no-alternative title

MSI GV72 8RC កុំព្យូទ័រលេងហ្គេមជំនាន់ថ្មីសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម បានមកដល់ហើយនៅហាង Chantra Store

ថ្មីៗនេះ ក្រុមហ៊ុន MSI ដែលឈានមុខគេនៅក្នុងវិស័យហ្គេមនោះបញ្ចេញនូវកុំព្យូទ័រលេងហ្គេមស៊េរីថ្មីមួយទៀតម៉ូដែល GV72 8RC។ កុំព្យូទ័រ GV72 8RC នេះមានអេក្រង់ទំហំ 17.3’’ Full HD (1920 x 1080) ជាមួយនឹង 120Hz Refresh Rate និងកម្រិត 3ms Response Time ផងដែរ។ កុំព្យូទ័រនេះប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ GeForce GTX 1050 2GB GDDR5 និងបន្ទះឈីប Intel Core i7 Processor ចុងក្រោយបំផុតនៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro នោះ។ កុំព្យូទ័រនេះប្រើប្រាស់នូវក្តារចុច Gaming Keyboard របស់ក្រុមហ៊ុន SteelSeries ជាមួយនឹងភ្លើង Backlight ពណ៌ក្រហម និងបច្ចេកវិទ្យា Cooler Boost 4 Technology និង Dragon Center 2.0 ផងដែរ។ វាក៏ប្រើប្រាស់នូវប្រព័ន្ធសំឡេង Nahimic 3 Audio Technology និងការតភ្ជាប់ទៅកាន់អេក្រង់ Matrix Display កម្រិត 4K បានចំនួន 2 ផងដែរ។ MSI GV72 8RC កុំព្យូទ័រលេងហ្គេមជំនាន់ថ្មីសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមនេះ គឺបានមកដល់ហើយនៅហាង Chantra Store។ 

ការប្រើប្រាស់បន្ទះឈីប Intel Core i7 Processors ជំនាន់ទី 8 និងក្រាហ្វិកកាតចុងក្រោយល្បឿនខ្លាំងក្លា

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការបោះជំហានដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន MSI ក្នុងការបំពាក់នូវបន្ទះឈីប Hexa Core Processor ដែលមានល្បឿនខ្លាំងក្លាជាងមុនដល់ទៅ 40% នោះ។ វាពិតជាអស្ចារ្យមិនធម្មតានោះទេ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រស៊េរីថ្មីនេះ ក៏ប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ GeForce GTX 1050 2GB GDDR5 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន  NVIDIA និងបច្ចេកវិទ្យា Cooler Boost សម្រាប់ជំនួយទៅលើម៉ាស៊ីនកាន់តែខ្លាំងក្លាបំផុត។ បើក្រឡេកមើលរូបរាងរបស់កុំព្យូទ័រនេះគឺមានការរចនាជាមួយនឹងពណ៌ប្រផេះយ៉ាងរលើបរលោងគួរឱ្យចង់ប្រើប្រាស់មែនទែនពិសេសគែការលេងហ្គេមកាន់តែមានទំនុកចិត្តថែមទៀត។

កុំព្យូទ័រលេងហ្គេមដែលមានកម្រិត Full HD 

នេះគឺជាកុំព្យូទ័រលេងហ្គេមដែលមានអេក្រង់កម្រិត Full HD ដែលមានកម្រិត 120Hz Refresh Rate និងកម្រិត 3ms Response Time Panel  នោះ។ សមត្ថភាពរបស់វាគឺអាចធ្វើការផលិតនូវរូបភាពបានចំនួន 120 សន្លឹកនៅក្នុងមួយវិនាទី ហើយវាមានការប្រើប្រាស់ពេញលេញកម្រិត 94% NTSC Color Gamut ដែលជួយលោកអ្នកអោយទទួលបានការកម្សាន្តពេញលេញតែម្តង។

ការប្រើប្រាស់មុខងារ Multi-Task បានអេក្រង់ម៉ូនីទ័រចំនួន 3

លោកអ្នកអាចធ្វើការពង្រីកនូវការលេងហ្គេមរបស់អ្នកកាន់តែអស្ចារ្យមួយកម្រិតទៀត។ ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា MSI Innovative Matrix Display មានការប្រើប្រាស់ជាមួយនឹងអេក្រង់បានពីរផ្សេងទៀតតាមរយៈការប្រើប្រាស់នូវរន្ធ 1x HDMI Port និង 1x Mini DisplayPort 1.2 នេះ។ ការប្រើប្រាស់នូវមុខងារ Multi-Task នេះគឺល្អបំផុតសម្រាប់ការលេងហ្គេមកាន់តែមានប្រសិទ្ធិភាពនោះ។ វាអាចធ្វើការភ្ជាប់កុំព្យូទ័រនេះទៅកាន់ HDTV Display ហើយបច្ចេកវិទ្យា Matrix Display នេះទ្រទ្រង់នូវកម្រិត 4K ជាមួយនឹងកម្រិតភាពច្បាស់ 3840x2160 ផងដែរ។ MSI Matrix Display គឺល្អបំផុតសម្រាប់ការលេងហ្គេម និងការកម្សាន្តគ្មានដែនកំណត់។

ការទ្រទ្រង់នូវម៉េមូរី DDR4-266MHz ចុងក្រោយបំផុត

ការដំណើរការល្បឿនខ្លាំងក្លាបំផុតនៅលើកុំព្យូទ័រ Notebook ដែលទ្រទ្រង់នូវម៉េមូរីប្រភេទ DDR4-2666MHz ដែលមានការបង្កើនល្បឿន Read 32GB/s និងល្បឿន Write 36GB/s នោះ។ ជាមួយនឹងម៉េមូរីនេះគឺមានល្បឿនលឿនជាងមុន 40% បើធៀបជាមួយនឹង DDR3-1600 ហើយម៉េមូរី DDR4-2600 នឹងធ្វើឱ្យការលេងហ្គេមរបស់អ្នកខ្លាំងក្លាថែមមួយកម្រិតទៀត។ ក្រុមហ៊ុនMSI ក៏ប្រើប្រាស់នូវបច្ចេកវិទ្យាផ្តាច់មុខ MSI SHIFT Technology ក្នុងការជម្រុញប្រព័ន្ធនេះអោយខ្លាំងក្លាជាពិសេសកាត់បន្ថយសំឡេង និងកម្តៅបានយ៉ាងមានប្រសិទ្ធិភាព។ វាអាចជួយអោយការលេងហ្គេមបានកាន់តែយូរផងដែរដោយសារតែវាសន្សំសំចៃទៅលើថាមពលថ្ម។ អ្នកអាចដំណើរការវាបានដោយគ្រាន់តែចុច FN + F7 ឬចូលទៅក្នុង Dragon Center នោះ។

ការប្រើប្រាស់បច្ចេកវិទ្យា Cooler Boost 4 សម្រាប់ប្រព័ន្ធត្រជាក់របស់ម៉ាស៊ីន

អ្វីក៏ដោយដែលមានថាមពលខ្លាំងក្លាគឺតែងតែបញ្ចេញនូវកំដៅច្រើនក្នុងការប្រើប្រាស់។ ដូចនេះ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ក៏ប្រើប្រាស់នូវបច្ចេកវិទ្យាផ្តាច់មុខ Cooler Boost 4 សម្រាប់ផ្តល់ភាពត្រជាក់ដល់ម៉ាស៊ីនជាពិសេសជំនួយភាពត្រជាក់ទៅដល់ GPU និង CPU ផងដែរ។ លោកអ្នកអាចចុចនៅលើ Fan Boost Button សម្រាប់ការដំណើរការនូវកង្ហារភ្លោះ និងរន្ធកំដៅ 6 រន្ធនេះផងដែរ។

ការប្រើប្រាស់ប្រព័ន្ធសំឡេងកាន់តែខ្លាំងក្លា ពិរោះគ្មានគូប្រៀប

សូមរីករាយជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធសំលេង Nahimic 3 និងការលេងហ្គេមជាមួយនឹងភាពរីករាយដែលមិនធ្លាប់ទទួលបានពីមុនមក។ វាប្រើប្រាស់នូវ UI ថ្មី ហើយ Nahimic 3 នេះអាចធ្វើការពង្រឹងទៅលើសំលេង 3D Surround Sound នៅក្នុងការលេងហ្គេម ឬការគ្រប់គ្រងទៅលើតន្រ្តី ខ្សែភាពយន្ត និង Conference Calls ផងដែរ។ សម្រាប់បច្ចេកវិទ្យា MSI Audio Boost វិញមានការពង្រឹងទៅលើប្រព័ន្ធសំឡេងខ្លាំងជាងមុនដល់ទៅ 30% ។ វាប្រើប្រាស់នូវរន្ធ Audio Jack ពណ៌មាសជួយបញ្ចូននូវប្រព័ន្ធសំឡេងបានយ៉ាងល្អផងដែរ។ វាកាត់បន្ថយទៅលើសំឡេងរំខានបានថែមទៀត។

ការប្រើប្រាស់ Gaming Keyboard របស់ក្រុមហ៊ុនSteelSeries

សម្រាប់អ្នកលេងហ្គេមអាជីព ការប្រើប្រាស់នូវ Keyboard គឺជារឿងសំខាន់។ ជាមួយនឹងកុំព្យូទ័រនេះ វាមានការរចនាជាមួយនឹងគម្លាតរបស់ Key 1.9mm និងការប្រើប្រាស់នូវមុខងារ Anti-Ghosting សម្រាប់គ្រាប់ Keys ដល់ទៅ 45 គ្រាប់ផងដែរ។ នៅលើគ្រាប់ Keys នេះគឺមានភ្លើង Backlight ពណ៌ក្រហមយ៉ាងស្រស់ស្អាត៕

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ Chantra Store: 010-012-070 655700 https://www.facebook.com/chantrastore168/

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន