no-alternative title

ក្រុមហ៊ុន មិត្តហ្វូន ប្រកាសសម្ពោធផ្លាស់ប្តូរស្លាកសញ្ញាថ្មីរបស់ខ្លួន ដើម្បីឆ្ពោះទៅរកភាពទាន់សម័យ

នៅថ្ងៃទី 21 ខែឧសភា នេះ នៅសណ្ឋាគារ Sofitel មិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមានគមន៍ដ៏ធំមួយនៅកម្ពុជា ដែលបានផ្តល់សេវាកម្មទូរគមនាគមន៏ទូរទាំងប្រទេសកម្ពុជា ជាច្រើន រួមមាន ទូរស័ព្ទចល័តឥតខ្សែ អ៊ិនធឺណែត LeaseLine ហើយក៏កំពុងនាំមុខនៃសេវាកម្ម ePayment ( eMoney ) ជាដើមនោះ បានប្រកាសសម្ពោធផ្លាស់ប្តូរស្លាកសញ្ញាថ្មី ដើម្បីឆ្ពោះទៅរកភាពទាន់សម័យនៅក្នុងប្រទេសកម្ពុជា។ 

ក្រុមហ៊ុននេះ បានចាប់ផ្តើមធ្វើការនៅកម្ពុជាយើង តាំងពីឆ្នាំ 2009 មកម្លេះ ដោយបានវិនិយោគទុនទឹកប្រាក់ចំនួនរាប់រយលានដុល្លារ ដើម្បីបង្កើតបណ្តាញលំដាប់ពិភពលោកដែលអាចទុកចិត្តបានដែលមានស្ថានីយ៏ចំនួន មួយម៉ឺន កន្លែង និងមានបណ្តាញខ្សែកាបអុបទិកជាង 23000 គីឡូម៉ែត្រ ទៅដល់ 100% នៃគ្រប់តំបន់ និងប្រព័ន្ធបណ្តាញគ្របដណ្តប់រហូតដល់ 99% នៃចំនួនប្រជាជន។ មិត្តហ្វូន ពិតជាមានមោទនភាព នៅក្នុងការបម្រើអតិថិជនជាង 8 លាននាក់ជារៀងរាល់ថ្ងៃ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន មិត្តហ្វូន គឺជាមានសេវាគ្រប់ដណ្តប់ធំបំផុត និងជាបណ្តាញដែលមានគុណភាពល្អបំផុតនៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការផ្តល់សេវាជាច្រើន Metfone កំពុងមានអាយុចាស់ ហើយមិនមានសក្តានុភាពចំពោះអតិថិជនជាទីស្រលាញ់របស់ខ្លួន ដែលមិនត្រូវគ្នានឹងការរំពឹងទុករបស់អតិថិជនក្នុងការផ្លាស់ប្តូរទីផ្សារទូរគមនាគមន៏ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ 

ក្រុមហ៊ុនមិត្តហ្វូន បានធ្វើស្លាកសញ្ញារបស់ខ្លួនវិញ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តនៃការវិនិយោគក្នុងរយៈពេលវែងដែលជានិច្ចជាកាលផ្តល់នូវការច្នៃប្រឌិតថ្មីៗ ផលិតផលនិងសេវាកម្មជាលក្ខណបុគ្គលប្រកបដោយភាពសកម្ម និងច្នៃប្រឌិត។ ដើម្បីបង្ហាញថា មិត្តហ្វូនចង់រួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់យើងក្នុងការកសាងជីវិតរីកចម្រើនវ័យក្មេងដល់មនុស្សគ្រប់រូបគ្រួសារគ្រប់ជ្រុងជ្រោយ ក៏ដូចជាថ្ងៃដំបូង ដែលមិត្តហ្វូន បានចូលមកទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។

តាមការបញ្ជាក់របស់ក្រុមហ៊ុន មិត្តហ្វូន បានអោយដឹងទៀតថា ទស្សនៈថ្មីរបស់មិត្តហ្វូន គឺនៅតែរក្សាតម្លៃស្នូលរបស់មិត្តភក្តិឱ្យកាន់តែជិតស្និទ្ធឡើងចំពោះប្រជាជនកម្ពុជាទាំងអស់ និងរក្សាទស្សនវិជ្ជាអាជីវកម្មដូចជា " ការថែទាំ - ច្នៃប្រឌិត " ដែលជាប្រតិបត្តករល្អបំផុតរបស់អតិថិជនជាមួយ និងរូបភាពថ្មីដូចជាខាងក្រោមៈ មិត្តហ្វូនប្រើរូបភាពព៍ណក្រហម គឺជាចក្ខុវិស័យចម្បងរបស់យើង។ ព៍ណក្រហម គឺជាព៌ណរបស់វ័យក្មេង និងជីវិតដ៏រឹងមាំហើយវាក៏បង្ហាញពីបំណងប្រាថ្នារបស់មិត្តហ្វូនលើការធ្វើឱ្យស្រស់ស្រាយ ដើម្បីទទួលបានសមិទ្ធិផលថ្មី ផលិតផលថ្មី នីងសេវាកម្មថ្មីដល់អតិថិជនរបស់ខ្លួន។ 

ម៉ាស់ស្កត់ (Mascot) ដែលមានឈ្មោះថា "Munny" ដែលត្រូវបានផ្តួចផ្តើមចេញពីស្លាកសញ្ញា Metfone គាត់នឹងត្រូវធ្វើរួមបញ្ចូល Metfone។ "មុន្នី" ជាភាសាខ្មែរ គាត់គឺជាបុរសឆ្លាតម្នាក់ដែលស្គាល់អ្វីៗទាំងអស់។ មុន្នី គឺប្រាកដនិយមចំពោះស្នូល។ គាត់គឺ ជាមិត្តដែលចេះជួយទុក្ខធុរៈគ្នា និងមានភាពសាមញ្ញបំផុត។ គឺជា "នាវា" ដ៏ពិតប្រាកដចំពោះនរណាម្នាក់។ នៅក្នុងន័យនេះ ក្រុមហ៊ុន មិត្តហ្វូន ចង់បង្ហាញថា៖

 • គឺជាបុរសដែលមានប្រយោជន៏ៈ ដោយសារគាត់តែងតែនៅទីនោះសម្រាប់អតិថិជនប្រសិនបើពួកគេមានសំនួរឬក៏ត្រូវការដំណោះស្រាយដ៏ល្អមួយ។

 • គឺជាបុរសសាមញ្ញម្នាក់ៈ ដោយសារតែគាត់មិនចូលចិត្តការរំខានបន្ថែម។ កាត់រក្សាទំនាក់ទំនងឱ្យខ្លីនិងសាមញ្ញ

 • គឺជាមិត្តម្នាក់ដែលធ្លាប់មានៈ គាត់បានជួយ Metfone អស់រយៈពេល ៩ឆ្នាំនៅកម្ពុជា ដោយណែនាំអតិថិជនតាមតម្រូវការរបស់ខ្លួន។ ឥឡូវនេះគាត់សម្រេចចិត្តទៅសាធារណៈជនហើយ។

 • គឺជាមិត្តភក្តិជិតស្និទ្ធៈ គាត់មានភាពស្និទ្ធស្នាលជាងមិត្តជិតសិ្នទ្ធរបស់អ្នក។បងប្រុសដ៏ធំម្នាក់ដែលសមនឹងទទួលបាន។ " មុន្នី " គឺជាទំនាក់ទំនងដ៏ល្អឥតខ្ចោះរវាងមិត្តហ្វូននឹងអតិថិជន។ គាត់ដើរតួរេជិតស្និទ្ធជាមួយមិត្តភក្តិដែលតែងតែស្តាប់ការទាមទាររបស់អតិថិជន និងដឹងច្បាស់ថាអ្វីដែលពួកគេពិតេជាបានហើយដោយផ្តល់ឱ្យបានត្រឹហត្រូវនូវអ្វីដែលអ្នកត្រូវការ។ " មុន្នី" និងមិត្តហ្វូនផ្តល់លទ្ធភាពដល់មនុស្សគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា។

សូមជំរាបថា Metfone កំពុងដាក់ពង្រាយបច្ចេកវិទ្យា 4.5G ដែលត្រូវបានគេស្កាល់ផងដែរថាជា LTE Advance Pro ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតលើផ្លូវរួមជាមួយនឹងការវិវត្តន៏បច្ចេកវិទ្យា LTE ឆ្ពោះទៅកាន់ 5G ។ ជាមួយនឹងបញ្តាញ 4.5G ថ្មីនេះអតិថិជនរបស់ Metfone អាចរីករាយជាមួយនឹងល្បឿនអ៊ិនធឺណែតលឿនជាងមុន 10 ដង ប្រៀបធៀបជាមួយបណ្តាញ 4.0G វានឹងអាចឱ្យអតិថិជនរបស់ Metfone មានបទពិសោធន៏ក្នុងការផ្តល់សេវាកម្ម មាតិការខ្ពស់ឌូចជាវីដេអូ 4K ការពង្រីងការពិត ( AR)និងវីដេអូស្រ្ទីម...បន្តនិងស្ថេរភាព ។ ការផ្តល់ជូនថ្មីដែលមានឈ្មោះថា NOP70+:$1 = ឥតកំណត់ FB + $100 ក្នងនោះ Metfone ចង់អោយអតិថិជនទាំងអស់របស់ខ្លួន ប្រើប្រាស់សេវាកម្មដែលមានការពេញចិត្តខ្ពស់បំផុតដោយសារអ្នកប្រើទិន្នន័យជាង 90% កំពុងប្រើហ្វេសប៊ុក និង 100ដុល្លារ អាចបំពេញតម្រូវការបន្ថែមរបស់អតិថិជន។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន