no-alternative title

វត្តមានរបស់ OPPO F7 ជាមួយនិងតម្លៃត្រឹមតែ 329 ដុល្លារ នៅពេលនេះ អាចនឹងធ្វើអោយដៃគូប្រកួតប្រជែងរបស់ខ្លួននៅកម្ពុជា មានការលំបាកហើយ

កាលពីថ្ងៃទី 20 ខែមេសា ឆ្នាំ 2018 នេះ នៅសណ្ឋាគារសុខាភ្នំពេញ ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជា បានសម្ពោធនូវស្មាតហ្វូន OPPO F7 ដែលមានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍រស្មីហង្សមាស និងផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ផងដែរ។ ព្រឹត្តិការណ៏នេះ គឺមានការចូលរួមពីសំណាក់តារាចំរៀង ដែកជាតំណាងបីនាក់ក្នុងការផ្សព្វផ្សាយឲ្យផលិតផលរបស់ខ្លួនទៀតផង ក្នុងនោះរួមមានដូចជា៖ អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និង លោក STEP ដែលសុទ្ធសឹងតែជាតារាកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន OPPO បានបញ្ជាក់ឲ្យដឹងថា ទូរស័ព្ទដែលខ្លួនដាក់សម្ភោធនេះ គឺជាម៉ូដែលថ្មីមួយ ដែលមានការវិវឌ្ឍមួយកម្រិតទៀត ទៅលើការថតរូបSelfie ហើយម៉ូដែលនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់ទាំងអស់កាន់តែរីករាយ និងពេញចិត្តចំពោះការថតរូបSelfie ដោយបច្ចេកវិទ្យា AI ដែលមាននៅលើ OPPO F7 នេះ។ គួរបញ្ជាក់ថា កាលពីចុងឆ្នាំ 2017 ក្រុមហ៊ុន OPPO បានបញ្ចេញនូវម៉ូដែល F5 ជាម៉ូដែលដំបូងគេដែលបានបំពាក់កាមេរ៉ា 20MP រួមជាមួយបច្ចេកវិទ្យា AI ដែលបានធ្វើអោយអតិថិជនជាច្រើនមានការពេញចិត្ត និងគាំទ្រជាខ្លាំង។ 

ជាមួយនឹងវត្តមាន OPPO F7 គឺពិតជាខ្លាំងជាងមុន ដោយសារតែស្មាតហ្វូនថ្មីនេះ គឺបានបំពាក់មកជាមួយកាមេរ៉ាមុខរហូតដល់ទៅ 25MP ដែលមានកាមេរ៉ាមុខទំហំធំដំបូងគេបង្អស់នាពេលបច្ចុប្បន្ន ហើយបានភ្ជាប់ជាមួយបច្ចេកវិទ្យាAI Beauty 2.0។ ពិសេសជាងនេះ ទៅទៀត OPPO F7 បានប្រើប្រាស់នូវSensor HDR 576 របស់Sony ដែលវាអាចធ្វើការបានយ៉ាងល្អក្នុងការផ្តិតយករូបភាពដ៏ស្រស់ស្អាតទោះស្ថិតក្នុងស្ថានភាពរូបភាពនៅឆ្ងាយឬកុងពន្លឺក៏ដោយ។ 

ចំពោះបច្ចេកវិទ្យា AI Beauty 2.0 របស់ OPPO F7 គឺមានសមត្ថភាព អាចចាប់យកចំនុចសម្គាល់សំខាន់ៗនៅលើផ្ទៃមុខរបស់មនុស្សរហូតដល់ទៅ296ចំនុច វាថែមទាំងអាចសម្គាល់នូវភេទ អាយុ សម្បុរស្បែក ប្រភេទស្បែកដែលអាចធ្វើឲ្យការថតរូបរបស់អ្នកកាន់តែស្រស់ស្អាតនិងមានលក្ខណៈធម្មជាតិ។ មួយវិញទៀតនោះគឺមុខងារ AI Learning ដែលវាវៃឆ្លាតក្នុងការចងចាំនូវអ្វីដែលយើងបានកំណត់ទៅលើរូបភាពដែលអ្នកចង់បាន នៅពេលដែលយើងថតរូបលើកក្រោយ វានឹងធ្វើការកំណត់ទៅលើរូបថតរបស់យើងដោយស្វ័យប្រវត្តិដោយយើងមិនចាំបាច់ធ្វើការកំណត់ម្តងទៀតឡើយ។ 

កាមេរ៉ាមុខរបស់ OPPO F7  ក៏មានមុខងាVivid Mode ដែលជាមុខងារជួយឲ្យការថតរូបកាន់តែស្រស់ស្អាត បន្ថែមពណ៌ទៅលើ Backgroundឲ្យកាន់តែស្រស់ស្អាតនិងមានភាពរស់រវើក។ លើសពីនេះទៅទៀត ស្មាតហ្វូននេះ ក៏មានមុខងារAR Stickers ដែលអាចឲ្យលោកអ្នកថតរូបខ្យូតៗជាមួយ Stickers ជាច្រើន។ ចំណែកកាមេរ៉ាក្រោយរបស់OPPO F7 មានទំហំ16MPបូករួមជាមួយ AI Recognition(ការសម្គាល់ឆ្លាតវៃ) ដែលអាចសម្គាល់ទៅលើស្ថានភាពផ្សេងៗរហូតដល់ 16 ស្ថានភាព ដែលអាចដាក់នូវកំរិតពន្លឺឲ្យស្រស់ស្អាតទៅតាមស្ថានភាពនីមួយៗ។

និយាយពីអេក្រង់របស់ OPPO F7  គឺមានទំហំ 6.23 អ៊ីង វិមាត្រ19:9  កម្រិតបង្ហាញ FHD+ និងResolution 2280x1080 pixels ហើយវាជាអេក្រង់ឆក (Notch Screen) Super Full Screen។ វាថែមទាំងភ្ជាប់មកជាមួយនូវមុខងារ Full Screen Multitasking ដែលមុខងារនេះអាចឲ្យយើងមើលវីដេអូ ឬលេងហ្គេមបណ្តើរ ហើយអាចឆ្លើយតបសារ ឬលេងchat បណ្តើរ(We chat, Messenger & What App)។

OPPO F7 ត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការដោយ Processor ងក្រោយបំផុតគឺ 8+2(AI)-core ដែលមានល្បឿន2.0 GHz (MTK P60)។ ចំពោះម៉ូដែល OPPO F7 នឹងមានSpecs ពីរជំរើសសម្រាប់ឲ្យអតិថិជនជ្រើសរើស គឺF7 Ram 4GB+Rom64GB និង F7 Ram 6GB+Rom128GB ហើយម៉ូដែលទាំងពីរនេះសុទ្ធតែដំណើរការដោយColorOS 5.0 ដើរដោយAndroid 8.1។

រូបរាងខាងក្រៅវិញ OPPO F7 ត្រូវបានបានរចនាតួខ្លួនភ្លឺរលោងដូចជាកញ្ចក់ ព្រមទាំងមានកន្លែងស្កេនក្រយៅដៃនៅលើផ្ទៃខាងក្រោយវាផងដែរ។ វានឹងមានបីពណ៌សម្រាប់ឲ្យជ្រើសរើស មានដូចជា៖ ពណ៌ក្រហម(Solar Red) ពណ៌ប្រាក់(Moonlight Silver) និងពណ៌ពេជ្រខ្មៅ(Diamond Black)។

ចំពោះតម្លៃវិញ OPPO F7 Ram ទំហំ 4GB មានតម្លៃត្រឹមតែ 329$ ប៉ុណ្ណោះ ហើយលោកអ្នកក៏អាចចាប់ផ្តើមធ្វើការ Pre-order តាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសពីថ្ងៃនេះ រហូតដល់ថ្ងៃទី 27 ខែមេសា ឆ្នាំ 2018 និងអាចរកជាវបាននៅលើទីផ្សារនៅថ្ងៃទី 28 ខែមេសា ឆ្នាំ 2018 នេះ។ OPPO F7 (128GB) វិញនឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅក្នុងខែឧសភានេះជាមួយនឹងតម្លៃ 429$។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន