no-alternative title

Lenovo ThinkPad 13 កុំព្យូទ័រយួរដៃជំនាន់ថ្មី បង្ហាញពីស៊ីវីល័យ និងប្រណិតភាពរបស់អ្នកប្រើប្រាស់!

ការផលិតនូវកុំព្យួទ័រយួរដៃកាន់តែប្រណិតៗទៅហើយពីសំណាក់ក្រុមហ៊ុននានាជុំវិញពិភពលោក ដើម្បីធ្វើការប្រកួតប្រជែងនៅលើទីផ្សារបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននេះ ហើយក្រុមហ៊ុន Lenovo ក៏បានធ្វើការផលិតនូវកុំព្យួទ័រយួរដៃដ៏ប្រណិត និងមានគុណភាព សម្រាប់ប្រើប្រាស់ក្នុងការបំពេញកិច្ចការងារបានយ៉ាងរលូន ពិសេសកិច្ចការងារការសិក្សា និងការងារការិយាល័យមួយចំនួន ដែលអាចធានាបានថា ពេញចិត្តតែម្តង ហើយរូបរាងរបស់វាក៏កាន់តែប្រណិត ជាមួយបរិបទនៃការផលិតរចនាម៉ូតកាន់តែស៊ីវីល័យ។

ការរចនារូបរាងបែបស៊ីវីល័យ

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារូបរាងទាំងមូលរបស់ Lenovo ThinkPad 13 គឺពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ហើយជឿជាក់ថាប្រិយមិត្តទាំងឡាយ ពេលបាមឃើញរូបរាងរបស់វាប្រាកដជាចាប់អារម្មណ៍ដំបូងគឺកម្រាស់ដ៏ស្តើង និងមានទម្ងន់ស្រាលត្រឹមតែ 1.44 គីឡូក្រាម ជាមួយនឹងទំហំរួម 322.4 x 222.8 x 19.8 mm ដែលធ្វើឲ្យមានសោភ័ណ្ឌភាពបំផុតនៅពេលប្រើប្រាស់ ។ 

Lenovo ThinkPad 13 ម៉ូដែលថ្មីនេះ ត្រូវបានផលិតឡើង ដើម្បីបំពេញតម្រូវការប្រើប្រាស់ទូទៅ ទាំងការសិក្សា កិច្ចការងារការិយាល័យ ពិសេសងាយស្រួលក្នុងការយកតាមខ្លួន ទាំងការកម្សាន្ត និងការធ្វើដំណើរផ្សេងៗ ដោយបានឆ្លងកាត់ការពិសោធន៍  12 military-grade និងឆ្លងកាត់ការធ្វើតេស្តពិនិត្យគុណភាពជាប់ជាង 200 ស្ថាប័ន ថែមទាំងមានកាមេរ៉ាមុខទំហំ 720p HD camera with integrated dual array microphone ដែលអាចថតរូបភាពបានច្បាស់ និងអាចប្រើសម្រាប់វិដេអូខលបានថែមទៀតផង។ ដូច្នេះ អាចធានាបានថា ការរចនារូបរាងរបស់ Lenovo ThinkPad 13 គឺអាចទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនរបស់ខ្លួនយ៉ាងពិតប្រាកដ។

អេក្រង់ភ្លឺច្បាស់ 13.3" FHD

អេក្រង់របស់ Lenovo ThinkPad 13 មានទំហំ 13.3 អ៊ីង និងមាន 3 ប្រភេទសម្រាប់ជ្រើសរើស HD (1366x768) Anti-Glare , FHD (1920x1080) IPS Anti-Glare Multi-Touch, FHD (1920x1080) IPS Anti-Glare អាចបញ្ជាដោយប៉ះថាច់ Touch Screen  បាន ដែលធ្វើឲ្យការប្រើប្រាស់កាន់តែមានភាពជឿជាក់ ព្រោះថា តែសមត្ថភាពនៃអេក្រង់របស់វា បានផ្តល់ជូននូវភាពងាយស្រួលក្នុងមើល បង្ហាញក្រាហ្វិចច្បាស់ឥតខ្ចោះតែម្តង ក៏ព្រោះតែ ប្រើប្រាស់នូវអង្គក្រាហ្វិច Intel® HD Graphics 610 ដែលជាក្រាហ្វិចជំនាន់ថ្មីរបស់ Intel ផងដែរ។

ក្តាចុចប្រណិត ងាយស្រួលនៅក្នុងការប្រើប្រាស់

ចំណុចមួយដែលមិនគួរំលងនោះគឺក្តាចុច Keyboard ដែលត្រូវបានរចនាម៉ូត ជាមួយភាពងាយស្រួលក្នុងការចុចវាយបញ្ជាបានរហ័ស និងងាយស្រួលសម្អាត ហើយលោកអ្នកនឹងមិនចង់ដកដៃចេញពីគ្រាប់ចុចឡើយ និងថែមទាំងមិនចង់ប្រើ Mouse បន្ថែមឡើយ ព្រោះតែក្តាចុចប្រភេទនេះ មានបន្ថែមនូវ POINTING ដល់ទៅ 2 ងាយស្រួលក្នុងការបញ្ជា ពិសេសក្តាចុចត្រង់ចំណុច TrackPoint និង TrackPad ដែលផ្តល់ជូននូវការបញ្ជា Cusor បានរហ័ស ធ្វើការហ្សូមដោយប្រើម្រាមដៃ អូសចេញចូលបានយ៉ាងងាយស្រួល ទើបធ្វើឲ្យ Lenovo ThinkPad 13 បានជាប់ពានរង្វាន់ប្រណិតភាព ដោយមានការទទួលស្គាល់ទូទាំងពិភពលោក។

កម្លាំងម៉ាស៊ីនខ្លាំង ថាមពលថ្មកាន់តែខ្លាំង

ចំណុចដែលធ្វើឲ្យ Lenovo ThinkPad 13 មានសមត្ថភាពខ្លាំងក្នុងការដំណើរការកម្មវិធី ក៏ព្រោះតែវាទ្រទ្រង់ជាមួយប្រព័ន្ធប្រតិបត្តិការ Microsoft Window 10 ដែលដំណើរនៅលើ Motherboard ស៊េរីខ្ពស់ ដែលបំពាក់មកជាមួយនូវអង្គប្រតិបត្តិការ២ជំរើស Up to 7th Generation Intel® Core™ i5-7300U Processor (3MB Cache, up to 3.50GHz) និង Intel® Celeron® 3865U Processor (2MB Cache, 1.80GHz) អង្គចងចាំ RAM រហូតដល់ 16GB DDR4 2133 MHZ និងមានថាស់រឹងផ្ទុកទិន្នន័យ 256GB SSD OPAL2.0 និងមានភ្ជាប់មកជាមួយនូវប្រព័ន្ធសុវត្ថិភាព DTPM 2.0 និងស្គែនក្រយ៉ៅដៃ SWIPE FINGERPRINT READER ធ្វើឲ្យការប្រើប្រាស់កាន់តែមានសុវត្ថិភាពជានិច្ច។ 

 

នៅមិនទាន់អស់ Lenovo ThinkPad 13 ក៏មានបំពាក់នូវបច្ចេកវិទ្យា Intel® Dual Band Wireless AC (2x2) 8265 + Up to Bluetooth® 4.1 vPro ជាមួយគ្នា ធ្វើឲ្យការប្រើប្រាស់ជាមួយប្រព័ន្ធអីុនធើណិតនិងប្លូ៊ធូសកាន់តែងាយស្រួលភ្ជាប់បានរហ័សទាន់ចិត្ត និងមានផតសម្រាប់ដោតឌុយដូចជា 2 x USB 3.0, 1 x USB 3.0 (powered), 1 x USB-C, 1 x HDMI, OneLink+, 4-in-1 card reader (SD, SD-HC, SD-XC, MMC), 1 x headphone / microphone combo jack។ និយាយពីថាមពលថ្មរបស់វាវិញ នៅត្រូវគេប្រសិទ្ធនាមថា កំពូលថ្មតែម្តង ព្រោះថា អ្នកប្រើប្រាស់អាចយកតាមខ្លួន ដើម្បីបំពេញកិច្ចការងារបានពេញមួយថ្ងៃតែម្តង ព្រោះវាអាចប្រើប្រាស់បានរហូតដល់ 11 ម៉ោងឯណ្ណោះ ដូច្នេះ អ្នកមិនចាំបាច់បារម្មណ៍រឿងអស់ថ្មនៅពេលកំពុងត្រូវការប្រើប្រាស់នោះឡើយ។

សរុបមក Lenovo ThinkPad 13 ពិតជាមានសមត្ថភាពសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់អតិថិជនរបស់ខ្លួនពិតប្រាកដមែន ព្រោះក្រុមហ៊ុន Lenovo បានធ្វើការផលិតឡើងយ៉ាងសម្រិតសម្រាំង ដើម្បីធ្វើយ៉ាងណាឲ្យកុំព្យួទ័រយួរដៃស៊េរីថ្មីមួយនេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការងារទាំងឡាយ បានយ៉ាងល្អតែម្តង៕

អាចរកជាវបាននៅក្រុមហ៊ុន ICE Electronics តាមរយៈលេខទូរស័ព្ទ 023 222 924 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន