no-alternative title

គន្លឹះសំខាន់ៗ ដែលធ្វើឲ្យម៉ាស៊ីនត្រជាក់រថយន្តរបស់អ្នក អាចដំណើរការបានល្អនៅរដូវក្ដៅនេះ

បើយើងនិយាយពីរដូវនេះ គឺជារដៅប្រាំងដែលធម្មតាយើងដឹថាជារដូវក្ដៅ។ រដូវនេះ បានធ្វើម៉ាស៊ីនត្រជាក់រថយន្តទាំងអស់ តែងតែមិនសូវត្រជាក់។ ដោយសារអាកាសធាតុខាងក្រៅក្ដៅខ្លាំងពេក មិនថា អ្នកខំបើកម៉ាស៊ីនត្រជាក់ខ្លាំងយ៉ាងណា ក៏អ្នកនៅមានអារម្មណ៍មិនត្រជាក់ និងធ្វើឲ្យរថយន្តកាន់តែស៊ីសាំងច្រើនជាងធម្មតាទៅវិញ។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ៗធ្វើយ៉ាងណាដើម្បីឲ្យម៉ាស៊ីនត្រជាក់ដំណើរការបានល្អនៅរដូវក្ដៅ និងមិនធ្វើឲ្យរថយន្តស៊ីសាំងច្រើនជាងធម្មតា៖

1.ចំហរបង្អួចរថយន្តបន្តិចពេលចតរថយន្តក្រោមកម្ដៅថ្ងៃ

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលអ្នកចតឡានក្រោមកម្ដៅថ្ងៃយូរធ្វើឲ្យផ្នែកខាងក្នុងរថយន្តក្ដៅខ្លាំងដោយគ្មាខ្យល់ចេញចូល។ ហេតុនេះអ្នកគួរចំហរបង្អួចរថយន្តបន្តិចដើម្បីឲ្យមានខ្យល់ចេញចូល ដើម្បីនៅពេលអ្នកបើកម៉ាស៊ីនត្រជាក់ រថយន្តនឹងឆាប់ត្រជាក់ជាងមុន។ 

2.បើកកញ្ចក់រថយន្តឲ្យអស់បន្ទាប់ពីបញ្ឆេះរថយន្ត

ក្រោយពីបញ្ឆេះរថយន្តរួចអ្នកត្រូវបើកកញ្ចក់រថយន្តឲ្យអស់ បើកម៉ាស៊ីនត្រជាក់ ហើយជិះនៅលើផ្លូវមួយសន្ទុះដើម្បីឲ្យមានខ្យល់ចេញចូលក្នុងរថយន្ត នោះកម្ដៅក្នុងរថយន្តនឹងឆាប់ថយចុះធ្វើឲ្យម៉ាស៊ីត្រជាក់ឆាប់ត្រជាក់ និងមិនធ្វើឲ្យរថយន្តស៊ីប្រេងខ្លាំង។ 

3.ចតរថយន្តនៅក្រោមម្លប់

ប្រសិនបើអាចធ្វើបាន ចូរចតនៅក្រោមដើមឈើ អាគារឬនៅកន្លែងដែលត្រជាក់ដែលមិនធ្វើឲ្យរថយន្តក្ដៅខ្លាំង។

4.គួរមានរបាំងសម្រាប់បាំងថ្ងៃក្នុងរថយន្ត

អ្នកគួរទិញរបាំងសម្រាប់បាំងថ្ងៃដាក់ក្នុងរថយន្ត នៅក្រោមកម្ដៅថ្ងៃវាអាចជួយការពារនិងកាត់បន្ថយកម្ដៅថ្ងៃចូលនៅក្នុងរថយន្ត។

5.ពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តទៀងទាត់

ការត្រួតពិនិត្យនិងថែទាំម៉ាស៊ីនត្រជាក់រថយន្ត ឲ្យទៀតទាត់ពិតជាសំខាន់ណាស់។ មុនរដូវក្ដៅមកដល់ អ្នកគួរតែយករថយន្តទៅមជ្ឈមណ្ឌលថែទាំរថយន្តដើម្បីឲ្យអ្នកជំនាញពិនិត្យមើលប្រព័ន្ធម៉ាស៊ីនត្រជាក់ ជៀសវាងមានការខូចខាតឬលេចធ្លាយជាដើម។ 

 

ជាមួយគ្នានេះ ក្រុមហ៊ុន Ford ក៏មានកម្មពិសេសសម្រាប់អតិថិជនរដូវក្ដៅនេះផងដែរ។ មជ្ឈមណ្ឌលជួសជុលរថយន្ត Ford បានផ្ដល់នូវសេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ក្នុងតម្លៃពិសេសដោយលោកអ្នកចំនាយត្រឹមតែ $50 តែប៉ុណ្ណោះ ក្នុងនោះរូមមានការបូមយកហ្កាសចាស់របស់ម៉ាស៊ីនត្រជាក់ ការបឺតខ្យល់ និងសំណើមចេញពីប្រព័ន្ធម៉ាស៊ីនត្រជាក់ ការត្រួតពិនិត្យឡើងវិញរបស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ទូទៅ ការពិនិត្យឡើងវិញលើការលេចធ្លាយម៉ាស៊ីនត្រជាក់ ការបញ្ចូលហ្គាសថ្មី និងប្រេងថ្មីតាមកម្រិតរបស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងការលាងសម្អាតម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ។ កម្មវិធីពិសេសនេះចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 មិថុនា ឆ្នាំ 2018។  សូមមកទទួលយកអត្ថប្រយោជន៍ទាំងអស់នេះពីមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ថ្ងៃនេះ នោះលោកអ្នកនឹងអាចបើកបរដោយរលូន មិនថាស្ថិតនៅក្រោមអាកាសធាតុក្ដៅយ៉ាងណានោះទេ។

https://www.facebook.com/RMAFordCambodia/videos/1583349088429917/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន