no-alternative title

Huawei P20 និង P20 Pro នឹងមានវត្តមានជាផ្លូវការនៅកម្ពុជាឆាប់ៗនេះហើយ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei កាលពីម្សិលមិញនេះ

កាលពីយប់មិញនេះ  នៅក្នុងពិធីជួបជុំ និងជប់លៀងជាមួយនឹងតារាល្បីៗ ហើយនឹងអ្នកសារព័ត៌មាន នៅភោជនីយ៍ដ្ឋាន Hardrock ក្រុមហ៊ុន Huawei ប្រចាំនៅប្រទេសកម្ពុជា បានប្រកាសជាឱឡារឹកថា ខ្លួននឹងចេញលក់ស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro នៅក្នុងទីផ្សារប្រទេសកម្ពុជា នាពេលឆាប់ៗនេះ ជាមួយនឹងតម្លៃជាង 800 ដុល្លារ។ ការប្រកាសនេះ បានធ្វើឡើងដោយ លោក អែម យុទ្ធួ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកទីផ្សារនៃរបសៈក្រុមហ៊ុន Huawei នោកម្ពុជា។ ស្មាតហ្វូន Huawei P20 នឹងលក់នៅក្នុងតម្លៃជាង 600 ដុល្លារ និង P20 Pro តម្លៃជាង 800 ដុល្លារ ។ 

គួរបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro គឺមានប្រើប្រាស់នូវកាមេរ៉ាចំនួន 3 គ្រាប់។ ហើយសេនស័រនៃកាមេរ៉ានេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Leica ដែលមានបីទំហំ គឺ 40MP+8MP+20MP។  ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ស្មាតហ្វូននេះ អាចធ្វើការពង្រីកឆ្ងាយជាងមុនដល់ទៅ 5 ដងដែលនេះ ត្រូវគេហៅឈ្មោះថា Hybrid Zoom។ ស្មាតហ្វូននេះ បានប្រើប្រាស់នូវកាមេរ៉ា 40MP ដែលអាចធ្វើការពង្រីកបានតែ 3 ដងប៉ុណ្ណោះ ប៉ន្តែនៅពេលដែលប្រើប្រាស់នូវកាមេរ៉ា Telephoto Lens ទីពីរទំហំ 8MP នោះ គឺអាចធ្វើការពង្រីកដល់ទៅ 5 ដង។ តើកាមេរ៉ាទំហំ 20MP ប្រើប្រាស់ដើម្បីអ្វី? នេះគឺជាកាមេរ៉ាប្រភេទ Monochrome ដែលប្រើប្រាស់ជាកាមេរ៉ាទី 2 នៅក្នុងប្រព័ន្ធកាមេរ៉ាភ្លោះរបស់ស្មាតហ្វូនជំនាន់មុននេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះកាមេរ៉ា Selfie វិញ ស្មាតហ្វូន Huawei P20 Pro បានបំពាក់នូវកាមេរ៉ាទំហំ 24MP ដូចគ្នាទៅនឹងស្មាតហ្វូន Huawei P20 ហើយកាមេរ៉ាមុខនេះ ក៏អាចប្រើប្រាស់នូវមុខងារ Light Fusion បានផងដែរ។ ស្មាតហ្វូន P20 Pro មានអេក្រង់ 6.1” OLED ជាមួយកម្រិតភាពច្បាស់ 2240x1080 ភិចសែល និងមានកម្រិត 19:9 aspect ratio។ ស្មាតហ្វូននេះ ក៏មាន Notch នៅផ្នែកខាងលើសម្រាប់ដាក់សេនស័រ ឧបាល័រសំឡេង និងកាមេរ៉ាខាងមុខផងដែរ។ នៅផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ។

Huawei P20 Pro ដំណើរនូវបន្ទះឈីប Kirin 970 chip ដែលជាប្រភេទបន្ទះឈីប NPU (Neural Processing Unit) សម្រាប់គ្រប់គ្រងទៅលើមុខងារ AI។ នៅក្នុងទ្វីបអ៊ឺរ៉ប ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB។ សម្រាប់ទីផ្សារផ្សេងទៀត ក៏មានទំហំ 256GB។  ស្មាតហ្វូននេះមានថាមពលថ្ម 4,000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Huawei’s SuperCharger fast charging technology នឹងការភ្ជាប់ទំនាក់ទំនងដូចជា  WIFI, Bluetooth 4.2 (not 5.0), NFC និង LTE 28 ក្រុមផ្សេងគ្នា ដែលមានន័យថា គឺអាចប្រើប្រាស់បាននៅជុំវិញពិភពលោកបាន។

ស្មាតហ្វូន  Huawei P20 Pro ប្រើប្រាស់នូវផត USB-C 3.1 ប៉ុន្តែមិនមានរន្ធដោតកាសស្តាប់ Audio Jack នោះទេ។ ស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវ IP67 ផងដែរ។ ស្មាតហ្វូននេះ មានកម្រាស់ 7.65mm និងទម្ងន់ 174g ថែមទៀត។ ប៉ុន្តែបើទោះជាមានការបញ្ជាក់យ៉ាងណាក៏ដោយ ស្មាតហ្វូននេះ មិនមានបច្ចេកវិទ្យា Wireless Charging នោះទេ។ ស្មាតហ្វូន Huawei P20 Pro នឹងលក់នៅក្នុងតម្លៃជាង 800 ដុល្លារ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន