no-alternative title

ធនាគារ CIMB បានបង្ហាញពីគន្លឹះល្អៗ ដែលមានការណែនាំពីអ្នកជំនាញ នៅក្នុងការធ្វើសំណើរ ស្នើសុំកម្ចីទិញផ្ទះ ពីធនាគារ!

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ កំណើននៃការលូតលាស់ដ៏ល្អប្រសើរនៃសេដ្ឋកិច្ចកម្ពុជា យើងសង្កេតឃើញថា វិស័យធនាគារក៏មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះដែរ ឥណទានគេហដ្ឋាន គឺជាផលិតផលធនាគារដ៏លេចធ្លោរ និងជោគជ័យមួយ សម្រាប់ធនាគារជាច្រើន ដោយសារតម្រូវការទីផ្សារកើនឡើងឥតឈប់ឈរ ក្នុងចំណោមអ្នកដែលត្រូវការគេហដ្ឋានផ្ទាល់ខ្លួន។ មកឍទល់នឹងពេលនេះ គឺមានពលរដ្ឋមួយចំនួននៅតែមានចម្ងល់ខ្លះៗ ពីឥណទានគេហដ្ឋាន ដូចជាដំណើរការស្នើសុំឥណទាន អត្ថប្រយោជន៍ និងលក្ខខណ្ឌតម្រូវជាដើម។  ដូច្នេះ ដើម្បីបង្ហាញជូនអោយយល់ដឹងកាន់តែច្បាស់ យើងបានធ្វើបទសម្ភាសន៍ជាមួយលោកស្រី ហេង ធីតា ដែលជានាយកសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលមានខ្លឹមសារដូចខាងក្រោម៖

អ្នករាយការណ៍៖ សូមជម្រាបសួរលោកស្រី ហេង ធីតា ដែលបានផ្តល់កិត្តិយស សម្រាប់ការផ្តល់បទសម្ភាសន៍នាពេលនេះ! ជាបឋម សូមលោកស្រីជួយពន្យល់ និងរៀបរាប់ដោយសង្ខេប អំពីឥណទានគេហដ្ឋាន!

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកស្រី ធីតា៖ ចាស៎! បើនិយាយឲ្យសាមញ្ញទៅ ឥណទានគេហដ្ឋាន គឺជាផលិតផលធនាគារមួយប្រភេទ ដែលជួយឲ្យអតិថិជន ទទួលបានជំនួយហិរញ្ញវត្ថុជាមុន សម្រាប់យកទៅទិញលំនៅស្ថានណាមួយ ដោយមិនចាំបាច់រង់ចាំការសន្សំរាប់ឆ្នាំនោះឡើយ។ ឧទាហរណ៍ថា គូស្វាមីភរិយាថ្មីថ្មោងមួយគូចង់បានផ្ទះសមរម្យមួយ សម្រាប់កសាងអនាគតគ្រួសារ ប៉ុន្តែពួកគេគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីទិញផ្ទះនោះភ្លាមៗ ដូច្នេះឥណទានគេហដ្ឋាន គឺជាដំណោះស្រាយហិរញ្ញវត្ថុដ៏វ័យឆ្លាតមួយ នៅក្នុងជីវិតគ្រួសាររបស់ពួកគេ នាដំណាក់កាលនេះ។ ក្រៅពីនេះ ឥណទានគេហដ្ឋានក៏ផ្តល់ឲ្យអតិថិជន ដើម្បីទិញផ្ទះបន្តពីគេ សម្រាប់ការវិនិយោគផងដែរ។

 

អ្នករាយការណ៍៖ តើធនាគារ CIMB មានចំណុចអ្វីពិសេស ក្នុងនាមជាធនាគារថ្នាក់តំបន់ឈានមុខគេមួយ ក្នុងការផ្តល់ឥណទានគេហដ្ឋាន ដល់អតិថិជន?

លោកស្រី ធីតា៖ ជាផ្នែកមួយរបស់ស៊ីអាយអិមប៊ី គ្រុប ដែលមានវត្តមាននៅជុំវិញតំបន់អាស៊ាន ធនាគារ CIMB បាននាំយកបទពិសោធន៍ជោគជ័យ ផ្នែកហិរញ្ញវត្ថុបុគ្គល ជាមួយនឹងផលិតផលឥណទាន ដែលកាន់តែមានភាពច្នៃប្រឌិតខ្ពស់ មកកាន់ប្រទេសកម្ពុជា។ យើងដឹងច្បាស់ថា អតិថិជនជារឿយៗបារម្ភពីកម្ចីរយៈពេលយូរ ហើយវាអាចចោទជាបញ្ហា ទៅដល់គ្រួសាររបស់ពួកគេ បើសិនជាមានរឿងអ្វីកើតឡើង ចំពោះពួកគេ ដែលជាបង្គោលគ្រួសារ។ ដូច្នេះហើយ ក្នុងឆ្នាំ២០១៧ ធនាគារ CIMB បានក្លាយជាធនាគារដំបូងគេតែមួយគត់ ដែលបានបង្កើតនូវឥណទានគេហដ្ឋានមួយប្រភេទ ភ្ជាប់មកជាមួយសេវាធានារ៉ាប់រងអាយុជីវិត ដោយឥតគិតថ្លៃ រហូតដល់ ៥ម៉ឺនដុល្លារ ដើម្បីការពារអនាគតគ្រួសារជាទីស្រឡាញ់របស់អតិថិជន។ មិនតែប៉ុណ្ណោះ HomePro របស់ធនាគារ CIMB មានផ្តល់ជូននូវអត្រាការប្រាក់ត្រឹមតែ ៧,៩៩% ក្នុងមួយឆ្នាំ ទំហំឥណទានរហូតដល់៨០% នៃតម្លៃគេហដ្ឋាន និងរយៈពេលឥណទានរហូតដល់ ២០ឆ្នាំទៀតផង។

 

អ្នករាយការណ៍៖ តើចំនួនប្រាក់ខែប៉ុន្មានទើបសមរម្យ សម្រាប់ស្នើសុំឥណទានគេហដ្ឋាន?

លោកស្រី ធីតា៖ តាមពិតទៅ ពុំមានការកំណត់ជាក់លាក់ សម្រាប់ប្រាក់ចំណូល ឬប្រាក់ខែរបស់អ្នកស្នើសុំឥណទាននោះទេ។ ធនាគារ CIMB សូមណែនាំឲ្យអតិថិជនស្នើសុំឥណទាន ក្នុងទំហំសមស្របមួយ ផ្អែកលើប្រាក់ចំណូលជាក់ស្តែងរបស់ពួកគេ។ ឧទាហរណ៍៖ បើអតិថិជនត្រូវមានប្រាក់ចំណូល ឬប្រាក់ខែ ប្រហែល ៧រយដុល្លារ នោះពួកគេអាចស្នើសុំឥណទានគេហដ្ឋាន រហូតដល់៤ម៉ឺនដុល្លារ ដែលអាស្រ័យតាមការវាយតម្លៃ និងរយៈពេលនៃឥណទាននោះ។ ហើយបើពួកគេចង់បានទំហំឥណទានច្រើនជាងនេះ ពួកគេអាចរួមចំណូលគ្នាជាមួយដៃគូ និងសមាជិកគ្រួសារបាន។ ធនាគារ CIMB តែងតែស្វែងយល់ និងស្វែងរកដំណោះស្រាយហិរញ្ញវត្ថុសមរម្យណាមួយ ស្របតាមតម្រូវការរបស់អតិថិជនជានិច្ច។

 

អ្នករាយការណ៍៖ តើអតិថិជនគួរយល់ដឹងលើចំណុចអ្វីខ្លះ មុននឹងសម្រេចចិត្តស្នើសុំឥណទាន?

លោកស្រី ធីតា៖ មុននឹងសម្រេចចិត្តស្នើសុំឥណទានគេហដ្ឋានពីធនាគារ អតិថិជនគួរដឹងច្បាស់ និងសិក្សាលម្អិត អំពីបន្ទុក និងដំណោះស្រាយហិរញ្ញវត្ថុ ក្រោយពេលទទួលយកឥណទានរយៈពេលយូរនោះ។ ជាមួយគ្នានេះ ពួកគេត្រូវមានប្រាក់ចំណូលគ្រប់គ្រាន់ និងទៀងទាត់ ព្រោះពួកគេត្រូវសងត្រឡប់ប្រចាំខែ ទៅធនាគារវិញ ក្នុងរយៈ១០ ទៅ២០ឆ្នាំ។ ហើយអតិថិជនក៏គួរពិចារណាឲ្យបានច្បាស់លាស់ អំពីទីតាំងនៃគេហដ្ឋាន ដែលពួកគេចង់ស្នើសុំឥណទានដើម្បីទិញនោះ។ បើអតិថិជនជ្រើសរើសផ្ទះត្រឹមត្រូវ ដែលមានទីតាំងល្អ នោះពួកគេនឹងទទួលបានផលចំណេញ នាពេលអនាគតផងដែរ។ យ៉ាងណាមិញ អតិថិជនមិនគួរពាក់ព័ន្ធនឹងការរកស៊ីលើអចលនទ្រព្យ ដែលគិតថាចំណេញមួយឆាវៗឡើយ ព្រោះវាអាចមានហានិភ័យខ្ពស់ ដល់ពួកគេ។

 

អ្នករាយការណ៍៖ តើអតិថិជនត្រូវរៀបចំនូវឯកសារតម្រូវអ្វីខ្លះ សម្រាប់ការស្នើសុំឥណទាន?

លោកស្រី ធីតា៖ ដើម្បីស្នើសុំឥណទានគេហដ្ឋាន ធនាគារតម្រូវឲ្យអតិថិជនផ្តល់នូវឯកសារសំខាន់ៗមួយចំនួន ដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតបញ្ជាក់អត្តសញ្ញាណ ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច | កិច្ចព្រមព្រៀងស្តីពីការលក់ និងទិញអចលនទ្រព្យនោះ ព្រមទាំងលិខិតបញ្ជាក់ពីចំណូល រួមមានលិខិតបញ្ជាក់ពីការងារ បង្កាន់ដៃប្រាក់ខែ របាយការណ៍ធនាគារ និងឯកសារពាក់ព័ន្ធផ្សេងទៀតជាដើម។ ដើម្បីអាចឲ្យធនាគារដំណើរការពាក្យស្នើសុំឥណទានគេហដ្ឋានឆាប់រហ័ស យើងលើកទឹកចិត្តឲ្យអតិថិជន រៀបចំឯកសារតម្រូវទាំងអស់នោះ ទុកជាមុន។

អ្នករាយការណ៍៖ មុននឹងសម្រេចអនុម័តឥណទាន ទៅឲ្យអតិថិជន តើធនាគារសិក្សាលើកត្តាសំខាន់ៗអ្វីខ្លះ?

លោកស្រី ធីតា៖ ជាគោលការណ៍ ធនាគារនឹងសិក្សាលើចំណុចចម្បងៗ រួមមាន៖

ទី១ គឺធនាគារនឹងសិក្សា ដោយវាយតម្លៃលើលទ្ធភាពសងត្រឡប់របស់អតិថិជន ទៅតាមទំហំឥណទាន ដែលពួកគេស្នើសុំនោះ ដើម្បីធានាថា ចំណូលរបស់ពួកគេមាននិរន្តភាព ដែលអាចទូទាត់នឹងការសងឥណទានប្រចាំខែបាន។ ឧទាហរណ៍ បើអតិថិជនត្រូវសងត្រឡប់ទៅធនាគារ 400 ដុល្លារក្នុងមួយខែ នោះគាត់ត្រូវមានចំណូល ឬប្រាក់ខែយ៉ាងតិច 800 ដុល្លារក្នុងមួយខែ។

 

ទី២ គឺធនាគារត្រូវពិចារណាលើគោលបំណងនៃសំណើឥណទានគេហដ្ឋាននោះ។ គោលបំណងឥណទានគេហដ្ឋាន ដែលអតិថិជនអាចស្នើសុំបាន គឺរួមមានការទិញគេហដ្ឋានដែលសង់រួចស្រាប់ ទិញដីសម្រាប់សាងសង់គេហដ្ឋានដោយខ្លួនឯង និងទិញខុនដូជាដើម។

 

ទី៣ គឺធនាគារនឹងវាយតម្លៃលើទ្រព្យធានារបស់អតិថិជន។ ជាទូទៅ ប្លង់រឹងនៃផ្ទះដែលស្នើសុំឥណទានទិញនោះ នឹងក្លាយជាទ្រព្យធានា។ ប៉ុន្តែបើអតិថិជនស្នើសុំឥណទាន ហើយទិញផ្ទះណាដែលមានប្លង់ទន់ នោះពួកគេត្រូវមានប្លង់រឹងផ្ទះណាផ្សេងមកដាក់ជំនួសបាន។ យ៉ាងណាមិញ បើអតិថិជនស្នើសុំឥណទានពីបុរីដៃគូរបស់ធនាគារ CIMB ដូចជាបុរីប៉េង ហួត និងបុរីជីប ម៉ុង នោះធនាគារអាចទទួលយកប្លង់ទន់សិនបាន។

 

អ្នករាយការណ៍៖ សូមអរគុណដល់ការបកស្រាយយ៉ាងលម្អិតរបស់លោកស្រី! ជាចុងក្រោយ តើលោកស្រីមានជាមតិយោបល់ ឬមតិផ្តាំផ្ញើអ្វីខ្លះ ដល់សាធារណជន អំពីឥណទានគេហដ្ឋាន?

លោកស្រី ធីតា៖ ចាស៎ សូមអរគុណសម្រាប់បទសម្ភាសន៍នាពេលនេះ! ជាការពិតណាស់ ការទិញផ្ទះគឺជាការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំធេងមួយ នៅក្នុងជីវិតរបស់យើង។ ដូច្នេះយើងត្រូវគិតគូឲ្យបានច្បាស់លាស់ ទៅលើទីតាំង តម្លៃ លក្ខណៈសម្បត្តិ និងផលចំណេញនាពេលអនាគតជាដើម មុននឹងសម្រេចចិត្តទិញផ្ទះណាមួយ។ ហើយឥណទានគេហដ្ឋាន គឺជាជំនួយហិរញ្ញវត្ថុដ៏សំខាន់មួយ ដើម្បីបង្រ្គប់ប្រាក់ទិញផ្ទះ ដែលយើងស្រឡាញ់បានឆាប់រហ័ស ជាជាងចំណាយពេលយូរឆ្នាំ ដើម្បីសន្សំប្រាក់គ្រប់ទិញផ្ទះនោះ។ ដូច្នេះយើងត្រូវស្វែងរកធនាគារដៃគូដ៏គួរឲ្យទុកចិត្តមួយ ដើម្បីធ្វើការសម្រេចចិត្តហិរញ្ញវត្ថុដ៏ត្រឹមត្រូវមួយ សម្រាប់ខ្លួនឯង និងគ្រួសារជាទីស្រឡាញ់។ ជាមួយគ្នានេះ ធនាគារ CIMB មានក្តីសោមនស្សរីករាយ ក្នុងការផ្តល់នូវការប្រឹក្សាយោបល់ និងស្វែងរកដំណោះស្រាយល្អបំផុតមួយ សម្រាប់លោកអ្នក។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន