no-alternative title

Huawei បញ្ជាក់ថា អតិថិជនអាច Pre-Order ស្មាតហ្វូនស៊េរីថ្មី Huawei nova 3e (P20 lite) តម្លៃ $329 សម្រាប់ស្តុកទី 2 ចាប់ថ្ងៃនេះបាន!

កាលពីពេលថ្មីៗនេះ Nova 3e ឬ P20 Lite របស់ក្រុមហ៊ុន Huawei បានបង្ហាញខ្លួនលើកដំបូងនៅលើទីផ្សារកម្ពុជា ដោយទទួលបានការគាំទ្រខ្លាំងពីអតិថិជនរហូតអស់ពីស្តុក កាលពីចុងសប្តាហ៏មុន។ សម្រាប់អតិថិជនដែលខកខាន អាចកក់បន្ថែមសម្រាប់ស្តុកទី 2 ចាប់ពីឥឡូវនេះបានជាមួយនឹង Huawei nova 3e (P20 lite) តម្លៃ $329 ថែមកាសធំ ក្រវិលទម្រទូរស័ព្ទ ដងSelfie Stick ស៊ីម ស្មាត និងកញ្ចប់ធំម៉្មង 12 សប្តាហ៍, Huawei Y9 2018 តម្លៃ $249 ថែមកាសធំ ក្រវិលទម្រទូរស័ព្ទ, ដបទឹក ស៊ីមស្មាត និងកញ្ចប់ធំហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីមស្មាត និងកញ្ចប់ធំហ្មង 8 សប្តាហ៍”។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Jeff Yang ដែលជានាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ការដាក់លក់ស្មាតហ្វូនស៊េរីថ្មីទាំងបីម៉ូដែលប្រចាំឆ្នាំ 2018 គឺអតិថិជន អាចកម្ម៉ង់ទុកមុន Huawei nova 3e (P20 lite) ($329), Huawei Y9 2018 ($ 249) និង Huawei Y7 Pro 2018 ($189) ដោយគ្រាន់តែ អញ្ជើញទៅកាន់ហាងលក់ទូរសព្ទនានា  ជាពិសេសហាងដែលមានបុគ្គលិកលក់រឺ ស្លាកយីហោ Huawei ទូទាំងប្រទេស ដែលនៅជិតលោកអ្នកជាងគេ។ 

Huawei nova 3e រឺ P20 lite ជាកំពូលស្មាតហ្វូនស៊េរីថ្មីឆ្នាំ 2018 មានរូបរាងស្រស់ស្អាតទាន់សម័យ។ ផ្នែកខាងក្រោយស្រោបដោយកញ្ចក់ចែងចាងឆើតឆាយថ្មី 2.5D គែមកោងស្រោបដោយលោហធាតុ ជាមួយនឹងបន្ទះឈីប Kirin 659 ប្រើប្រព័ន្ធប្រតិបត្តិការ Android 8 ជាមួយនឹង EMUI 8 មានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB, មានអេក្រង់ទំហំ 5.84 អ៊ីង កម្រិតភាពច្បាស់ 2280×1080 ភិចសែល FHD+ បំពាក់កាមេរ៉ាភ្លោះក្រោយ ទំហំ 16MP+2MP ទ្រទ្រង់នូវមុខងារ Bokeh (ព្រាលផ្ទៃខាងក្រោយ) និងកាមេរ៉ាមុខទំហំ 16MP និង Aperture F2.0 មានមុខងារ Face Unlock, Game Mode, Voice Assistant ប្រើប្រាស់ថាមពលថ្មទំហំ  3000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា fast charging។

ចំណែកឯស្មាតហ្វូន Huawei Y9 2018 វិញ គឺជាកំពូលស្មាតហ្វូន ដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ Full View Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP និងខាងក្រោយទំហំ 13MP+2MP មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខ មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot)។

រីឯ Y7 Pro 2018 បំពាក់អេក្រង់លាតទំហំ 5.99” ដែលមានកម្រិតបង្ហាញ HD+ Full View Display ប្រើន្ទះឈីប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo មានកាមេរ៉ាភ្លោះ ខាងក្រោយទំហំ 13MP+2MP កាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Toning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode, បំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខរហ័សទាន់ចិត្ត, មានជើងទម្ររដាក់ស៊ីមបានពីរ & Micro SD card 1 (256G) និងច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot)។

មានវត្តមានក្នុងកម្មវិធី ដាក់លក់ស្មាតហ្វូនស៊េរីថ្មីទាំងបីម៉ូដែលប្រចាំឆ្នាំ 2018 លោក កែវ ចន្ទ័ពន្លឺរស្មី តារា សម្តែង & ជាពិធីករ និង តារាបង្ហាញម៉ូត ភីយ៉ា វ៉េកា បានបង្ហាញនូវបទពិសោធន៍ផ្ទាល់ស្របគ្នាថា៖ “សឹងតែមិនគួរឲ្យស្មាតហ្វូន Huawei Nova 3e, Y9 2018 នឹង Y7 Pro 2018 លក់ដាច់ដល់ម្លឹង! តែវាជាការពិត អតិថិជនជាច្រើន បានមកជាវទូសព្ទដែលខ្លួនកក់ ក៏ដូចជាមានភ្ញៀវថ្មីមក កម្ម៉ង់បន្តជាបន្ទាប់”។  

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន