no-alternative title

Meizu M6s ស្មាតហ្វូនស៊េរីថ្មី ដែលមានរាងស្អាត និងមានព័ណ៍ឆើតឆាយទាន់សម័យ សាកសម្យសំរាប់យុវវ័យ

គ្រាន់តែឃើញរូបរាងដ៏ប្រណិតរបស់ស្មាតហ្វូន Meizu M6s ភ្លាម ធានាថា ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាជាប់អារម្មណ៍ភ្លាម ព្រោះតែការរចនារូបរាងស្មាតហ្វូនម៉ូដែលថ្មីមួយនេះ ពិតជាពិសេសមែនទែន ដោយក្រុមហ៊ុន Meizu បានគិតដល់ភាពឆើតឆាយ និងទាន់សម័យបំផុតសម្រាប់អ្នកប្រើប្រាស់។ នៅពេលនេះ ខ្ញុំមិនចង់បរិយាយច្រើននោះទេ ពីព្រោះថា ខ្ញុំចង់ឲ្យប្រិយមិត្តពិនិត្យមើលឲ្យបានច្បាស់ពីការរចនារូបរាងដ៏ល្អឥតខ្ចោះ ពីក្រុមហ៊ុន Meizu ដោយផ្ទាល់ច្រើនជាង ដែលអាចនិយាយបានថា នេះជាស្មាតហ្វូនមួយម៉ូដែល ដែលបង្ហាញនូវភាពទាក់ទាញ និងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន ជាពិសេសអ្នកគាំទ្ររបស់ Meizu ផ្ទាល់តែម្តង។ 

ស្មាតហ្វូន Meizu M6s មានទំហំរូបរាងធំល្មម 152*72.5*8mm មានទម្ងន់ត្រឹមតែ 160ក្រាម អ្វីដែលពិសេសសំរាប់ស្មាតហ្វូនេះ គឺការរចនាម៉ូតតាមរចនាបទ Bold design និង astonishing feel ដែលគ្មានឡើយ គឺគ្មានទាស់ចន្លោះត្រង់ណាឡើយ។  ដោយសារតែមានការរចនាម៉ូតបែបស៊ីវីល័យនេះ ក្រុមហ៊ុន Meizu បានបង្កើតនូវគំនិតថ្មីមួយទៀត ជាមួយនឹងការរចនានូវផតស្គ៊ែនក្រយ៉ៅដៃនៅហ្គេមខាងស្តាំ ដែលនេះ គឺជាបច្ចេកវិទ្យាថ្មី និងដំបូងគេបំផុត មិនធ្លាប់ពីមុនមកទេ ដែលការដោះសោរ និងការស្គ៊ែនក្រយ៉ៅដៃ ស្ថិតនៅផ្នែកចំហៀង នឹងអាចដំណើរការបានយ៉ាងរហ័សបែបនេះ។ ក្នុងនោះ ក៏មានប៊ូតុងចាក់សោរ-បិតបើកទូរស័ព្ទ នៅជាមួយដែរ ចំណែកខាងឆ្វេងមានរន្ធសម្រាប់ស៊ីមកាត និងមេម៉ូរីកាត និងប៊ូតុងឡើងចុះសម្លេង ខាងក្រោមមានរន្ធដោតកាស រន្ធ microUSB 2.0 សម្រាប់សាកថ្ម និងចម្លងទិន្នន័យ អមដោយរន្ធបំពងសម្លេងតូចៗសងខាងផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយបើយើងងាកមកចាប់អារម្មណ៍សំបកខាងក្រោយវិញមោះ យើងឃើញថា ស្មាតហ្វូនេះ ត្រូវបានស្រោបដោយកញ្ចក់ zircon sand ភ្លឺថ្លារំលេចដោយពណ៌ដ៏ស្រស់ស្អាតជាច្រើនព័ណ៌តែម្តង ចំណែកកញ្ចក់អេក្រង់ខាងមុខវិញ ក៏មិនធ្មតាដែរ គឺត្រូវបានភ្ជាប់មកជាមួយនឹងការរចនាបែបធំទូលាយ ជ្រុងទាំងបួនមានរាងមូល ដែលមើលទៅស៊ីជាមួយនឹងតួខ្លួនរាងកោងបន្តិចផងដែរ។

និយាយពីអេក្រង់របស់ Meizu M6s ក៏ចង់បញ្ជាក់ផងដែរថា ស្មាតហ្វូននេះ ត្រូវបានបំពាក់កញ្ចក់អេក្រង់ទំហំ 5.7 អ៊ីង HD+ display លាតសន្ធឹងស្ទើរពេញផ្ទៃខាងមុខ រាងផុសបន្តិច ធំទូលាយ ងាយស្រួលក្នុងការប៉ះថាច់បានយ៉ាងរលូនតែម្តង ជាមួយបច្ចេមវិទ្យា mtouch នៅលើកញ្ចក់អេក្រង់ខាងក្នុងប្រភេទ IPS LCD Edge-to-Edge Display ឆ្លើយតបការប៉ះបញ្ជាថាច់បានយ៉ាងរហ័សត្រឹម 0.2 វិនាទី ផ្លាស់ប្តូរទម្រង់ Recognition angle:  360 ដឺក្រេ ដែលទ្រទ្រង់បានរហូតដល់ 5 ម្រាមផងដែរ ជាមួយកម្រិត Brightness:  450 cd/m2  ភ្លឺច្បាស់ត្រជាក់ភ្នែក។ 

និយាយពីសមត្ថភាពកាមេរ៉ាវិញម្តង Meizu M6s មានបំពាក់នូវកាមេរ៉ាផ្នែកខាងក្រោយទំហំ 12 មេហ្គាភិចសែល ប្រើប្រាស់ស៊ិនស័រ Samsung CMOS sensors អមដោយអំពូលហ្លាស់ ធ្វើឲ្យការថរូបភាពបានកាន់តែច្បាស់ និងមានសមត្ថភាពក្នុងការថតវិដេអូបានកម្រិត 1080p@30fps ផងដែរ។ ចំណែកកាមេរ៉ាខាងមុខមានទំហំ 8 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/2.0 ផ្តល់ជូននូវការចាប់យករូបភាពបានយ៉ាងច្បាស់ ពិសេសគឺមុខងារ Selfie ផ្ទាល់តែម្តង។

មួយទៀតគឺប្រព័ន្ធប្រតិបត្តិ ស្មាតហ្វូន Meizu M6s ត្រូវបានបំពាក់ឲ្យដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 7.0 (Nougat) ដែលត្រូវបានភ្ជាប់ជាមួយអីុនធើហ្វេសផ្ទាល់ខ្លួនប្រភេទ Flyme UI 6.2 ជាមួយនឹងបន្ទះឈីប Samsung Exynos 7872 ភ្ជាប់ជាមួយអង្គប្រតិបត្តិការ6គ្រាប់ Hexa-core Cortex-A73 cores Up to 2.0GHz ទំហំ 14nm FinFET LPP process និងប្រើប្រាស់អង្គក្រាហ្វិច Mali-G71 MP1 ដែលធ្វើឲ្យ Meizu M6s ពោរពេញដោយថាមពល ដំណើរការឥតទាក់ឡើយ។.

បន្ថែមលើនេះទៅទៀត Meizu M6s ក៏ត្រូវបានបំពាក់មកជាមួយនូវអង្គចងចាំ RAM ទំហំ 3GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 32GB និង 64GB ផងដែរ មិនតែប៉ុណ្ណោះ ស្មាតហ្វូន Meizu ក៏នូវអាចអនុញ្ញាតិឲ្យដាក់បន្ថែម microSD បានរហូតដល់ 128GB ថែមទៀតផង។ កាន់តែពិសេសជាមួយថាមពើថ្មកាន់តែខ្លាំង ទំហំ Li-Ion 3000 mAh ដែលកាន់តែថាមពលបានកាន់តែយូរជាងមុនទ្វេរដង ជាមួយនឹងបច្ចេកវិទ្យា mCharge ទំហំ 18W បញ្ចូលថាមពលថ្មបានឆាប់រហ័ស ឆាប់ពេញ។ 

សរុបមក សម្រាប់ក្រុមហ៊ុន Meizu ដែលធ្វើការផលិតនិងចេញលក់នូវស្មាតហ្វូនម៉ូដែលថ្មីនេះ គឺអាចនិយាយបានថា ជាការបង្ហាញពីសក្តានុពលមួយរបស់ក្រុមហ៊ុនផ្ទាល់តែម្តង។ សម្រាប់ម៉ូដែល Meizu M6s ក៏ត្រូវបានផលិតចេញមានជម្រើសដូចជា ពណ៌មាស ពណ៌ប្រផេះ ពណ៌ខៀវលាយខ្មៅ និងពណ៌ខ្មៅ។ ស្មាតហ្វូន Meizu M6s គមជាលក់ជាផ្លូវការនៅក្នុងទៅផ្សារប្រទសេកម្ពុជាហើយ ជាមួយនឹងតម្លៃ តម្លៃត្រឹមតែ 169 ដុល្លា ប៉ុណ្ណោះរួមជានឹងការថែមជូននៅកាដូយ៉ាងច្រើនថែមទៀតផង៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន