no-alternative title

ក្រុមហ៊ុន LG Electronics ប្រកាសសម្ពោធសាខាថ្មី LG BRANDSHOP ប្រចាំនៅខេត្តសៀមរាប

នៅថ្ងៃទី 24 ខែ ឧសភា ឆ្នាំ 2018 ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear បានប្រារព្ធនូវពិធីសម្ពោធសាខាថ្មីគឺ LG BRANDSHOP សាខាខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅអគារលេខ 503 ផ្លូវស៊ីវត្ថា ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបក្រោមអធិបតិភាព ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង ភ្ញៀវកិត្តិយសជាច្រើនរូបទៀតប្រមាណជាង 200 នាក់ ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ហាងទំនើប LG BRANDSHOP បានមានវត្តមាននៅក្នុងខេត្តសៀមរាបអស់រយៈពេលជាង 5 ឆ្នាំមកហើយតាំងពីឆ្នាំ 2013 មកម្ល៉េះ តែដោយសារការមើលឃើញពីភាពរីកចំរើននៅក្នុងតំបន់ ការមានតំរូវ ការកាន់តែច្រើនរបស់អតិថិជនទាំងអស់ ទើបក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បានសំរេចចិត្តក្នុងការផ្លាស់ប្តូរទីតាំងថ្មី ដែលមានទីតាំងធំទូលាយជាងមុន ស្ថិតនៅតាមបណ្តោយផ្លូវស៊ីវត្ថា ដែលទីតាំងថ្មីនេះនិង បំរើសេវាកម្មជូនដល់អតិថិជនទាំងអស់អោយកាន់តែ មានភាពងាយស្រួល ផាសុខភាព និងជំរើសផលិតផលរឹតតែសំបូរបែបថែមទៀតផង៕

LG BRANDSHOP សាខាខេត្តសៀមរាបថ្មីនេះ គឺមានការដាក់តាំងបង្ហាញ និងលក់នូវរាល់ផលិតផលរបស់ LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ ឧបករណ៍បំពងសម្លេង ទូរសព្ទដៃ និង គ្រឿងអេឡិចត្រូនិចប្រើប្រាស់ក្នុងផ្ទះមានជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ នឹងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។ បន្ថែមជាងនេះទៅទៀត សាខាថ្មីនេះក៏មានបំរើផ្នែកសេវាកម្មជួសជុលថែទាំ និងផ្តល់ប្រឹក្សាអំពីការប្រើប្រាស់ផលិតផលរបស់ LG ផងដែរ។

នាក្នុងឪកាសនោះ លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear បានមាន    ប្រសាសន៏ដែរថា “LG BRANDSHOP បានដើរតួនាទីយ៉ាងសំខាន់ សំរាប់ផ្ដល់នូវបទពិសោធន៏ថ្មីៗ នៃការលក់ផលិតផល LG បង្ដើតនូវបណ្ដាញសេវាកម្មអតិថិជនដ៏ល្អ និង ជាកន្លែងសំរាប់ស្វែងយល់ពីបច្ចេកវិទ្យា    ទំនើបៗ ចុងក្រោយបំផុតដូចបណ្ដាប្រទេសនានា នៅលើពិភពលោក។ LG BRANDSHOP នឹងនៅតែបន្ដតួនាទី និង បេសកម្មរបស់ខ្លួនដើម្បីកសាងទំនុកចិត្ត និង ផ្ដល់នូវផលិតផលដែលមានការធានាត្រឹមត្រូវ ជូនអតិថិជនដោយផ្ដោតសំខាន់លើគោលការណ៍ 3 ចំនុច ៖ ទំនិញមានគុណភាព, សេវាកម្ម ល្អ, តំលៃសមរម្យ ។” 

លោក SUNG SOK KIM អគ្គនាយកក្រុមហ៊ុន LG ប្រចាំប្រទេសកម្ពុជាក៏បានមានប្រសាសន៏ដែរថា “ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ក្នុងការចាប់ដៃគូរជាមួយក្រុមហ៊ុន G Gear ដែលជាដៃគូរយុទ្ធសាស្ត្រអាជីវកម្ម និងជាអ្នកចែកចាយផ្តាច់មុខសំរាប់ការលក់ដុំផ្តាច់មុខ គ្រឿងអេឡិចត្រូនិចម៉ាក់ LG និងពិតជាមានសារៈសំខាន់ណាស់សម្រាប់ការរីកចម្រើននៃម៉ាក LG នៅក្នុងប្រទេសកម្ពុជា។ហើយថ្ងៃនេះ យើងទទួលបានសមិទ្ធផលថ្មីមួយទៀតដែលជាការចូលរួមសហការណ៍រវាងក្រុមហ៊ុន LG និង G Gear គឺការបើកសម្ពោធជាផ្លូវការហាង LG BRANDSHOP ទីតាំងថ្មីខេត្តសៀមរាបនេះ។ យើងជឿជាក់យ៉ាងមុតមាំ ថាការបើកហាង LG BRANDSHOP ថ្មីរបស់យើងនាពេលនេះ នឹងជួយអតិថិជនរបស់យើងអោយកាន់តែមានភាពងាយស្រួលក្នុងការស្វែងរកផលិតផលគ្រឿងអេឡិចត្រូនិច ក៏ដូចជាសេវាកម្មដែលនៅជាប់ផ្ទះរបស់ពួកគាត់។ ហើយយើងជឿជាក់ថា ការវិនិយោគរបស់យើងថ្ងៃនេះ គឺជាផ្នែកមួយនៃការជួយអភិវឌ្ឍន៍ប្រទេសកម្ពុជាក៏ដូចជាជួយដល់ផ្នែកសេដ្ឋកិច្ចរបស់ខេត្តសៀមរាបផងដែរ។ “

ដើម្បីអបអរក្នុងឪកាសបើកសម្ពោធនេះ ក្រុមហ៊ុនក៏បានរៀបចំអោយមាន នៅកម្មវិធីលក់បញ្ចុះ    តំលៃយ៉ាងពិសេសរហូតដល់ 25% សំរាប់រាល់ការជាវផលិតផល LG ពីសាខា LG BRANDSHOP សៀមរាបថ្មីនេះ ដែលមានរយៈពេល 4 ថ្ងៃ ចាប់ពីថ្ងៃទី 24 ដល់ ថ្ងៃទី 27 ខែឧសភា នេះ។ រាល់ផលិតផលរបស់ LG BRANDSHOP គឺជាផលិតផលសុទ្ធដែលមានការធានាក្នុងការជួសជុល និង ត្រួតពិនិត្យត្រឹមត្រូវ។

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន