no-alternative title

ពេជ្រ សោភា ភា្ញក់ផ្អើល និងរំភើបខ្លាំង ពេលទទួលបានកាដូរបស់ OPPO នៅក្នុងថ្ងៃកំណើត!

នៅថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ក្រុមហ៊ុន OPPO បានបញ្ជូនអ្នកតំណាងក្នុងការចូលរួម និងបានជូនកាដូ ដល់អ្នកនាង ដែលជាតារាតំណាងរបស់ខ្លួន។ តាមរយៈវីដេអូ Live នៅលើផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាង បានឃើញថា អ្នកនាងមានភាពរីករាយជាខ្លាំង នៅស្របដែលអ្នកនាងធ្វើការផ្សង និងផ្លុំពន្លត់ទៀននៅលើនំខេករបស់ OPPO អ្នកនាងមានចំនាប់អារម្មណ៍ថា៖ “នំនេះគឺមានន័យជាងគេនៅក្នុងចំនោមការងាររបស់ខ្ញុំ OPPO ផ្តល់ក្តី ស្រលាញ់ឲ្យខ្ញុំច្រើន ខ្ញុំធ្វើការជាមួយ OPPO ពីរឆ្នាំអាចនិយាយថា ស្មាតហ្វូនមួយហ្នឹងបានធ្វើឲ្យខ្ញុំមានសំណាងដូចគ្នា អរគុណដល់ OPPO”។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺជាកាដូដែលអ្នកនាងទទួលបានពី OPPO គឺទូរស័ព្ទដៃស៊េរីចុងក្រោយរបស់ OPPO គឺR15 Pro ពណ៌ស្វាយ ពិតជាធ្វើឲ្យអ្នកនាងភ្ញាក់ផ្អើលនិងពេញចិត្តជាខ្លាំង លើសពីនេះទៀត ការដូទី 3 របស់ OPPO គឺកម្រងសៀវភៅអនុស្សាវរីយ ដែលចងក្រងនូវរូបភាពរបស់អ្នកនាងពេជ្រ សោភា ចាប់ពីពេលដែលអ្នកនាងចាប់ដៃគូសហការណ៍ជាមួយ OPPO រហូតដល់បច្ចុប្បន្ន រួមជាមួយនឹងពាក្យពេជន៍ជូនពរដែលត្រូវបានជ្រើសចេញពីសារជូនពររបស់អ្នកគាំទ្រដែលបានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ OPPO។

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន OPPO ពិតជាបានយកចិត្តទុកដាក់ចំពោះតារាតំណាងរបស់ខ្លួនមែនទែន គឺមិនត្រឹមតែជូនកាដូសម្រាប់ កំពូលតារាចម្រៀង ពេជ្រ សោភា ប៉ុណ្ណោះទេ ថែមទាំងមានការជូនរង្វាន់ទៅដល់អ្នកគាំទ្រដែលបានចូលរួមសរសេរពាក្យជូនពរទៅកាន់អ្នកនាង ពេជ្រ សោភាទៀត ដែលរង្វាន់នោះក៏ជាទូរស័ព្ទ OPPO R15 Pro ផងដែរ។ ចំពោះទូរស័ព្ទម៉ូដែល R15 Proនេះ វាមានលក្ខណៈពិសេសនិងគុណសម្បត្តិដូចជា៖ ការរចនារូបរាងបែបថ្មី(Gradient Color) វាធ្វើឲ្យទូរស័ព្ទកាន់តែលេចធ្លោ ហើយមានពីរពណ៌សម្រាប់ជ្រើសរើសគឺ Cosmic Purple និង Ruby Red។ ចំណែកឯការរចនាតួខ្លួនគឺបែបកញ្ចក់ 3D កាន់តែងាយស្រួលក្នុងការចាប់កាន់។ បើនិយាយពីអេក្រង់វិញ វាបំពាក់នូវអេក្រង់ AMOLED ទំហំធំ 6.28 inch Super Full Screen។ 

 

ចំពោះកាមេរ៉ាវិញ OPPO R15 Proមានកាមេរ៉ាក្រោយភ្លោះ ទំហំ20MP+16MP (កាំពន្លឺធំ F/1.7) ឯកាមេរ៉ាមុខទំហំធំ 20MP+AI Beauty 2.0 ហើយមុខងារស្កេនមុខដោះសោរ កាន់តែរហ័ស។ OPPO R15 Pro មាន RAM 6GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB បំពាក់មកជាមួយឈីប Snapdragon 660 AIE, Octa-Core, 2.2 GHz ប្រើប្រាស់នូវSystem ColorOS 5.0 ដើរដោយAndroid 8.1។ កាន់តែពិសេសទៀតនោះ វាមានកំលាំងថ្មធំ ទំហំ 3430mAh ថែមទាំងភា្ជប់មកជាមួយនូវបច្ចេក វិទ្យាសាកថ្មលឿន VOOC សាក 5 នាទី និយាយបាន 2 ម៉ោង។ 

 

ដូច្នេះ បើសិនជាអ្នកទាំងអស់គ្នាចង់បាននូវម៉ូដែលថ្មីរបស់ OPPO ក៏ដូចជាចង់ប្រើប្រាស់នូវទូរស័ព្ទ OPPO R15 Pro ដូចកំពូលតារាចំរៀង ពេជ្រ សោភា កុំភ្លេចទៅរកជាវទាំងអស់គ្នាណា។ OPPO R15 Pro មានតម្លៃ 629 ដុល្លារ ចំណែកឯកាលបរិច្ឆេទនៃការចាប់ផ្តើមលក់នៅលើទីផ្សារប្រទេសកម្ពុជាវិញ សូមតាមដានផេកផ្លូវការរបស់ OPPO ទាំងអស់គ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន