no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Renault Samsung Motors បានប្រកាសថា នឹងធ្វើការច្នៃប្រឌិតរថយន្ត Clio ដើម្បីបំពេញតម្រូវការក្នុងប្រទេសកូរ៉េ

ក្រុមហ៊ុនផលិតរថយន្ត Renault Samsung Motors ដែលជាក្រុមហ៊ុនផលិតរថយន្តកូកាត់កូរ៉េ និងបារាំង មានគម្រោងក្នុងការប្រកាសចេញនូវរថយន្ត Clio ដែលមានការច្នៃប្រឌិតថ្មី ក្នុងគោលដៅក្នុងការចាប់ផ្តើមនូវការពង្រីកនូវទីផ្សារក្នុងប្រទេសកូរ៉េ នេះបើតាមការបញ្ជាក់នៅថ្ងៃទី 20 ខែឧសភានេះ។ 

យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍នេះ អោយដឹងថា រថយន្ត Clio គឺជារថយន្តដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន Renault ដែលលក់បានរថយន្តប្រមាណជា 14 លានគ្រឿង នៅជុំវិញពិភពលោកចាប់តាំងពីវាចេញផ្សាយនៅក្នុងឆ្នាំ 1990 មក។ ដោយត្រូវបានគេចាត់ទុកថា គឺរថយន្ត Sedans និង Sport មានការពេញនិយមបំផុតខ្ពស់ជាងគេ ហើយកាលពីសប្តាហ៍មុននេះ រថយន្ត Clio ក៏បង្ហាញទៅកាន់អ្នកបើកបរនៅក្នុងប្រទេសកូរ៉េផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Bang sil ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Renault Samsung Motors បានបញ្ជាក់ថា “ឧស្សាហកម្មរថយន្តនៅក្នុងប្រទេសកូរ៉េ គឺមានការធ្លាក់ចុះ ទៅលើប្រភេទ hatchbacks។ នៅក្នុងផ្នែករថយន្ត B-segment គឺមានម្រូវការកើនឡើង។” សព្វថ្ងៃនេះ ទីផ្សារផ្នែក B segment hatchback ត្រូវបានកាន់កាប់ដោយ រថយន្ត Prius C, Mini Cooper Countryman និង Peugeot 208 ក៏មានការចូលរួមរថយន្តរបស់ក្រុមហ៊ុន Toyota មួយចំនួនផងដែរ។ 

ជាមួយនឹងការប្រកាសនេះ ក្រុមហ៊ុន Renault Samsung Motors មានគោលដៅក្នុងការលក់រថយន្ត Clio ជំនាន់ថ្មី អោយបាន 1000 គ្រឿង នៅក្នុងមួយខែផងដែរ។ សូមជំរាបថា រថយន្ត Zen និង Intense trims ចេញលក់នៅក្នុងតម្លៃ 19.9 million won ($18,448) និង 23.2 million won ដែលមានតម្លៃ 10 million won ទាបជាងទីផ្សារនៅក្នុងអ៊ឺរ៉ុប។ 

លោក Sebastien Bracard ដែលជាប្រធានវិស្វករផ្នែកអភិវឌ្ឍថាមពលរបស់ក្រុមហ៊ុន Renault បានបញ្ជាក់ថា នៅក្នុងប្រភេទ Fuel Economy រថយន្តស៊េរីថ្មី Clio គឺមានភាពពេញនិយមជាងរថយន្ត Peugeot 208 និង Mini Cooper។ Clio ត្រូវបានគេចាត់ទុកថា គឺជារថយន្តដែលមានការប្រើប្រាស់នូវថាមពល Fuel Economy នៅក្នុងការធ្វើដំណើរ 17.7kpl ដែលខ្ពស់ ជាងរថយន្ត Renault QM3 ដែលធ្វើដំណើរ 17.3kpl ហើយរថយន្ត Mini Cooper Countryman ដែលប្រើប្រាស់ថាមពលនេះនៅក្នុងការធ្វើដំណើរបាន 15.1 kpl ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន