no-alternative title

ASUS សហការជាមួយ IT Computer រៀបចំព្រឹត្តិការណ៍ជួបជុំជាមួយអ្នកចែកចាយរបស់ខ្លួន នៅក្នុងពិធីបង្ហាញនូវក្រាហ្វិកកាតស៊េរីថ្មីនៅក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃទី 19 ខែឧសភានេះ ក្រុមហ៊ុន ASUS បានសហការគ្នាជាមួយ IT Computer ដែលជាតំណាងចែកចាយរបស់ខ្លួន រៀបចំព្រឹត្តិការណ៍ជួបជុំ ជាមួយនឹងដៃគូ ហើយនឹងហាងលក់កុំព្យូទ័រ ញាំអាហារពេលល្ងាចរួមគ្នា ដើម្បអបអរនៅក្នុងឱកាសនៃបង្ហាញនូវក្រាហ្វិកកាតស៊េរីថ្មីនៅក្នុងប្រទេសកម្ពុជា។ ពិធីនេះ ត្រូវបានរៀបចំធ្វើឡើងនៅភោជនីយ៍ដ្ឋាន Buttom Up ដែលមានភ្ញៀវចូលរួមជាង 100 នាក់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ ក្រុមហ៊ុន Asus បានអោយដឹងថា ការមកដល់នៃបន្ទះឈីប Intel® Core™ processors ជំនាន់ទី 8 ជាមួយនឹងក្រាហ្វិកកាតកម្រិតខ្ពស់ Z370 platform នៅពេលនេះ គឺមានការពង្រឹងទៅលើល្បឿនដំណើរការកាន់តែខ្លាំងក្លាក្នុងការប្រើប្រាស់នៅលើកុំព្យូទ័រ PCs មិនថា ការងារកម្រិតធ្ងន់ ឬការងារនៅលើការកែប្រែទៅលើវីដេអូនោះទេ ឬការបង្កើតនូវការងារផ្សេងៗទៀតដូចជា Streaming Gaming ជាដើម។ ក្នុងនោះក៏មានការពង្រឹងទៅលើ Core i3 ផងដែរ សម្រាប់ប្រើប្រាស់ជាមួយនឹងក្រាហ្វិកកាតប្រភេទ H370, B360 និង H310 ជាមួយនឹងការបន្ថែមទៅលើការតភ្ជាប់ទៅលើ Connectivity ជាច្រើន ហើយបន្ទះឈីប Chipsets ទាំងនេះ គឺអាចដំណើរការបាននៅគ្រប់ ASUS 300-series motherboards ដែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យាផ្តាច់មុខនេះ ដែលនឹង ជួយអ្នកគ្រប់គ្នាអោយរីករាយជាមួយនឹងសមត្ថភាពនៃកុំព្យូទ័រ PCs របស់ខ្លួន។

គួរបញ្ជាក់ថា ក្រុមហ៊ុន ASUS បានធ្វើការអភិវឌ្ឍទៅលើ ROG Strix, TUF Gaming និង Prime lines ដែលមានការកែប្រែពង្រឹងសមត្ថភាពកាន់តែប្រសើរឡើងនៅក្នុងរយៈពេលជិត 30 ឆ្នាំហើយនៅក្នុងការបង្កើតនូវ Motherboards នេះនោះ។ ដោយមានការប្រើប្រាស់នូវ DIGI+ VRM ដែលផ្តល់នូវថាមពលទៅកាន់ CPU នឹងការពង្រឹងទៅលើរ៉េមអោយមានស្ថេរភាព និងការដំណើរការខ្លាំងក្លានោះ។  ចំពោះ UEFI BIOS គឺផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ក្នុងការដោះស្រាយទៅលើការជម្រើសជាច្រើននៅក្នុង search function ដែលអ្នកប្រើប្រាស់អាចធ្វើការស្វែងរក និងកែប្រែទៅលើ Settings ជាក់លាក់ថែមទៀត។ សម្រាប់ Configuration profiles គឺអាចធ្វើការរក្សាទុក និងចែករំលែកទៅកាន់មនុស្សជាច្រើនទៀត ហើយសម្រាប់Firmware ក៏នឹងធ្វើការ Updates ផងដែរ។

ក្រាហ្វិកកាត H370, B360 និង H310 motherboards ដែលមកដល់នៅពេលនេះ គឺមានការពង្រឹងទៅលើសមត្ថភាពកាន់តែប្រសើរទៅលើការលេងហ្គេមនៅក្នុងការបង្កើនល្បឿននៅលើប្រព័ន្ធ និងសីតុណ្ហភាពនៅលើ GPU ជាមួយនឹង ASUS និង ROG graphics cards។ អ្វីដែលចាប់អារម្មណ៍ចំពោះ H370 និង B360 គឺមានការប្រើប្រាស់នូវ USB 3.1 Gen 2 និង 802.11ac Wi-Fi for wireless networking ផងដែរ។ ក្នុងនោះ ក៏មានទ្រទ្រង់ទៅលើ Intel Optane Memory ដែលប្រើប្រាស់ជា ultrafast flash storage ក្នុងការកាត់បន្ថយទៅលើរយៈពេលនៃការរង់ចាំនៃម៉ាស៊ីនផងដែរ។

សម្រាប់ក្រាហ្វិកកាតប្រភេទ Republic of Gamers (ROG) Strix motherboards ក៏មានការពង្រឹងកាន់តែខ្លាំងក្លាទៅលើការលេងហ្គេមរបស់អ្នកប្រើប្រាស់ផងដែរ។ សម្រាប់ ASUS Prime series គឺមានការកែប្រែកាន់តែមានប្រសិទ្ធិភាព និងអស្ចារ្យបំផុត។ សម្រាប់ ASUS TUF Gaming ក៏មានប្រើប្រាស់ជាមួយនឹង Gaming Motherboards កម្រិតល្មមក្នុងការប្រើប្រាស់ផងដែរ។ សម្រាប់ប្រភេទ TUF Gaming Alliance អ្នកប្រើប្រាស់អាចធ្វើការបង្កើតនូវប្រព័ន្ធខ្លួនឯងសម្រាប់ការប្រកួតកាន់តែអស្ចារ្យថែមទៀត។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន