ទូរទស្សន៍ Samsung QLED TV អេក្រង់ 88 អ៊ីញថ្មី ដែលមានឈ្មោះថា Q9 គឺជាម៉ូដែលដ៏ធំបំផុតរបស់ទូរទស្សន៍ QLED។ ទទឹងរបស់អេក្រង់ទូរទស្សន៍នេះ គឺមានប្រវែងប្រម៉ាណ 197.9 សង់ទីម៉ែត្រ ឬជិត 78 អ៊ីង ហើយទំហំអេក្រង់ទាំងមូលធំជាង ទូរទស្សន៍អេក្រង់ 43 អ៊ីង ទាំងបួនគ្រឿងបូកបញ្ចូលគ្នា។ ក្រៅពីទំហំអេក្រង់ធំ Q9 មានរូបភាពច្បាស់ និងដំណើរការបានល្អ ព្រមទាំងមានរូបរាងស្អាត ហើយសាកសមទៅនឹងតម្រូវការរស់នៅរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន និងទៅអនាគត។ ដើម្បីឲ្យដឹងកាន់តែច្បាស់អំពីទំហំដ៏អស្ចារ្យរបស់ទូរទស្សន៍ Samsung Q9 QLED TV អេក្រង់ 88 អ៊ីងនេះ សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ៖