no-alternative title

ស្មាតហ្វូន OPPO F7 ទំហំ 128GB ត្រូវបានក្រុមហ៊ុនចាប់ផ្តើមដាក់អោយ Pre-order ពីថ្ងៃនេះហើយ!

អ្វីដែលអតិថិជនគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនោះ ពេលនេះ បានមកដល់ហើយ យោងតាមផេកហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន OPPO អតិថិជនអាចធ្វើការកុម្ម៉ងទុកមុននូវ OPPO F7 ដែលមាន RAM 6GB+ROM128GB នៅគ្រប់ហាងទូរស័ព្ទដៃទាំងអស់ទាំងក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាលខេត្តនានា ចាប់ពីថ្ងៃទី 12 ខែឧសភា រហូតដល់ថ្ងៃទី 18 ខែឧសភា ឆ្នាំ 2018 ហើយអតិថិជនអាចមកទទួលយកទូរស័ព្ទនៅថ្ងៃទី 20 ខែឧសភាឆ្នាំ 2018 ខាងមុខ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន OPPO បានបញ្ជាក់ថា រាល់ការកុម្ម៉ងទុកមុននូវ OPPO F7 128GB លោកអ្នកនឹងទទួលបាននូវថែមជូនពិសេសជាច្រើនដែលសរុបមានរហូតដល់៥មុខដូចជា៖ ស្រោមការពារទូរស័ព្ទ (មានហត្ថលេខាតារាតំណាងក្រុមហ៊ុនទាំងបីរូប) កាតាបស្ពាយពីក្រោយ Sim Smart (លេខពិសេស) តម្លៃ $59 ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង រយៈពេល16សប្តាហ៍ ជើងទ្រកាមេរ៉ា (Tripod) និងកាសធំ (Headphone)ដ៏ស្រស់ស្អាត។

 

គួររំលឹកផងដែររថា គ្រាន់តែថ្ងៃដំបូងនៃការចេញលក់នូវទូរស័ព្ទដៃ OPPO F7 មាន RAM 4GB+ROM64GB  ដែលបានចេញលក់កាលពីចុងខែមេសានោះគឺមានអតិថិជនជាច្រើនបានមកធ្វើការជាវនូវម៉ូដែលមួយនេះយ៉ាងគគ្រឹកគគ្រេង មិនថាតែអតិថិជននៅក្នុងប្រទេសកម្ពុជានោះទេ សូម្បីតែអតិថិជននៅប្រទេសជាច្រើនទៀតក៏នាំគ្នាទិញទូរស័ព្ទនេះដូចព្យុះដែរ។ ទោះបី OPPO F7 RAM6GB+ROM128GB  មានតម្លៃថ្លៃជាងបន្តិចក៏ដោយ តែវាអាចប្រើប្រាស់បានកាន់តែប្រសើរ ស្របតាមតម្រូវការអ្នកប្រើប្រាស់ដែលចូលចិត្តទូរស័ព្ទអង្គផ្ទុកទិន្នន័យធំ និងប្រើប្រាស់កម្មវិធីធំៗបានលឿនទាន់ចិត្ត។ 

 

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត នោះគឺថានៅលើទំព័រផ្លូវការរបស់ក្រុមហ៊ុន OPPO ក៏បានបង្ហោះឃ្លីបផ្សាយពាណិជ្ជកម្មថ្មី ដែលមានការចូលរួមសម្តែងពីតារាតំណាងក្រុមហ៊ុន OPPO  គឺអ្នកនាង ពេជ្រ សោភា ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ស័ក្តិសមឥតខ្ចោះ ជាមួយទូរស័ព្ទដៃ OPPO F7 ពណ៌ខ្មៅដ៏ទំនើបស៊េរីចុងក្រោយបង្អស់នេះ។  

 

OPPO F7 ទំហំ 128GB មានRAM 6GB+ROM128GB មានពីរពណ៌សម្រាប់ឲ្យជ្រើសរើសគឺ៖ ពណ៌ក្រហម (Solar Red) និងពណ៌ពេជ្រខ្មៅ (Diamond Black) ជាមួយតម្លៃត្រឹមតែ 429 ដុល្លារប៉ុណ្ណោះ ។ វាមានទំហំ 6.23 អ៊ីង វិមាត្រ19:9 កម្រិតបង្ហាញFHD+ និងResolution 2280x1080 pixels ហើយវាជាអេក្រង់ឆក (Notch Screen) Super Full Screen។ វាថែមទាំងភ្ជាប់មកជាមួយនូវមុខងារ Full Screen Multitasking ដែលមុខងារនេះអាចឲ្យយើងមើលវីដេអូ ឬលេងហ្គេមបណ្តើរ ហើយអាចឆ្លើយតបសារ ឬលេងchat បណ្តើរ(We chat, Messenger & What App)។

 

ដូច្នេះ នៅចាំអីទៀត! សូមចាប់ផ្តើមកម្ម៉ង់ទិញមុននូវកំពូលស្មាតហ្វូនកាមេរ៉ាមុខយក្ស ល្បឿនលឿន OPPO F7 ទំហំ 128 GB ឥឡូវនេះ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ផេកផ្លូវការរបស់ក្រុមហ៊ុន OPPO https://www.facebook.com/OPPOCAMBODIA/៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន