no-alternative title

វត្តមាន ROG GAMING របស់ ASUS បំពាក់អង្គប្រតិបត្តិការជំនានទី 8 បានបង្ហាញខ្លួនហើយ! តោះអានជាមួយគ្នា‍!

អង្គប្រតិបត្តិការជំនានទី 8th-Gen ដែលត្រូវបានក្រុមហ៊ុន ASUS ហៅឈ្មោះថា Coffee Lake Processor ត្រូវបានបង្ហាញខ្លួន ដោយធ្វើឲ្យកុំព្យួទ័រយួរដៃទាំងឡាយ កាន់តែមានសមត្ថភាពខ្លាំងក្លាសម្រាប់ការប្រើប្រាស់ ដោយមានបានបង្រីកបន្ថែមនូវចំនួន 6-core, 12-thread chips ដែលមានទំហំធំជាងម៉ូដែលមុនៗ 4C/8T ដែលអាចផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ ពិសេសសម្រាប់ Gamer ដែល Stream នៅពេលកំពុងលេងហ្គេម ហើយសម្រាប់ YouTubers ដែលតែងតែបង្កើតនូវវិដេអូថ្មីសម្រាប់ប្រិយមិត្តរបស់ពួកគេរៀងៗខ្លួនផងដែរ។ 

ជាមួយបន្ទះឈីបស៊េរីថ្មីនេះដែរ បានធ្វើឲ្យការបង្កើតកុំព្យួទ័រ ROG Gaming ទទួលបាននូវកំណែប្រែកាន់តែទាន់សម័យ ក្លាយជាកុំព្យួទ័រ Gaming ដ៏ល្អបំផុត។ ជាមួយគ្នានេះ ដោយមើលឃើញពីការវិវត្តន៍នៃក្រុមអ្នកចូលចិត្តលេងហ្គេមកុំព្យួទ័រ ក្រុមហ៊ុន ASUS  ក៏បានផលិតចេញនូវកុំព្យួទ័រម៉ូដែល ROG ម៉ូដែលថ្មីៗ ដែលបានបំពាំក់នូវអង្គប្រតិបត្តិការជំនាន់ថ្មីនេះផងដែរ ហើយកុំព្យួទ័រម៉ូដែលថ្មីទាំងនោះ ត្រូវបានផ្តោតសំខាន់លើការរចនារូបរាង និងបំពាក់បន្ថែមឲ្យកាន់តែមានភាពទាក់ទាញ ពិសេសជាមួយភ្លើង RGB បំភ្លឺចម្រុះពណ៌យ៉ាងស្រស់ស្អាតផងដែរ ។ ខាងក្រោមនេះជាគុណមួយចំនួន ដែលយើងខ្ញុំនឹងបង្ហាញជូនពីកុំព្យួទ័រម៉ូដែល ROG នីមួយៗ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

1.ASUS ROG Zephyrus M GM501

ជាមួយនឹងរូបរាងដ៏ស្តើង ហាក់កុំព្យួទ័រ Gaming ជាច្រើនម៉ូដែលមិនមានដូច ASUS Zephyrus M GM501 ត្រូវបានរចនារូបរាងកាន់តែមានភាពទាក់ទាញ និងដើម្បីបន្ថែមភាពងាយស្រួលសម្រាប់ការប្រើប្រាស់ ពិសេសសម្រាប់ការលេងហ្គេម និងបំពេញកិច្ចការផ្សេងៗជាដើម។ ASUS Zephyrus M GM501 មានអេក្រង់ទំហំ 15.6" IPS-type AHVA, 1080p, 144Hz G-Sync, 3ms response  អង្គប្រតិបត្តិការ Intel Core i7-8750H, up to 3.9GHz on all 6 cores និងអាចដាក់បន្ថែមអង្គចងចាំ RAM បានដល់ទំហំ32GB DDR4-2666 ជាមួយថាមរឹងផ្ទុកទិន្ន័យ 512GB NVMe SSD 1TB FireCuda SSHD ខណះដែលម៉ូដែល Zephyrus បានបំពាក់នូវឃីប៊តកាន់តែជិតដូចទៅនឹងឃីប៊តរបស់ Desktop Gaming មួយចំនួនផងដែរ ដែលផ្តល់ជូននូវភាពងាយស្រួលចុច ទោះគម្លាតនៃការអង្គុយឆ្ងាយពីតុក៏ដោយ។ 

 

មួយវិញទៀត ក្រុមហ៊ុនក៏បានគិតគូរពីការធានានៃថាមពលថ្ម ដែលជឿជាក់ថាប្រព័ន្ធរបស់វានឹងប៉ះពាល់ដល់អាយុកាលថ្ម នៅពេលដែលអ្នកព្យាយាមធ្វើការងារ ហើយវាមានថាមពលថ្ម 55WH ។ មួយវីញទៀត សម្រាប់ក្រាហ្វិច NVIDIA GeForce GTX 1070 ផ្តល់ជូននូវថាមពលពេញលេញសម្រាប់ការបង្ហាញនូវកម្រិត RAW Graphics និងកម្រិតនៃអតិបរមារបស់អេក្រង់ G-Sync រហូតដល់ 144Hz ហើយក្រុមហ៊ុនក៏បានធ្វើការអភិវឌ្ឍន៍ឲ្យមានការផ្លាស់ម្តូរភ្លាមៗ ពីអេក្រង់ G-Sync និង Optimus Mode បាន ដើម្បីបង្កើនអាយុកាលរបស់ថ្មផងដែរ។

2.ASUS ROG Zephyrus GX501

ស្ទើរតែមិននឹកស្មានជាមួយនឹងការបង្ហាញខ្លួនរបស់ជំនាន់នៃកុំព្យួទ័រ Gaming ដ៏ប្រណិតពី ASUS ហើយម៉ូដែល ASUS ROG Zephyrus GX501 ដែលត្រូវបានរចនារូបរាងឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដោយមានកម្រាស់ស្តើងមែនទែន ហើយត្រូវបានប្រសិទ្ធនាមថា Republic Of Gamers ដែលមានន័យថា វាត្រូវបានបង្កើតឡើងសម្រាប់អ្នកលេងហ្គេម ។ ASUS ROG Zephyrus GX501 ត្រូវបានបំពាក់នូវអេក្រង់ 15.6" IPS-type AHVA, 1080p, 144Hz G-Sync, 3ms response ដែលមានប្រតិកម្មរហ័សទាន់ចិត្ត ជាមួយនឹងកម្រិតនៃការបង្ហាញច្បាស់ឥតខ្ចោះ មិនធ្វើឲ្យអ្នកលេងហ្គេមនឿយណាយឡើយ លេងហើយចង់លេងទៀត និងបំពាក់អង្គប្រតិបត្តិការជំនានទី៨ Intel Core i7-8750H, up to 3.9GHz on all 6 cores គ្មានអ្វីជាឧបសគ្គជាមួយនឹងអង្គក្រាហ្វិច NVIDIA GeForce GTX 1080 Max-Q 8GB បន្ថែមភាពជឿជាក់ក្នុងការទស្សនា និងលេងហ្គេម ហើយបើអ្នកដែលត្រូវការប្រើប្រាស់ជាមួយកម្មវិធីដែលមានក្រាហ្វិចធំ ដូចជាកម្មវិធីកាត់តរូបភាព វិដេអូ គឺធានាបានថាមិនទាស់ចិត្តឡើយ។

 

មិនតែប៉ុណ្ណោះ វាក៏មានអង្គចងចាំទំហំ 24GB DDR4-2666 និងមានថាសផ្ទុកទិន្នន័យ SSD ទំហំ 512GB NVMe SSD ផ្ទុក និងដំណើរការបានរហ័ស។ មិនតែប៉ុណ្ណ៉ោះ ក្រុមហ៊ុនក៏បានគិតគូរអំពីការឡើងកំដៅ ព្រោះតែកុំព្យួ័រដែលមានកម្រាស់ស្តើងគឺឆាប់ឡើងកំដៅ ប៉ុន្តែក្រុមហ៊ុនបានបំពាក់នូវបច្ចេកវិទ្យា Active Aerodynamic System ដែលមានឥទ្ធិពលលើការគ្រប់គ្រងសីតុណ្ហភាពបានល្អ មិនធ្វើឲ្យឡើងកំដៅឡើយ។ 

3.ASUS ROG G703

ចំណែកកំពូលកុំព្យួទ័រម៉ូដែល ASUS ROG G703 នេះគឺត្រូវបានផលិតឡើងសម្រាប់ Gamer ទាំងឡាយដែលចង់បានកុំព្យួ័រយួរដៃ ជាជាងកុំព្យួទ័រលេងហ្គេមលើតុ ព្រោះតែវាអាចឲ្យយើងយកតាមខ្លួនបាន ថ្មីត្បិតតែមានរូបរាងធំ តែសមត្ថភាពដែលត្រូវបានបំពាក់នៅលើម៉ាស៊ីនរបស់វាក៏មិនធម្មតាឡើយ អាចនិយាយបានថា ជាអធិរាជនៃមា៉ស៊ីនលេងហ្គេម ដែលបំពាក់នូវបច្ចេកវិទ្យាចុងក្រោយធានាថា បានប្រើហើយដកចិត្តមិនរួចពីកុំព្យួទ័រហ្គេមមួយម៉ូដែលនេះ។ ASUS ROG G703 មានអេក្រង់ធំទូលាយ 17.3" IPS-type, 1080P, 144Hz G-Sync, 3ms response បង្ហាញបានយ៉ាងច្បាស់ជាមួយក្រហ្វិចសេ៊រីខ្ពស់ NVIDIA GeForce GTX 1080 8GB រួមផ្សំជាមួយអង្គប្រតិបត្តិការជំនាន់ចុងក្រោយគ្របង្អស់របស់ Intel ប្រភេទ Intel Core i9-8950HK, up to 4.8GHz on all 6 cores ធ្វើឲ្យការដំណើរការ គ្មានឡើយពាក្យថា ឧបសគ្គ។

 

ASUS ROG G703 អាចបំពាក់អង្គចងចាំ RAM បានដល់ទំហំ Up to 64GB DDR4 2666MHz  និងមានថាស់រឹងផ្ទុកទិន្នន័យ Up to 3 x 512GB NVMe SSD និង Up to 2TB SATA HDD ធំទូលាយផ្ទុកបានច្រើនទ្វេដង។ ដូច្នេះ គ្រាន់តែឃើញរូបរាងរបស់ ASUS ROG G703 គឺមិនចាំបាច់បរិយាអ្វីច្រើន ព្រោះតែវាមានសមត្ថភាពអស្ចារ្យ ដែលអ្នកលេងហ្គេមជាច្រើនស្រមៃចង់បាន ដោយសារតែវាមានកម្លាំងម៉ាស៊ីនខ្លាំង ស្ទើរតែគ្មានគូរប្រៀប ពិសេសអេក្រង់ក៏ធំ ហើយវាអាចប្រើប្រាស់និងលេងហ្គេមដោយភ្ជាប់ជាមួយឧបករណ៍ VR បានថែមទៀតផង។

4. ASUS ROG Strix Scar និង Hero Editions

ចុងក្រោយនេះ គឺម៉ូដែល ASUS ROG Strix Scar និង Hero Editions ដោយសារតែកុំព្យួទ័រទាំងពីរម៉ូដែលនេះ មានលក្ខណះសម្បត្តិស្ទើរតែដូចគ្នាទាំងស្រុង តែរូបរាងហាក់ខុសគ្នាបន្តិច ដូច្នេះ យើងខ្ញុំក៏លើកយកមកបរិយាបញ្ជូលគ្នាតែម្តង ។ ASUS ROG Strix Scar និង Hero Editions ក៏មិនធម្មតាដែរ ខណះដែលក្រុមហ៊ុន ASUS ក៏បានគិតគូរពីការផលិតនូវកុំព្យួទ័រយួរដៃដែលអាចលេងហ្គេមបានយ៉ាងល្អ សម្រាប់ Gamer ទាំងឡាយដែលចង់បាននៅកុំព្យួទ័រទាំងនេះ មានន័យថា វាអាចឲ្យប្រិយមិត្តយកតាមខ្លួនបានយ៉ាងងាយស្រួល ព្រោះមានកម្រាស់ស្តើង និងស្រាល ហើយអាចលេងកន្ថែងណាក៏បាន ព្រោះវាមានថាមពលថ្មធំ 64WH ធានានូវការប្រើបា្រស់បានដូចបណងតែម្តង។

 

ASUS ROG Strix Scar និង Hero Editions មានអក្រង់ប៉ុនគ្នា 15.6" TN, 1080p, 120Hz, 3msresponse ដែលអាចបង្ហាញបានយ៉ាងច្បាស់ចំពោះក្រាហ្វិចនៅលើកញ្ចក់អេក្រង់របស់វា ដោយប្រើប្រាស់ក្រាហ្វិចខុសគ្នា ម៉ូដែល Strix Scar ប្រើប្រាស់ NVIDIA GeForce GTX 1070 8GB និងម៉ូដែល Hero Editions ប្រើប្រាស់ NVIDIA GeForce GTX 1050 Ti 4GB និងបំពាក់នូវអង្គប្រតិបត្តិការជំនាន់ទី៨ដូចគ្នា Intel Core i7-8750HQ, up to 3.9GHz on all 6 cores ធ្វើឲ្យការដំណើរការឥតទាស់ចិត្តឡើយ ពិសេសជាមួយអង្គចងចាំ RAM ទំហំ Up to 32GB DDR4 2666MHz ផងដែរនោះ ការលេងហ្គេម ជាមួយក្រាហ្វិចកម្រិតណាក៏អាចលេងបានដែរ និងមានថាសផ្ទុកទិន្នន័យទំហំ Up to 512GB NVMe SSD Up to 1TB FireCuda SSHDផងដែរ។  សម្រាប់មូ៉ដែលទាំងពីរនេះ ត្រូវបានក្រុមហ៊ុនរចនាម៉ូតដោយផ្តោតលើការតុបតែងលម្អរ ពិសេសជាមួយនឹងភ្លើង RGB  ដែលធ្វើឲ្យឃីប៊តមានសោភ័ណ្ឌភាព បំភ្លឺដោយភ្លើងចម្រុះពណ៌យ៉ាងស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យា Aura Sync អាចធ្វើបញ្ជាទៅលើពណ៌ទាំងអស់បានយ៉ាងស្រួល។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន