no-alternative title

MSI GT83 TITAN 8GR ម៉ាស៊ីនកុំព្យូទ័រ Gaming ស៊េរីថ្មី ត្រូវបានគេចាត់ទុកថា គឺអធិរាជមហាកំលាំងសំរាប់អ្នកលេងហ្គេម

ជាថ្មីម្តងទៀតក្រុមហ៊ុនផលិតម៉ាស៊ីនកុំព្យូទ័រដែលកំពុងមានឈ្មោះបោះសំឡេងក្នុងវិស័យម៉ាស៊ីនកុំព្យូទ័រប្រភេទ Gaming Laptop ឈ្មោះថា MSI បានពាំនាំមកនូវម៉ាស៊ីនកុំព្យូទ័រ Gaming ស៊េរីថ្មីមួយម៉ូដែលទៀតមកកាន់ទីផ្សារនោះគឺម៉ូដែល MSI GT83 TITAN 8GR ដែលជាអធិរាជមហាកំលាំងដែលអ្នកប្រើប្រាស់កំពុងទន្ទឹងរងចាំ។ ម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីមួយនេះត្រូវបានក្រុមហ៊ុនដំឡើងមកជាមួយផ្នែករឹងដែលខ្លាំងៗនិងបច្ចេកវិទ្យាប្រើប្រាស់ដ៏ទំនើបចុងក្រោយបំផុតជាមួយការរចនារូបរាងឡើងបែបហំកាចខ្លាំងជាងស៊េរីមុនៗមើលទៅពិតជាស័ក្តិសមជាម៉ាស៊ីនកុំព្យទ័រ Gaming ពិតៗ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារូបរាងមានភាពរឹងមាំមើលទៅកាចមិនធម្មតា

MSI GT83 TITAN 8GR មិនមែនជាម៉ាស៊ីនកុំព្យូទ័រដែលមានទំងន់ស្រាល និងស្តើងនោះទេ ព្រោះវាមានទម្ងន់សរុបដល់ទៅ 5.5 គីឡូក្រាមឯណោះជាមួយកម្រាស់សរុប 64 មីលីម៉ែត្រ។ ទម្ងន់របស់វាគឺស្មើរជិតពីរដងបើធៀបនឹងម៉ាស៊ីនកុំព្យូទ័រផ្សេងដូច្នេះវាអាចនឹងពិបាកបន្តិចក្នុងការស្ពាយយកតាមខ្លួន។ តួរខ្លួនផ្នែកខាងក្រោមរបស់់ GT83 TITAN 8GR ផលិតឡើងពីជ័រស្វិតរលោងគុណភាពខ្ពស់មានភាពហាប់ជិតមាំល្អធានាបានក្នុងការធ្លាក់ ឬប៉ះទង្គិចផ្សេងដោយយថាហេតុ។ រីផ្នែកខាងលើវិញជាលោហះធាតុប្រភេទ Brushed Alloy Metal រំលេចដោយនិមិត្តសញ្ញានាគរាជស្ថិតក្នុងកញ្ចក់ Corning Gorilla Glass ដ៏ប្រណិត មានអក្សរ MSI នៅពីលើ និងមានឆ្នូតពណ៌ក្រហមនៅសងខាងដែលវានឹងបញ្ចេញពន្លឺពណ៌នៅពេលងងឹត។ 

 

ងាកមកចាប់អារម្មណ៍នៅផ្នែកក្តារចុចវិញដោយ MSI ធ្វើបានកាន់តែប្រសើរបំផុតសម្រាប់ម៉ាស៊ីនកុំព្យូទ័រយក្សមួយនេះ។ មួយផ្នែកនៅខាងក្រោមគឺជាក្តារចុចប្រភេទ RGB LED Mechanical Backlight Keyboard ដែលមានពណ៌ចម្រុះប្រដេញគ្នាយ៉ាងស្រស់ស្អាតជាមួយទំហំឃីចុច 1.2mm ផ្តល់ភាពងាយស្រួលក្នុងការវាយអត្ថបទ និងគ្រប់គ្រង់ការលេងហ្គេម ហើយវាការឆ្លើយតបការចុចរបស់យើងបានរហ័ស និងមានសំឡេងស្ងាត់ល្អហើយទ្រទ្រង់កំលាំងសង្កត់ 45 ក្រាម។ យើងអាចធ្វើការផ្លាស់ប្តូរពណ៌ក្តារចុចបានតាមដែលយើងចង់បាននៅលើកម្មវិធី MSI Dragon Center 2.0 ដែលមានមុខងារកំនត់ និងមើលទៅលើកម្រិតទំហំល្បឿនប្រើប្រាស់របស់ម៉ាស៊ីនដូចជា RAM, CPU, GPU និង HHD ជាដើម។ 

 

ផ្នែកខាងលើក្តារចុចជាផ្ទៃលាតរលោងមានរំលេចដោយស្រមោលសាក់រូបនាគរាជ។ នៅផ្នែកខាងស្តាំក្តារចុចគឺជាក្តារសម្រាប់ចុចលេខប្រភេទថាច់ពណ៌ក្រហម (Touch Numeric Keypad) ដែលអាចប្រើបានពីមុខងារគឺសម្រាប់ចុចលេខផង និងធ្វើជា Touch Pad ផង។ នៅជុំវិញតួរខ្លួនរបស់ GT83 TITAN យើងឃើញមានរន្ធសំខាន់ដូចជារន្ធបញ្ចេញកំដៅធំៗចំនួនពីរនៅសងខាងផ្នែកខាងក្រោយ និងរន្ធមួយទៀតនៅចំកណ្តាលធ្វើអោយការបច្ចេកកំដៅរបស់ម៉ាស៊ីនបានកាន់តែប្រសើរ។ GT83 TITAN មានរន្ធបំពងសំឡេងចំនួនបួនដោយពីរនៅខាងស្តាំ និងពីរទៀតនៅខាងឆ្វេងប្រើប្រាស់បច្ចេកវិទ្យាបំពងសំឡេង Nahimic 3 Audio Technology ដោយមួយគ្រាប់អាចបន្លឺសំឡេងបានក្នុងកម្រិត 3W ហើយ Speaker ទាំងបួនរបស់វាអាចបញ្ចេញសំឡេងបានច្បាស់ក្នុងកម្រិត 360 ដឺក្រេពិសេសសម្រាប់ការទស្សនាខ្សែភាពយន្ត និងការលេងហ្គេម។ 

 

ម៉ាស៊ីននេះ ក៏មានភ្ជាប់នូវ Speaker មួយគ្រាប់ផ្សេងទៀតជាប្រភេទ Woofer Speaker ដែលអាចបន្លឺសំឡេងបានកម្រិត 3W ថែមទៀតផង។ ចំពោះរន្ធដោតវាមានរន្ធដោតប្រភេទ USB3.1 Type-A ជំនាន់ទី1 ចំនួន 3, USB3.1 Type-A ជំនាន់ទី2 ចំនួន 2, រន្ធ USB3.1 Type-C ជំនាន់ទី1 ឬ Thunderbolt ចំនួន 1, រន្ធ HDMI x1, mini display port x1, រន្ធប្រើជាមួយ SD Card ចំនួន 1 ទ្រទ្រង់បានជាមួយម៉េមូរីប្រភេទ XC/HC, រន្ធដោតម៉ាក្រហ្វូន, រន្ធដោតកាស, រន្ធ TOSLINK SPDIF Out និងរន្ធ RJ45 ប្រើប្រាស់បច្ចេកវិទ្យា Killer DoubleShot Pro ជាមួយមុខងារ Smart Stream ចំនួន 1 ពិសេសក្នុងការលេងហ្គេមម៉ាស៊ីនធំៗនៅប្រព័ន្ធអ៊ីនធើណិត។ 

កញ្ចក់អេក្រង់ធំទូលាយងាយស្រួលក្នុងការប្រើប្រាស់បំពេញកិច្ចការងារ

ជាមួយទម្ងន់ដ៏ធ្ងន់ និងកម្រាស់ដ៏ក្រាស់នៃម៉ាស៊ីនកុំព្យូទ័រ Gaming ស៊េរីថ្មីមួយនេះ MSI ក៏បានសងប៉ះប៉ូវមកវិញជាមួយកញ្ចក់អេក្រង់បង្ហាញដ៏ធំទូលាយទំហំដល់ទៅ 18.4 អ៊ីងឯណោះ។ វាប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ Full HD IPS-Level។ បើទោះបីជាអេក្រង់របស់ GT83 TITAN 8 GR មានទំហំធំដល់ទៅ 18.4 អ៊ីងក៏ពិតមែនប៉ុន្តែវាទ្រទ្រង់ការបង្ហាញបានត្រឹមកម្រិត Full-HD ទំហំ 1080x1920px និងប្រើប្រាស់បច្ចេកវិទ្យាបង្ហាញកម្រិត  refresh rate 60Hz ប៉ុណ្ណោះ បើធៀបនឹងម៉ូដែល GS63 7RF STEALTH PRO ដែលមានកញ្ចក់អេក្រង់ទ្រទ្រង់ការបង្ហាញដល់កម្រិត 4K ជាមួយបច្ចេកវិទ្យាបង្ហាញកម្រិត refresh rate 120Hz ឯណោះ។ ប៉ុន្តែវាក៏មានភ្ជាប់បន្ថៃមនូវបច្ចេកវិទ្យាអេក្រង់ការពារចំណាំងផ្លាត NTSC ដែលវាអាចអោយយើងមើលឃើញរាល់ការបង្ហាញលើផ្ទៃកញ្ចក់អេក្រង់របស់វាបានច្បាស់គ្រប់ផ្នែកគ្រប់ជ្រុង និងបំពាក់នូវបច្ចេកវិទ្យា MSI True Color 2.0 ដែលជួយធ្វើអោយការបង្ហាញចេញនូវកម្រិតពណ៌ sRGB បានច្បាស់ដិត 100%។

 

កំលាំងម៉ាស៊ីនខ្លាំងគ្មានគូប្រៀប

ប្រសិនបើលោកអ្នកត្រូវការម៉ាស៊ីនកុំព្យូទ័រដែលមានកំលាំងខ្លាំងអាចអូសជាមួយកម្មវិធីក្រាហ្វិកកម្រិតខ្ពស់ដូចជាកម្មវិធីរចនា  (Graphic Design), គូសប្លង់ និងលេងហ្គេមម៉ាស៊ីនដែលមានទំហំក្រាហ្វិចកប់នោះម៉ាស៊ីន MSI GT8 TITAN 8GR នេះពិតជាត្រូវចិត្តលោកអ្នកប៉ាច់តែម្តង។ កំលាំងម៉ាស៊ីនរបស់ GT8 TITAN ប្រតិបត្តិការលើ CPU ជំនាន់ទី 8 របស់ Intel ស៊េរី Intel Core-i7 Processor ដែលបាន upgrade ដល់ Core-i9 Processor ប្រើប្រាស់បច្ចេកវិទ្យាល្បឿន 6-core boost មានល្បឿនប្រតិបត្តិការលឿនជាង CPU ជំនាន់មុខ 40% ដោយវារត់នៅលើ Mainboard ស៊េរី Intel® CM246។ សម្រាប់ GPU វិញវាប្រើប្រាស់ពពួក GeForce® GTX 1080 ដែលមានកំលាំងល្បឿន 8GB ប្រភេទ GDDR5X SLI ប្រើប្រាស់បច្ចេកវិទ្យាល្បឿន Ultra-fast FinFET មានល្បឿនលឿនក្នុងការ random ហ្គេមដែលមានក្រាហ្វិចខ្ពស់បានកាន់តែរលូន។ 

ម៉ាស៊ីនកុំព្យូទ័រនេះមានរន្ធសម្រាប់ដាក់អង្គគណនាបណ្តោះអាសន្ន (RAM) ចំនួន 4 Slot ទ្រទ្រង់ប្រភេទ RAM DDR4-2400 អាចដាក់បានទំហំដល់ 64GB ។ ម៉ាស៊ីនរបស់វាទ្រទ្រង់ប្រព័ន្ធប្រតិបត្តិការ Windows 10 Home/Pro ហើយសម្រាប់ថាសរឹងប្រើសម្រាប់ទុកដាក់ឯកសារវិញជាប្រភេទ SATA ខ្នាត 2.5” Super RAID 4  ប្រើប្រាស់បច្ចេកវិទ្យា Dual NVMe M.2 SSDs by PCIe Gen3 X4 in RAID0  និងប្រភេទ M.2 SSD Combo (NVMe PCIe Gen3 / SATA) ចំនួនពីរបន្ថែមទៀត។ GT8 TITAN 8GR ប្រើប្រាស់ថ្មប្រភេទ Li-Ion ទំហំ 8 Cell ដែលមានកំលាំងថាមពល 75Whr។

មុខងារ និងបច្ចេកវិទ្យាមួយចំនួនទៀត

-បច្ចេកវិទ្យា Cooler Boost Titan Cooling Technology: ប្រើដើម្បីជួយកាត់បន្ថយការឡើងកំដៅនៅលើ CPU និង GPU នៅពេលដំណើរការរយះពេលយូរ ឬអូសជាមួយកម្មវិធី និងហ្គេមដែលមានក្រាហ្វិកធំៗដោយវាប្រើកង្ហាបំភាយកំដៅចំនួន 3 ដែលអាចបន្ថយកំដៅបានក្នុងកម្រិត 15 HEAT PIPES នៅលើ CPU និង GPU បាន 30%។

-បច្ចេកវិទ្យា MSI X Boost Technology: ជួយបង្កើនល្បឿនដំណើរការប្រព័ន្ធផ្ទុកទិន្នន័យ (HHD) អោយដំណើរការបានលឿនរហ័ស។

-មុខងារ Matrix Display: សម្រាប់បំបែកការប្រើប្រាស់ទៅកាន់ផ្ទាំងបង្ហាញ (Monitor) ផ្សេងទៀតបានចំនួនបីតាមរយះរន្ធ mini display port និង HDMI ដែលទ្រទ្រង់ការបញ្ចូនរូបភាពបានក្នុងកម្រិត 4K។

-បច្ចេកវិទ្យា MSI Killer DoubleShot Pro: មានសមត្ថភាពពិសេសជួយធ្វើអោយដំណើរការលើប្រព័ន្ធទាញទិន្នន័យនៅលើបណ្តាញអ៊ីនធើណិតបានរហ័សបំផុតទាំងការប្រើប្រាស់នៅលើបណ្តាញប្រើខ្សែតាមរន្ធ RJ45 និងឥតខ្សែ (Wi-Fi) ប្រើប្រាស់បច្ចេកវិទ្យា Killer Gb LAN + Killer 802.11 a/c WiFi  ជាមួយមុខងារ Smart Stream ពិសេសសម្រាប់ការលេងហ្គេម និងការ Live Stream នៅប្រព័ន្ធបណ្តាញអ៊ីនធើណិត ។ 

សរុបសេចក្តី

ប្រសិនបើយើងមិនគិតពីកម្រាស់ និងទំងន់ដ៏ធ្ងន់របស់ម៉ាស៊ីនកុំព្យូទ័រ MSI GT83 TITAN 8GR ហើយផ្តោតសំខាន់ទៅលើកំលាំងល្បឿនដំណើរការ និងបច្ចេកវិទ្យាដែលម៉ាស៊ីនមួយនេះអាចធ្វើបាននោះម៉ាស៊ីនកុំព្យូទ័រ Gaming មួយនេះពិតជាមិត្តដ៏ល្អប្រសើរបំផុតដែលនឹងនៅកំដរការកម្សាន្ត ការលេងហ្គេម និងការងារទាំងឡាយរបស់អ្នកគ្រប់ពេល។ ម៉ាស៊ីនកុំព្យូទ័រមួយនេះមានផ្នែករឹងខ្លាំងៗ និងបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗចុងក្រោយដែលយើងមិនអាចរកបាននៅលើម៉ាស៊ីនកុំព្យូទ័រដទៃ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន