no-alternative title

Singtech បានបញ្ចេញទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន មានអេក្រង់លាតខ្នាត 18:9 Ratio មានគែមខ្លី និងតម្លៃទាបមិនគួរឲ្យជឿ!

នៅពេលនិយាយដល់ឈ្មោះក្រុមហ៊ុន Singtech យើងទាំងអស់គ្នា ប្រាកដជាបានស្គាល់រួចមកហើយ ពីព្រោះថា ក្រុមហ៊ុនម៉ាកសញ្ញាសិង្ហបុរីនេះ បានឈានជើងចូលក្នុងប្រទេសកម្ពុជាជាយូរឆ្នាំមកហើយ ជាមួយនឹងការបញ្ចេញលក់នូវទូរស័ព្ទ Android ដូចក្រុមហ៊ុនដទៃដែរ ប៉ុន្តែមានតម្លៃទាបជាងគេ ងាយស្រួលដល់អ្នកដែលមានថវិការទាប និងមធ្យមអាចចំណាយលុយបន្ដិចបន្ដួចទិញបានយ៉ាងងាយ។ ជាមធ្យមទូរស័ព្ទរបស់ក្រុមហ៊ុន Singtech មានតម្លៃទាបត្រឹម 100 ដុល្លារស្ដើងប៉ុណ្ណោះ ប៉ុន្ដែគុណភាព គឺអាចទទួលយកបាន ហើយក៏មានរូបរាងស្រស់ស្អាតគ្រាន់បើផងដែរ។ ប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមហ៊ុននឹងធ្វើការបញ្ចេញស្មាតហ្វូនថ្មីចំនួន 2 ម៉ូឌែលគឺ Singtech Infinity i1 និង Infinity iMix ។

Singtech Infinity i1  ត្រូវបានបំពាក់នូវអេក្រង់ខ្នាតទ្រវែង 18:9 Aspect Ratio  ដូចទៅនឹងទូរស័ព្ទរបស់ក្រុមហ៊ុនដទៃដែរ ហើយអេក្រង់នេះក៏ត្រូវបានការពារដោយកញ្ចក់ Dragontrail ផុសឡើង 2.5D ទៀតផង។ អេក្រង់នេះមានទំហំ 5.7 អ៊ីញ និងមានកម្រិតបង្ហាញ HD+ (720 x 1440 ភិចស៊ែល)។ រចនាបថរបស់ទូរស័ព្ទនេះ ក៏អំណោយផលល្អដែរ វាមានកម្រាស់ 8.9 ប៉ុន្តែវាកោងអោបមកខាងមុខស្ដើង ធ្វើឲ្យងាយស្រួលកាន់ប្រើ ហើយក៏មានទំងន់ធ្ងន់ដល់ 191 ក្រាមដែលទំនងជារឹងមាំគួរសម។ ម៉ាស៊ីនខាងក្នុងគឺមានលក្ខណៈជាស្មាតហ្វូនមធ្យម វាប្រើប្រាស់ឈីប MediaTek MT6737H ជាប្រភេទស៊ីភីយូ 64 ប៊ីត មានស៊ីភីយូ 4 គ្រាប់ Cortex-A53 ល្បឿន 1.3 ជីកាហឺ និងអង្គក្រាហ្វិច Mali-T720 MP2។ មាន      រ៉េមទំហំ 2 ជីកាបៃ និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 16 ជីកាបៃ និងអាចបន្ថែម microSD បានដល់ 32 ជីកាបៃ ខាងក្រៅផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោយក៏មានស៊េនស័រស្កេនម្រាមដៃ និងមានកាមេរ៉ាចំនួន 2 គ្រាប់ដោយកាមេរ៉ាគោលទំហំ 13 មេហ្គាភិចស៊ែល Aperture f/2.0 និងមួយគ្រាប់ទៀតទំហំ 5 មេហ្គាភិចស៊ែល ចំណែកកាមេរ៉ាមុខវិញ មានទំហំ 8 មេហ្គាភិចស៊ែល Aperture f/2.4។ ទូរស័ព្ទនេះដំណើរការដោយ Android Nougat និងមានថ្មទំហំ 3000 មីលីអំពែ និងប្រើប្រាស់រន្ធសាកថ្ម microUSB។ 

 

Singtech Infinity iMix ជាប្រភេទអេក្រង់ទូរស័ព្ទដែលមានអេក្រង់លាតគែមខ្លី ហើយកំពុងពេញនិយម ព្រោះវាធ្វើឲ្យទូរស័ព្ទមានរូបរាងតូចស្រួលកាន់ ជាមួយនឹងគែមអេក្រង់ទាំង 3 គឺឆ្វេង ស្ដាំ  និងលើ មានសភាពខ្លីដូចជាទូរស័ព្ទតម្លៃ Mi Mix, Essential Phone និង Sharp Aquos អញ្ចឹងដែរ។ នៅខាងមុខនេះ យើងក៏ឃើញមានប៊ូតុង Home មួយផងដែរ ដោយវាបានបង្កប់នូវស៊េនស័រស្កេនម្រាមដៃទៀតផង។ ក្រលេកមើលទៅផ្នែកអេក្រង់ទូរស័ព្ទវិញ វាពិតជាប្លែក ដែលធ្វើឲ្យម៉ូឌែលនេះកាន់តែទាក់ទាញជាងទូរស័ព្ទដែលមានតម្លៃខ្ទង់ 100 ដុល្លាស្តើងរដ៏ទៃទៀត។ 

ចំណែកលក្ខណៈសម្បត្តិមួយចំនួនទៀត វាក៏ស្ថិតនៅក្នុងលក្ខណៈសមរម្យអាចទទួលយកបានផងដែរ ដូចជាអេក្រង់របស់វាមានទំហំ 5.5 អ៊ីញ ជាអេក្រង់ខ្នាតស្ដង់ដារ 16:9 និងកម្រិតបង្ហាញរូបភាព HD (720 x 1280 ភិចស៊ែល)។ កាមេរ៉ាខាងក្រោយក៏ជាកាមេរ៉ាភ្លោះផងដែរ មានទំហំ 13 មេហ្គាភិចស៊ែល Aperture f/2.2 ថែមទាំងមាននូវមុខងារថតព្រាលផ្ទៃខាងក្រោយក៏ពេញនិយមទៀតផង។ ចំណែកឯកាមេរ៉ាមុខមានទំហំ 13 មេហ្គាភិចស៊ែល Aperture f/2.2 ដូចគ្នា ហើយក៏មាននូវមុខងារ Face Beauty ដែលជួយលើកសម្រស់ទៀតផង។ 

ចំណែកម៉ាស៊ីនខាងក្នុងមានលក្ខណៈខ្លាំង ដោយសាវាប្រើប្រាស់នូវឈីប MediaTek MT6737 មានស៊ីភីយូជាប្រភេទ 64-bit មានចំនួន 4 គ្រាប់ជាស៊ីភីយូ Cortex-A53 ល្បឿន 1.3GHz និងមានរ៉េម 2GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 16GB ហើយក៏អាចថែមមេម៉ូរីបានដល់ 32GB ទៀតផង។ វាត្រូវបានដំណើរការដោយ Android Nougat និង មានថ្មទំហំ 3000 មីលីអំពែ។  អញ្ចឹងទាំងនេះ គឺជាលក្ខណៈសម្បត្តិត្រួសៗរបស់ Singtech Infinity i1 និង Infinity iMix ដែលឃើញថាលក្ខណៈសម្បត្តិរបស់វាគឺស្ថិតក្នុងលំដាប់មួយល្អប្រសើរជាងមុន អាចប្រើប្រាស់ការងារទូទៅ និងការកំសាន្ដរបស់អ្នកបាន ប៉ុន្ដែអ្វីដែលឡូយនោះគឺអេក្រង់របស់វា និងកាមេរ៉ាភ្លោះ លើសពីនេះវាក៏មានតម្លៃសមរម្យផងដែរ ត្រឹមតែខ្ទង់ 100 ដុល្លាស្តើងប៉ុណ្ណោះ ដែលវានឹងចេញលក់នាពេលឆាប់ៗនេះហើយ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន