no-alternative title

តើចង់ដឹងទេថា តើប្រព័ន្ធប្រតិបត្តិការ Android Oreo (Go edition) ដែលបំពាក់លើ Nokia មួយ មានអត្ថប្រយោជន៍អ្វីខ្លះ?

ពេលនេះ ទូរស័ព្ទ Nokia មួយ មានលក់ជាផ្លូវការហើយនៅតាមហាងលក់ទូរស័ព្ទ នានាក្នុងប្រទេសកម្ពុជាហើយ ដោយទទួលបាន ការសហការល្អជាមួយ Google ទូរសព្ទ័ Nokiaមួយ  បំពាក់នូវប្រព័ន្ធប្រតិបតិ្តការចុងក្រោយគេបង្អស់គឺ Android Oreo™ (Go edition) និងបណ្តាញអ៊ីនធឺណិត 4G ដំណើរការលឿន និងអាចដាក់ស៊ីមបានដល់ទៅពីរ ដែលជាកំណែទម្រង់របស់ប្រព័ន្ធ ប្រតិបត្តិការ Android សម្រាប់បំពាក់នៅលើទូរសព្ទ័ ដែលមាន RAM ទំហំ1GB។ វាបំពាក់នូវអេក្រង់ IPS ហើយ Hardware របស់វាដំណើរការជាមួយកម្មវិធី (optimized apps) ដែលអាចឲ្យអ្នកប្រើប្រាស់កម្មវិធីបានលឿននិងប្រើប្រាស់នូវថាមពល ថ្មតិចបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

សុវត្ថិភាព និងភាពទាន់សម័យជាមួយប្រពន័្ធប្រតិបតិ្តការ Android Oreo™ (Go edition)

ផលិតឡើងសម្រាប់ទូរសព្ទ័ ដែលមានទំហំ RAM 1GB Android Oreo™ (Go edition) ភ្ជាប់មកជាមួយនូវកម្មវិធីថ្មីៗពី Google ដែលត្រូវបានរចនាឡើងដើម្បីឲ្យដំណើរការលឿនជាងមុននិងប្រើប្រាស់ទិន្នន័យអស់តិចជាងមុន។ ទូរសព្ធ័ Nokiaមួយ  មានបំពាក់នូវកម្មវិធី ពិសេសៗ ដែល អាចដំណើរការបានយ៉ាងរលូននិងលឿន កម្មវិធីទាំងនោះមានដូចជា Google Go ជាកម្មវិធីសម្រាប់ស្វែងរកវេបសាយ Google Maps™ Go YouTube™ Go និង Google Assistant for Android (Go edition) បន្ថែមជាងនេះទៀតនោះ អាចដោនឡូត Appsពេញនិយមជាប្រភេទ Lite ពី Google Play Store  ដែលមិនស៊ីទំហំដូចជា Facebook Lite, Messenger Life, Line Lite ។ល។ កម្មវិធីទាំងនេះជួយឲ្យការផ្ញើសារបានលឿន ការតេទូរស័ព្ទ កំណត់ម៉ោងរោទិ៍ និងការប្រើប្រាស់ជាច្រើនទៀត ដោយគ្រាន់តែប្រើសម្លេងរបស់អ្នក។

ជាមួយកម្មវិធីមានស្រាប់ និងស្រាលជាងមុននៅលើប្រព័ន្ធប្រតិបត្តិការ Android Oreo™ (Go edition), អ្នកនឹងទទួលបានទំហំផ្ទុក ច្រើនជាងប្រអប់ Android Nougat បាន២ដង។ ស្មាត ហ្វូន Nokia ទាំងអស់មិនមានកម្មវិធីដែលមិនចាំបាច់ដែលនាំអោយខាត ទំហំផ្ទុក ឬមានកម្មវិធីដែលមានភាពរញ៉េរញ៉ៃជាប់មកជាមួយ និងឬការកែប្រែទៅលើផ្ទៃអេក្រង់ទូរស័ព្ទរបស់អ្នកឡើយ។ ប្រព័ន្ធប្រតិបត្តិការ Android Oreo™ (Go Edition) ផ្តល់ជូននូវបទពិសោធន៍ ដំណើររលូនរហ័ស  ខណៈពេលដែលទូរសព្ទ័របស់ អ្នកទទួលបានបច្ចុប្បន្នភាព (up-to-date) និង លក្ខណៈពិសេស ចុងក្រោយបំផុតដែលរួមបញ្ចូលទាំង Google Play Protect ដែលជួយរក្សាកម្មវីធី និងទិន្នន័យរបស់អ្នកឲ្យមានសុវត្ថិភាពជាបន្តបន្ទាប់។

ដូច្នេះហើយ Nokia មួយ  ផ្តល់ជូននូវគុណតម្លៃដ៏អស្ចារ្យ ជាមួយនឹងបទពិសោធន៍ពិសេសដែលរួមបញ្ចូលលក្ខណៈពិសេសទាំងអស់ និងដំណើរការដោយ Android Oreo™ (Go edition) ធ្វើឲ្យទូរស័ព្ទ ដំណើរការស្រួល ដែលអ្នកប្រើប្រាស់រំពឹងពីស្មាតហ្វូនដែលមានគុណភាពខ្ពស់។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន