no-alternative title

នៅថ្ងៃនេះ vivo Y85 ពណ័ខ្មៅ នឹងចេញលក់ជាផ្លូវការជាមួយនឹងរ៉េមទំហំ 4GB ធំខ្លាំងមែនទែនបើក APP បានលឿនជាងមុន!

នៅថ្ងៃនេះ vivo Y85 ពណ័ខ្មៅ នឹងចេញលក់ជាផ្លូវការហើយ រួមជាមួយនិង vivo Y53 ហើយនិង vivo Y53C ផងដែរ។ ក្រុមហ៊ុនបានផ្តល់ជូនតម្លៃពិសេសមួយ ដល់អតិថិជន ដើម្បីជាការអប់អរសារទដល់ខួបគំរបចំនួនមួយឆ្នាំរបស់ក្រុមហ៊ុន vivo នឹងជាដៃគូរសហការជាមួយ FIFA World Cup 2018 លំដាប់ពិភពលោកដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ។

vivo Y85ពណ័ខ្មៅ ដែលត្រូវបានរចនាចេញចារូបរាងយ៉ាងប្រណិត ធានាថា ប្រិយមិត្តបានឃើញហើយ ប្រាកដជាចាប់អារម្មណ៍ជាមួយស្មាតហ្វូនម៉ូឌែលថ្មីនេះ។ ស្មាតហ្វូនY85ដែលមានផ្នែកខាងមុខនៃអេក្រង់ពេញផ្ទៃតែម្តង ស្ទើរតែគ្មានហ្គេមខាងសោះឡើយមានន័យថា គ្រប់យ៉ាងនៅផ្នែកខាងមុខគឺនៅក្នុងកញ្ចក់អេក្រង់ទាំងអស់តែម្តង។ភ្ជាប់ជាមួយគ្នានេះដែរ ។vivo Y85 ត្រូវបានដាក់ឲ្យដំណើរជាមួយប្រព័ន្ធប្រតិបត្តិការស៊េរីខ្ពស់ Android 8.1 Oreo និងប្រើប្រាស់អិុនធើហ្វេសផ្ទាល់ខ្លួន Funtouch OS 4.0 បង្ហាញនូវ ទម្រង់កម្មវិធីយ៉ាងស្រស់ និងអាចឲ្យអ្នកប្រើប្រាស់ធ្វើការរៀបចំបន្ថែមបានផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Y85 មានរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 32GB អាចបន្ថែមមេម៉ូរីខាងក្រៅបានដល់ 256GB។ដំណើរការដោយប្រព័ន្ធដំណើរការ Octa-Core 12nm ថ្មីនិង RAM ទំហំ 4GB Y85 ដំណើរការយ៉ាងរលូនទោះបីជាធ្វើកិច្ចការដ៏ស្មុគស្មាញក៏ដោយ។ ងាយស្រួលដំណើរការកម្មវិធីជាច្រើនក្នុងពេលដំណាលគ្នានិងប្ដូររវាងហ្គេមនិងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យងាយស្រួល។  vivo Y85 ក៏ត្រូវបានបំពាក់នូវកាមេរ៉ាភ្លោះផ្នែកខាងក្រោយ ដោយមួយគ្រាប់មានទំហំ 13មេហ្គាភិចសែល និងមួយគ្រាប់ទៀតមានទំហំ 2 មេហ្គាភិចសែល អមដោយអំពូលហ្លាស់មួយគ្រាប់ ធ្វើឲ្យការចាប់យករូបភាព បានច្បាស់ល្អ ឥតខ្ចោះ មិនធ្វើឲ្យខកបំណងនោះឡើយ ជាពិសេសវាក៏បានបន្ថែមនូវមុខងារ សម្រាប់ការថតរូបភាព ឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដូចជា Panorama Mode , HDR, Face Detection, Touch Focus , Auto Focus ជាដើម។ អ្វីដែលកាន់តែពិសេស គឺកាមេរ៉ាផ្នែកខាងមុខរបស់វា មានទំហំធំ 16 មេហ្គាភិសែល ពិសេសសម្រាប់ការថតរូបភាព បែប Selfie ផ្ទាល់តែម្តង។

ដោយឡែក លើម៉ូឌែលទូរស័ព្ទចំនួនពីរ គឺ vivo Y53 នឹង vivo Y53cក្នុងតម្លៃត្រឹមតែ139$ប៉ុណ្ណោះ នេះពិតជាឱកាសដល់ល្អសម្រាប់លោកអ្នក ហើយលោកអ្នកអាចរកជាវបាននូវគ្រប់បណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេសនឹងទទួលបានការផ្តល់ជូនតម្លៃដ៏ពិសេសភា្លមៗ ចាប់ពីថ្ងៃនេះរហូតដល់រដូវកាលFIFA World Cup បញ្ចប់ ។  កុំភ្លេចណា!បងប្អូនអាចរកជាវម៉ូឌែល 3 ខាងលើនេះ ដែលមានលក់ក្នុងតំលៃពិសេសដោយក្រុមហ៊ុនស្មាតហ្វូន vivo ផ្ដល់ជូនអតិថិជននៅក្នុងរដូវការ FIFA ហើយអាចរកផលិតផលទាំងអស់របស់ vivo បាននៅតាមបណ្ដាហាង ចែកចាយ នៅក្នុង ប្រទេសកម្ពុជា ។ 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន