f/2.0 ប្រើប្រាស់លេនទូលាយល្អ និងsensor HDR ចាប់រូបភាពស្រស់ស្អាតជាមួយបច្ចេកវិទ្យា AI Beauty 2.០ ដែលអាចចាប់យកចំនុចសំខាន់ៗលើមុខមនុស្សយើងចំនួន 296 ចំណុចនៅពេលថត ធ្វើឲ្យទៅជាស្រស់ស្អាត មិនប្លែកពីធម្មតាច្រើនឡើយ ជាមួយនឹងបច្ចេកវិទ្យាជំនាញខាងសម្រស់ ដែលគណនាទម្រង់មុខបានដល់ 8 លានប្រភេទ។ ផ្ទៃខាងក្រោយក៏អាចថតព្រាលបានដោយមុខងារBokeh Mode។ ចំណែកកាមេរ៉ាក្រោយទំហំ 16 មេហ្គាភិចស៊ែល Aperture f/1.8 និងថតវីឌីអូកម្រិត Full HD បាន។ 

5.ថាមពលថ្ម (3400mAh)៖ សម្រាប់អ្នកចូលចិត្តទូរស័ព្ទដែលមានថ្មកាន់បានយូរ OPPO F7 ពិតជាជម្រើសមួយដ៏ប្រើសើរបំផុត ត្បិតថាវាមានមុខងារ AI Battery Management ដែលអាចសំចៃថ្ម មិនថានៅពេលប្រើប្រាស់ ឬទុកចោលក៏ដោយ។ វាភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាសាកថ្មលឿន Quick Charge នៅលើក្បាលសាកដែលមាននៅក្នុងប្រអប់មកជាស្រេច។ 

6.ដំណើរការលឿន៖ OPPO F7 ក៏បានបំពាក់មកជាមួយនឹងប្រព័ន្ធ (ColorOS 5.0 system) ជា system របស់ OPPO ចុងក្រោយដែលបានUpgrade ដំណើរការដោយAndroid 8.1 ជំនាន់ចុងក្រោយ ដែលធ្វើឲ្យប្រព័ន្ធប្រតិបត្តិការដំណើរការបានរយ៉ាងលូនល្អ ។ កម្លាំងម៉ាស៊ីនរបស់ OPPO F7 ប្រើប្រាស់ឈីប Helio P60 ទើបនឹងចេញថ្មី មានរ៉េមទំហំ 4GB ឬ 6GB អង្គផ្ទុកទិន្នន័យ 64GB ឬ 128GB ហើយវាក៏មាន សមត្ថភាពបន្ថែម microSD បានដល់ 256GB ផងដែរ។

7.ពណ៌៖ OPPO F7 ក៏មានជាពណ៌ក្រហម (Solar Red) ពណ៌ប្រាក់ (Moonlight Silver) និង ពណ៍ខ្មៅ (Diamond Black) តួខ្លួនជាប្រភេទ Glossy Design   ដែលនេះជាចំនុចពិសេស ទាក់ទាញសម្រាប់អ្នកប្រើប្រាស់ទូទៅ ជាពិសេសគឺយុវវ័យតែម្តង ។

8.ពហុមុខងារលើអក្រង់៖ OPPO F7 គឺជាម៉ូដែលដំបូងបង្អស់ ដែលភ្ជាប់មកជាមួយនូវពហុមុខងារ (multi-tasking full screen) អាចមើលសារ និងឆ្លើយតបបានកាន់តែលឿន និងបើកមុខងារមួយចំនួនកាន់តែងាយស្រួល ទោះបីជាលោកអ្នកកំពុងតែទស្សនាវីឌីអូ ឬកំពុងលេងហ្គេមក៏ដោយ។ ហើយនេះក៏ជាមុខងារដែលទើបតែមានលើ OPPO F7 មុនគេបង្អស់ ដែលមិនទាន់មាននៅលើទូរស័ព្ទផ្សេងទៀតឡើយ។

9.Navigation gesture: OPPO F7 មានបំពាក់នូវមុខងារអូសលើអេក្រង់ ឬមុខងារប្រើកាយវិការ ដែលលោកអ្នកអាចប្រើក្នុងការត្រឡប់ថយក្រោយ ឬត្រលប់ទៅHome បានយ៉ាងងាយ និងរហ័សទាន់ចិត្ត។

  

បើយើងមើលតាមលក្ខណៈពិសេសរបស់ម៉ូដែល OPPO F7 យើងឃើញថាលើកនេះ OPPO ពិតជាធ្វើបានល្អគួរឲ្យកត់សម្គាល់ ហើយពិតជាអាចផ្តល់ជូននូវតម្រូវការ ក៏ដូចជាបច្ចេកវិទ្យាទំនើបទៅកាន់មនុស្សទូទៅដែលមនុស្សម្នាក់ៗចង់បាន។ស្គាល់លក្ខណៈពិសេសទាំងនេះហើយ តើលោកអ្នករង់នៅចាំអីទៀត ? សូមចាប់ផ្តើមធ្វើការកម្ម៉ងទិញកំពូលស្មាតហ្វូនស៊េរីចុងក្រោយរបស់ OPPO ដើម្បីទទួលបាននូវបទពិសោធដ៏រីករាយនៃបច្ចេកវិទ្យាថ្មីៗទាំងនេះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន