no-alternative title

ក្រុមហ៊ុន អូអិឈិ បានធ្វើឲ្យជីវិតរបស់អ្នករត់ម៉ូតូឌុបម្នាក់ មានការផ្លាស់ប្តូរជាខ្លាំងបន្ទាប់ពីឈ្នះរង្វាន់ FORD Ranger XLT ដែលមានតម្លៃ 178 លានរៀល

កាលពីខែឧសភា កន្លងទៅនេះ អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍សាត់ម្នាក់ បានរំភើបចិត្តរហូតដល់និយាយស្ទើរមិនចេញ នៅពេលដែលទទួលបានរង្វាន់រថយន្ត FORD Ranger XLT មានតម្លៃស្មើនឹង 178 លានរៀលពីក្រុមហ៊ុនតែបៃតងអូអិឈិ ។ លោក  ស៊ិន គក់ ដែលឆ្នាំនេះ មានអាយុ 55 ឆ្នាំហើយនោះ គឺកំពុងតែប្រកបអាជីពជាអ្នករត់ម៉ូតូឌុប ដែលគាត់អាចរកចំណូលបានត្រឹមតែ 20000 រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់គ្រួសារដែលមានសមាជិក 5 នាក់ ស្របពេលដែលកូនប្រសាប្រុសរបស់គាត់កំពុងចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក  ស៊ិន គក់ បានបញ្ជាក់ឲ្យដឹងថា៖ «ខ្ញុំសឹងតែមិនជឿនឹងភ្នែកនៅពេលដែលខ្ញុំបើកគម្របដបត្រូវរង្វាន់។ សម្រាប់អ្នកក្រ ដូចជាខ្ញុំមិនដែលហ៊ានគិតផងថាមានឡានជិះ។ នេះមិនត្រឹមតែជារង្វាន់ដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យជិវិតខ្ញុំទទួលបានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនអូអិឈិ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់បែបនេះ សម្រាប់ប្រជាជនខ្មែរយើង។ ខ្ញុំពិតជាមិនអាចបំភ្លេចអ្វីដែលអូអិឈិផ្តល់ឲ្យខ្ញុំនៅពេលនេះឡើយ។» សូមជំរាបថា រង្វាន់ដែលលោក ស៊ិន គក់ ទទួលបាននៅពេលនេះ គឺបានពីកម្មវិធី OISHI Instant Win របស់ក្រុមហ៊ុនតែបៃតងអូអិឈិ ដែលបង្កើតឡើងកាលពីចុងឆ្នាំ 2017 កន្លងទៅ ហើយគាត់គឺជាអ្នកទី 2 ហើយដែលបានទទួលរង្វាន់នេះ។ 

លោក សុង សាក់លី នាយកផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនអូអិឈិបានឲ្យដឹងថា៖ «ពួកយើងពិតជារីករាយដែលបានបង្កើតនូវកម្មវិធី Instant Win Promotion ដ៏ធំនេះឡើង វាមិនត្រឹមតែជាកម្មវិធីមួយដែលលើកទឹកចិត្តដល់អតិថិជនឲ្យទទួលទានទឹកតែដែលត្រូវបានផលិតចេញពីសន្លឹកតែល្អៗបីប្រភេទហើយមានប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីមួយដែលជំរុញប្រជាជនឲ្យខិតខំប្រឹងប្រែងធ្វើឲ្យជីវភាពកាន់តតែប្រសើរឡើង »។

គួររំលឹកផងដែរថា កម្មវិធីអូអិឈិ Instant Win Promotion គឺជាកម្មវិធីមួយដែលផ្ដល់ឱកាសដល់អតិថិជនដើម្បីផ្សងសំណាងយករង្វាន់នៅក្រោមគម្របដប ដែលមានដូចជា៖ រថយន្ត Ford Ranger XLT ប្រាក់សុទ្ធ ១០ លានរៀល និងរង្វាន់អូអិឈិជាច្រើនលានដបថែមទៀតផង។ មានរង្វាន់ជាច្រើនកំពុងរងចាំលោកអ្នកឈ្នះ។ តើអ្នកណានឹងក្លាយជាអ្នកឈ្នះរង្វាន់បន្ទាប់ក្នុងកម្មវិធី OISHI Instant Win Promotion នេះ? សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក OISHI Drink Station ឬទូរស័ព្ទមកលេខ 015 691 555 / 015 693 555 ដើម្បីទទួលរង្វាន់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន