no-alternative title

ធនាគារ CIMB ប្រារព្ធទិវាថ្លែងអំណរគុណអតិថិជន ដោយការអបអរបុណ្យចូលឆ្នាំខ្មែរ ដល់អតិថិជន នៅទូទាំងប្រទេស

កាលពីថ្ងៃ 11 ខែមេសាកន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានរៀបចំប្រារព្ធពិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ក្នុងឱកាសទិវាថ្លែងអំណរគុណអតិថិជន នៅគ្រប់សាខាទាំង១៣ ទូទាំងប្រទេស។ ពិសេសប្លែកខុសពីសព្វមួយដង អតិថិជនរបស់ធនាគារទទួលបានភាពភ្ញាក់ផ្អើលរីករាយ តាមរយៈការតុបតែងជាលក្ខណៈប្រពៃណីខ្មែរ នៅតាមសាខារបស់ធនាគារ CIMB រួមមានការសម្តែងរបាំទ្រុត ការតុបតែងក្នុងសាខា ភេសជ្ជៈនិងនំខ្មែរ ព្រមទាំងសម្លៀកបំពាក់ប្រពៃណីរបស់បុគ្គលិកផងដែរ។ មិនតែប៉ុណ្ណោះ រាល់អតិថិជន ដែលបានអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ ក៏ទទួលបានក្រមាខ្មែរ ទុកជាកាដូអនុស្សាវរីយ៍ទៀតផង។

នេះគឺជាការប្រារព្ធធ្វើទិវា ថ្លែងអំណរគុណអតិថិជនលើកទី 2 របស់ធនាគារ CIMB បន្ទាប់ពីទទួលបានមតិយោបល់ជាវិជ្ជមាន សម្រាប់ការប្រារព្ធពិធី កាលពីឆ្នាំមុន។ តាមរយៈកម្មវិធីយកចិត្តទុកដាក់ដល់អតិថិជននេះ ធនាគារ CIMB បានបង្ហាញពីការថ្លែងអំណរគុណ ដល់អតិថិជនគ្រប់រូប សម្រាប់ការបន្តគាំទ្ររបស់ពួកគេ។ ក្នុងឱកាសដ៏ឱឡារឹកនេះ ធនាគារ CIMB បានបង្កើតនូវភាពភ្ញាក់ផ្អើល ដោយផ្តល់នូវសេវាកម្មបម្រើអតិថិជនជាពិសេស ពីសំណាក់និងគណៈគ្រប់គ្រងរបស់ធនាគារ រួមមានប្រធាននាយកប្រតិបត្តិ (CEO) ប្រធាននាយកប្រតិបត្តិរួម (DCEO) និងនាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្មវិធីនេះមិនត្រឹមតែបង្កើតនូវឱកាស សម្រាប់ភ្ជាប់ទំនាក់ទំនងរវាងគណៈគ្រប់គ្រង និងបុគ្គលិកជួរមុខរបស់ធនាគារប៉ុណ្ណោះទេ តែថែមទាំងបង្កើតនូវដំណើរការទទួលយកមតិយោបល់អតិថិជនដោយផ្ទាល់ផងដែរ។ ដោយមានការទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអតិថិជន គណៈគ្រប់គ្រងរបស់ធនាគារអាចយល់ដឹងកាន់តែច្បាស់អំពីកង្វះខាតនានា ដែលអតិថិជនកំពុងជួបប្រទះ។ ដូច្នេះធនាគារអាចកែលម្អ និងនាំយកសេវាកម្មបម្រើអតិថិជនល្អប្រសើរ ដើម្បីបំពេញតម្រូវការអតិថិជន។ 

លោកស្រីហេង ធីតា នាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ CIMB បានថ្លែងថា៖ «នៅធនាគារ CIMB អតិថិជនគឺជាអ្វី ដែលយើងផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត។ ការបន្តគាំទ្ររបស់អតិថិជនបានរួមចំណែកដល់ភាពរីកចម្រើនឥតឈប់ឈររបស់ធនាគារ តាំងពីបើកដំណើរការដំបូង។ ហើយកម្មវិធីថ្ងៃនេះ គឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងថ្នាក់ដឹកនាំធនាគារ និងអតិថិជនដោយផ្ទាល់ ឲ្យកាន់តែជិតស្និទ្ធ។ នេះគឺជាអ្វីដែលយើងយកចិត្តទុកដាក់ និងតបស្នងដល់អតិថិជនរបស់យើង ព្រមទាំងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខ ជាមួយគ្នា ដើម្បីសម្រេចបានជោគជ័យគ្រប់ភារកិច្ច ក្នុងឆ្នាំថ្មី ទាំងអស់គ្នា»។

លោក សម្បត្តិ ដែលជាអតិថិជនរបស់ធនាគារ CIMB តាំងពីបើកដំណើរការធនាគារដំបូងមកម្ល៉េះ បានរៀបរាប់ពីបទពិសោធន៍ និងអារម្មណ៍ផ្ទាល់ខ្លួនថា៖ «ថ្ងៃនេះ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន ហើយខ្ញុំមិនបានរំពឹងថា មានកម្មវិធីធនាគារពិសេសដូច្នេះឡើយ។ ពេលមកដល់សាខានេះ ខ្ញុំឃើញបុគ្គលិកធនាគារស្លៀកពាក់បែបប្រពៃណី ហើយ CEO និងថ្នាក់ដឹកនាំរបស់ធនាគារ នៅក្នុងបញ្ជរ រួចបម្រើសេវាកម្មដល់ខ្ញុំ។ ខ្ញុំសូមសរសើរ ដែលធនាគារ CIMB យកចិត្តទុកដាក់ខ្ពស់ ដល់អតិថិជនដូច្នេះ ហើយព្រមទាំងមានការប្រារព្ធពិធីអបអរសាទរឆ្នាំថ្មីដ៏រីករាយទៀតផង»។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមសាខាទាំង 13 របស់ធនាគារ CIMB នៅទូទាំងប្រទេស មានអតិថិជនសរុបប្រមាណ 1000 នាក់ ដែលបានចូលរួមរីករាយ និងមានភាពភ្ញាក់ផ្អើល ក្នុងកម្មវិធីថ្លែងអំណរគុណអតិថិជន និងអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ អំឡុងពេលមួយថ្ងៃនេះ។ នេះគឺជាលើកទី២ហើយ ដែលធនាគារ CIMB បានរៀបចំព្រឹត្តិការណ៍រំភើបរីករាយបែបនេះ ដើម្បីឆ្លើយតបទៅនឹងការបន្តគាំទ្ររបស់អតិថិជនជាច្រើនឆ្នាំកន្លងមកនេះ ដែលជួយជម្រុញឲ្យធនាគារ CIMB មានការរីកចម្រើនឡើង ពីមួយឆ្នាំ ទៅមួយឆ្នាំ គិតចាប់តាំងពីពេលបើកដំណើរការអាជីវកម្មដំបូង ក្នុងខែវិច្ឆិកា ឆ្នាំ 2010។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន