no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Hyundai បង្ហាញចេញនូវរថយន្ត All-New Hyundai H-1 ជំនាន់ថ្មីស៊េរីឆ្នាំ 2019 នៅកម្ពុជាហើយ ជាមួយនឹងតម្លៃ 49,000 ដុល្លារ

កាលពីថ្ងៃទី 18 ខែឧសភានេះ នៅឯភោជនីយដ្ឋាន Exchange Restaurant & Bar ក្រុមហ៊ុន Hyundai បានរៀបចំនូវព្រឹត្កការណ៍មួយ ដើម្បីផ្តល់ឱកាសជូនភ្ញៀវនិងសមាជិកនៃសារព័ត៌មានដើម្បីចូលរួមទស្សនាការបង្ហាញរថយន្តស្រឡាយចុងក្រោយថ្មី H-1 ដែលជារថយន្ត ទេសចរណ៌ស៊រីថ្មី ទើបទទួលបានពានរង្វាន់ដ៏ល្បីល្បាញជារថយន្តខ្នាតទេសចរណ៏ល្អបំផុតពីស្ថាប័ន “Australia's Best Car Award" ពីប្រទេសអូស្ត្រាលីសម្រាប់រយៈពេលពីរឆ្នាំជាប់ៗគ្នាមកហើយ។ 

ការបង្ហាញវត្តមានជាលើកដំបូងនៃរថយន្ត All-New Hyundai  H-1 ជំនាន់ថ្មី ស៊េរីឆ្នាំ 2019 នៅព្រះរាជាណាចក្រកម្ពុជា គឺពិតជាផ្តល់នូវអត្ថប្រយជន៍ថ្មី សម្រាប់លោកអ្នក ដែលពេញនិយម នៅក្នុងការធ្វើដំណើរជាមួយស្ទីលថ្មី, រថយន្ត H-1 ប្រភេទ 12 កៅអី ស៊េរីឆ្នាំ 2019 នេះ នឹងអាចផ្តល់ភាពងាយស្រួលបំផុតសំរាប់ការធ្វើដំណើរកំសាន្តលក្ខណះគ្រួសារ។ Hyundai H-1 នេះ ត្រូវបានរចនាឡើងដោយភ្ជាប់ជាមួយនឹងគោលគំនិត ផ្តល់នូវផាសុកភាព និងភាពងាយស្រួលដឹកអ្នកដំណើរគ្រប់ស្ថានភាពធ្វើដំណើររយៈពេលវែង។ 

ជាមួយ H-1 អ្វីៗ គឺអាចប្រព្រឹត្តទៅបានទាំងអស់ ទោះបីជាការធ្វើដំណើរជាមួយសាច់ញាតិ ឬអតិថិជនសំខាន់ៗ របស់លោកអ្នក ប្រព័ន្ធកៅអីរបស់ H1 នឹងមានផ្តល់នូវផាកសុខភាព ជាមួយនឹងភាពងាយស្រួលបត់បែនស្របតាមតម្រូវការរបស់លោកអ្នក។ នោះហើយជាអ្វីដែលធ្វើឱ្យ H1 ជារថយន្តដែលសក្ក័សមបំផុតគ្រប់តម្រូវការប្រើប្រាស់របស់អតិថិជន។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Hyundai Camko Motor លោក Brian KO បានមានប្រសាសន៍ថា "យើងមានសេចក្តីសោមនស្សរីករាយក្នុងការដាក់បង្ហាញនូវរថយន្ត ជំនាន់ថ្មី ម៉ូឌែល H-1 full option ស៊េរីឆ្នាំ 2019 នៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសដំបូងគេនៅក្នុងសហគមន៍អាស៊ាន។ បង្ហាញពីសារៈសំខាន់នៃទីផ្សារក្នុងស្រុកដែល H-1 បច្ចុប្បន្នគឺជារថយន្ត minivan លេខ 1 ដែលលក់ដាច់បំផុត។ 

មិនត្រឹមតែជាមួយរូបរាងថ្មីប៉ុណ្ណោះទេ រថយន្តម៉ូឌែល H-1 ថ្មីបំពាក់បន្ថែមជាមួយនឹងភ្លើងសញ្ញានៅនឹងកញ្ចក់ចំហៀង បន្ថែមលើកផ្នែកសុវត្ថិភាព កៅអីខ្យល់ខាងផ្នែកអ្នកបើកបរ និង ឧបករណ៍ត្រួតពិនិត្យអំពូលចង្កៀងដោយស្វ័យប្រវត្តិដើម្បីបង្កើនសុវត្ថិភាពនិងភាពងាយស្រួលដល់អ្នកបើកបរ ជាមួយជម្រើសតាមតម្រូវការនៃការបើកបរជាមួយលេខដៃឬលេខអូតូ។ នៅក្នុងនាមជារថយន្តខ្នាតទេសចណ៌ 12 កៅអីដែលជាជំរើសល្អបំផុត  លោកស្រី លាង សារ៉េន ប្រធានក្រុមទីប្រឹក្សាផ្នែកលក់ទីផ្សារក្រុមហ៊ុន បានលើកឡើងថា “ យើងពិតជារំភើបណាស់ក្នុងការនាំយកអ្វីដែលអតិថិជនចង់បានក្នុងទីផ្សារ។ "ការពេញចិត្តរបស់អតិថិជនយើងមានន័យខ្លាំងណាស់ចំពោះយើង!" ។

H-1 បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូត 2.5 លីត្រដែលផលិតថាមពលរហូតដល់ 170 សេះ ធានាបាននូវដំណើរការអតិបរមាគ្រប់លក្ខខណ្ឌនៃការធ្វើដំណើរ និងគ្រប់ស្ថានភាពផ្លូវ។ ផ្នែកខាងក្នុងរចនាជាមួយស្បែកនិងមានពណ៌សាច់បន្ថែមនូវភាពប្រណិតសម្រាប់អ្នកដំណើរ ព្រមជាមួយនឹងអារម្មណ៍ស្រស់ស្រាយដោយប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ។ ប្រព័ន្ធជំនួយចតឡាន (RPAS) ប្រព័ន្ធគ្រប់គ្រងលំនឹងអេឡិចត្រូនិច (ESC) និងប្រព័ន្ធបង្អួចអគ្គីសនីសុវត្ថិភាព ត្រូវបានរួមបញ្ចូលជាលក្ខណៈស្តង់ដាសុវត្ថិភាពសំរាប់អ្នកបើកបរ។       

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Brian KO បាននិយាយថា "ម៉ូឌែល H-1 នឹងបន្តការអភិវឌ្ឍខ្លួនស្របតាមតម្រូវការរបស់អតិថិជន ជាមួយនឹងម៉ូដែល VIP ដ៏ល្អឥតខ្ចោះមួយដែលត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេល 12 ខែខាងមុខនេះ។ នៅក្នុងកម្មវិធីនេះភ្ញៀវកិត្តិ យសទាំងអស់មានឱកាសទស្សនារថយន្ត H-1 និងកក់ការធ្វើតេស្តបើកបរសាកល្បង ស្របពេលដែលរីករាយជាមួយនឹងអាហារប៊ូហ្វេនិងការប្រគំតន្រ្តីផ្ទាល់នៅក្នុងបរិយាកាសកម្មវិធី Hyundai Media Night នៅភោជនីយដ្ឋាននិង បារ Exchange។ 

លើសពីនេះទៀតឱកាសជួបជុំ រាក់ទាក់ជាមួយតារាសម្តែងដ៏ល្បីល្បាញ ក៏ដូចជាមេគ្រួសារដ៏ល្អ គឺលោក ជា វណ្ណារិទ្ធ និងរួមមានភ្ញៀវកិត្តិយសដ៏ពិសេសផងដែរ។ ដោយមានការបញ្ជាកក់ទុកមុនជាច្រើន ពីសំណាក់អតិថិជន ឥឡូវនេះមានតែ 40 គ្រឿង ប៉ុណ្ណោះដែលនៅសល់។ សូមអញ្ជើញចុះឈ្មោះការចាប់អារម្មណ៍របស់អ្នកខណៈស្តុកនៅមាន! អត្ថប្រយោជន៍សម្រាប់ការកក់មុន រួមមានសម្ភារៈសំអាតមួយឈុត និងសេវាកម្មថែទាំចំនួន 6 ដង ដោយឥតគិតថ្លៃ។ រថយន្ត H-1 នាំអ្នកទៅទិសដៅបន្ទាប់របស់អ្នក ពោរពេញដោយផាកសុខភាពជាមួយនឹង រចនាបទស្ទីលថ្មី។

no-alternative title
ព័ត៌មានពាណិជ្ជកម្ម