no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

តោះក្រឡេកមើលរូបរាងរបស់ស្មាតហ្វូន Galaxy S9+ និង iPhone X តើមួយណាជម្រើសរបស់អ្នក!

ដូចអ្វីដែលមនុស្សជាច្រើនធ្លាប់រំពឹងទុកថា ក្រុមហ៊ុន Samsung និង Apple នឹងប្រើប្រាស់នូវអេក្រង់ពេញលេញសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ ក្រុមហ៊ុន Samsung បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅដើមឆ្នាំនេះ ស្របពេលដែលក្រុមហ៊ុន Apple ប៉ុន្មានខែក្រោយមកក៏បញ្ចេញនូវ iPhone X ។ សម្រាប់ iPhone X គឺមិនដូចជាស្មាតហ្វូនផ្សេងនោះទេ ដោយសារតែវាមានការរចនាជាមួយនឹងអេក្រង់ដែលមានស៊ុមព័ទ្ធស្តើងបំផុត។ ស្មាតហ្វូននេះ មាន Notch នៅផ្នែកកណ្តាលខាងមុខដូចគ្នាទៅនឹងស្មាតហ្វូន Essential Phone ដែលមានការបែងចែកអេក្រង់នោះ។

សម្រាប់ Notch នេះ មានការប្រើប្រាស់ជាមួយនឹងមុខងារ Face ID ដែលបច្ចេកវិទ្យាកម្រិតខ្ពស់សម្រាប់បច្ចេកវិទ្យាស្កេនមុខសម្រាប់ស្មាតហ្វូននៅថ្ងៃនេះ ប៉ុន្តែសម្រាប់ក្រុមហ៊ុន Samsung វិញក៏ប្រើប្រាស់នូវអេក្រង់ ‘Infinity display’ ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើងផងដែរ។ ស្របពេលដែលស្មាតហ្វូន Galaxy S8/S9 និង Galaxy Note 8 មានស៊ុមព័ទ្ធអេក្រង់ស្តើងនៅផ្នែកខាងក្រោម និងផ្នែកខាងលើបើធៀបជាមួយនឹង iPhone X នោះ គែមរបស់ស្មាតហ្វូនទាំងពីរគឺមានលក្ខណៈស្តើងជាង នេះគឺដោយសារតែការប្រើប្រាស់នូវអេក្រង់គែមកោងនោះ។

សម្រាប់កន្លែងផ្សេងទៀតនោះ iPhone X របស់ក្រុមហ៊ុន Apple ក៏មានការរចនារូបរាងស្រដៀងគ្នាទៅនឹងទូរស័ព្ទរបស់ Samsung ផងដែរ។ បន្ទាប់ពីប៉ុន្មានឆ្នាំនៃការរចនា iPhone ជាមួយនឹងផ្នែកខាងក្រោយធ្វើពីលោហធាតុនោះ ក្រុមហ៊ុន Apple ក៏ផ្លាស់ប្តូរទៅប្រើប្រាស់អេក្រង់កញ្ចក់វិញផងដែរសម្រាប់ iPhone X។ ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដែលបង្កើតនូវស្មាតហ្វូន ដែលពេញនិយមជាមួយនឹងកញ្ចក់នៅផ្នែកខាងក្រោយ។

ជាលទ្ធផលស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន Samsung និង Apple គឺពិតជាអស្ចារ្យ និងងាយស្រួលកាន់នៅក្នុងដៃមែនទែន ជាពិសេសគឺពិតជាស្រស់ស្អាតដូចគ្នា៕

no-alternative title
ព័ត៌មានពាណិជ្ជកម្ម