no-alternative title

វត្តមានរបស់ស្មាតហ្វូន Singtech ម៉ូដែលថ្មី ដែលត្រូវបានដាក់សម្ពោធជាផ្លូវការ កាលពីល្ងាចមិញនេះ ពិតជាទាក់ទាញមែនទែន

កាលពីថ្ងៃទី 18 ខែឧសភា ឆ្នាំ 2018 កន្លងទៅនេះ នៅសណ្ឋាគារ សាន់វេ ក្រុមហ៊ុន កាហុក ភីធីអ៊ី អិលធីឌី ដែលជាអ្នកចែកចាយផ្តាច់មុខផលិតផលទូរស័ព្ទម៉ាក Singtech បានប្រកាសសម្ពោធជាផ្លូវការនៅការមដល់ទូរស័ព្ទស្មាតហ្វូន Singtech ស៊េរីថ្មីៗរបស់ខ្លួនចំនួនពីរម៉ូដែលសំំរាប់ទីផ្សារប្រទេសកម្ពុជា ដែលក្នុងនោះរួមមានដូចជា Singtech Infinity i1 និង Infinity iMix ដែលពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់ហាងលក់ទូរស័ព្ទ ភ្ញៀវកត្តិយស រួមជាមួយតំណាងក្រុមហ៊ុន Singtech និងកាហុក ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន កាហុក ភីធីអី បានមានប្រសាសន៍ថា ដោយសារមានការគាំទ្រពីតំណាងចែកចាយលក់ និងអតិថិជនដែលជាអ្នកប្រើប្រាស់ដ៏ច្រើន ទើបទូរស័ព្ទស្មាតហ្វូនស៊ីងតិច បានធ្វើការផ្លាស់ប្តូរដើម្បីផ្តល់នូវទំនុកចិត្ត និងការប្រើប្រាស់អោយកាន់តែងាយស្រួល ហើយនិងទាន់សម័យជាងមុនថែមទៀត អាស្រ័យហេតុនេះហើយ Singtech Infinity i1 និង Infinity iMix ត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជា។ 

លោកបានបន្តថា ស្មាតហ្វូនអេក្រង់ពេញទាំងពីរម៉ូដែលនេះ ត្រូវបានក្រុមហ៊ុន Singtech ដាក់អោយប្រើប្រាស់ឈីប MediaTek MT6737H ជាប្រភេទស៊ីភីយូ 64 ប៊ីត មានស៊ីភីយូ 4 គ្រាប់ Cortex-A53 ល្បឿន 1.3 ជីកាហឺត ដូចគ្នាផងដែរ។ ទន្ទឹមនឹងនេះ ទូរស័ព្ទទាំងពីរ ក៏មានដំណើរការដោយ Android Nougat និងមានថ្មទំហំ 3000 មីលីអំពែដូចគ្នា។ តែអ្វីដែលខុសគ្នានោះគឺ Singtech Infinity i1មានអេក្រង់រាងទ្រវែង រីឯទូរស័ព្ទ Singtech Infinity iMix ជាប្រភេទអេក្រង់ ដែលមានគែមលាតខ្លី។

លោកប្រធានផ្នែកទីផ្សាររូបនេះ បានបន្តទៀតថា ស្មាតហ្វូនទាំងពីរម៉ូដែលនេះ មិនត្រឹមតែមានរាងស្អាត និងពេញនិយមទេ ហើយថែមទាំងមានតម្លៃសមរម្យផងដែរពោលគឺ Singtech Infinity i1 មានតម្លៃ $129 និង Infinity iMix មានតម្លៃ $135  ប៉ុណ្ណោះ ប៉ុន្ដែគុណភាពល្អ រួមជាមួយការធានារយៈពេលមួយឆ្នាំផងដែរ។ ទន្ទឹមនឹងនេះ ដើម្បីបញ្ជាក់អំពីគុណភាពអោយកាន់តែល្អប្រសើរ និងមានការជឿជាក់នោះ នៅក្នុងរយៈពេល 100 ថ្ងៃ បើអតិថិជនប្រើទូរស័ព្ទនេះ មានបញ្ហានោះ ក្រុមហ៊ុននឹងធានាដូរទូរស័ព្ទថ្មីជូនអតិថិជនភ្លាម។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន