no-alternative title

ក្រុមហ៊ុន Vans បានផ្ដល់ស្នាមញញឹមដល់កុមារដែលរស់នៅអតីតកន្លែងចាក់សំរាមចាស់ស្ទឹងមានជ័យ ជាមួយនឹងការផ្តល់ជូនសម្ភារៈប្រើប្រាស់មួយចំនួន

កុមាររស់នៅអតីត កន្លែងចាក់សំរាមចាស់ស្ទឹងមានជ័យ ដែលរស់នៅក្នុងអង្គការ មូលនិធិកុមារកម្ពុជា (CCF) បង្ហាញភាពរីករាយក្រៃលែង ដែលទទួលបានកាដូ លើកទឹកចិត្ត ពីក្រុមហ៊ុនល្បីល្បាញមួយ របស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុន Vans។ ការផ្ដល់កាដូ ទៅដល់កុមាររស់នៅក្នុងអង្គការ CCF នេះធ្វើឡើងដើម្បីបង្កើនការលើកទឹកចិត្ត ឲ្យពួកគេខិតខំរៀនសូត្រ ក៏ដូចជាការបង្ហាញ ពីភាពយកចិត្តទុកដាក់ ការផ្ដល់ក្ដីស្រលាញ់ ទៅដល់កុមារទាំងអស់។ កុមារទាំងអស់បានបង្ហាញពី ភាពរីករាយជាខ្លាំង និងបង្ហាញ ស្នាមញញឹម គ្រប់ៗគ្នា។

លោក Scott Neeson ប្រធានអង្គការ CCF បានថ្លែងឲ្យដឹងថា «ខ្ញុំជាអ្នកគាំទ្រផលិតផលម៉ាក Vans ក្នុងក្រុមហ៊ុន Vans មានផលិតផលិតផលជាច្រើនដូចជា៖ ស្បែកជើង កាបូប អាយឺត មួក ហើយខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងនៅបន្ដគាំទ្រ ផលិតផលរបស់ Vans»។ លោកបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងាររបស់ក្រុមហ៊ុន Vans និងបានផ្ដល់នូវសំភារៈផ្សេងៗ ដល់កុមារដែលរស់នៅក្នុងអង្គការ CCF។

រូបភាពពាណិជ្ជកម្ម
no-alternative title

មន្ដ្រីជាន់ខ្ពស់ ផ្នែកទំនាក់ទំនង និងកែសំរួលក្នុងក្រុមហ៊ុន Vans បានថ្លែងឲ្យដឹងថា ការមកចូលរួមឧបត្ថម របស់ក្រុមហ៊ុន Vans ដល់កុមារក្នុងអង្គការ CCF នេះធ្វើឡើង បន្ទាប់ពីមានការសហការ រវាងប្រធានក្រុមហ៊ុន Vans និងប្រធានអង្គការ CCFនេះ។ មួយវិញទៀត នេះជាការជួយដល់សម្រួលមួយផ្នែកតូច សម្រាប់កុមារកម្ពុជា ដែលមានសំភារៈ សិក្សាជាដើម។

មន្រ្ដីជាន់ខ្ពស់នេះ បានបន្ដទៀតថា « ក្រុមហ៊ុន Vans នឹងបន្ដជួយ ដល់កុមារកម្ពុជា នៅក្នុងឆ្នាំបន្ដបន្ទាប់ទៀត និងជាមួយអង្គការ ផ្សេងៗនៅកម្ពុជា»។ សូមបញ្ជាក់ថា ក្រុមហ៊ុន Vans បាននាំយកនូវ សំភារៈសិក្សា, សំភារៈក្មេងលេង, សម្លៀកបំពាក់, ស្បែកជើង, ស្រោមជើង, វ៉ាន់តា ដែលទាំងអស់នេះសុទ្ធសឹងតែជាម៉ាករបស់ Vans ជូនទៅដល់កុមារក្រីក្រ ដែលរស់នៅក្នុងអង្គការ CCF៕ា

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន