no-alternative title

Canon TS307 និង TS5170 គឺជាជម្រើសថ្មីនៅក្នុងការបំពេញមុខងារព្រីន ដែលអាចបញ្ជាដំណើរការតាមស្មាតហ្វូនបានយ៉ាងរលូន

Canon PIXMA TS307 គឺជាម៉ាស៊ីនព្រីនធើដ៏ប្រណិតថ្មីមួយសម្រាប់ជួយសម្រួលដល់ការងារប្រចាំថ្ងៃរបស់លោកអ្នក។ សព្វថ្ងៃនេះ កិច្ចការរបស់អ្នក គឺតែងតែត្រូវការចាំបាច់ជាមួយម៉ាស៊ីនព្រីនឯកសារ ដើម្បីទទួលបាននូវភាពងាយស្រួលក្នុងការបង្ហាញ ឬធ្វើឯកសារផ្សេងៗភ្លាមៗ តាមតម្រូវការ ជាមួយនឹងម៉ាស៊ីនព្រីនធើស៊េរីថ្មី Canon PIXMA TS307 មានសមត្ថភាពក្នុងការបំពេញកិច្ចការបាន3មុខគឺ Print, Scan, និង Copy គឺពិតជាអាចជួយឲ្យការងារលោកអ្នកដំណើរការបានយ៉ាងស្រួល និងជោកជ័យគ្រប់ពេលវេលា។

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយទៅ Canon PIXMA TS307 នេះ គឺមានសមត្ថភាពពិសេស ដោយអាចបញ្ជាការព្រីនតាមរយះទូរស័ព្ទជាមួយមុខងារ Smartphone Copy  ដោយកម្មវិធី WiFi, wireless pictbridge, Mopria, AirPrint, BLE, Access Point Mode ដោយពាក់មកជាមួយនូវបច្ចេកវិទ្យាព្រីន Ink Cartridges ប្រភេទ FINE Cartridge ដែលមានកម្រិត Nozzles សរុប 1,780 nozzles អាចទ្រទ្រង់ការព្រីនបានច្បាស់បំផុតក្នុងទំហំ 4800x1200dpi មានសមត្ថភាពអាចព្រីនឯកសារពណ៌បាន 4 សន្លឹក និងសខ្មៅបាន 7 សន្លឹកក្នុងមួយនាទី បានយ៉ាងរហ័សទាន់ចិត្តតែម្តង ថែមទាំងទ្រទ្រង់ជាមួយការព្រីនបែប Borderless Up to 216mm (8.5in) ថែមទៀតផង។ ដូច្នេះ ជាមួយនឹងសមត្ថភាពពិសេសៗទាំងនេះ ធ្វើឲ្យការប្រើប្រាស់កាន់តែងាយស្រួល ដោយអាចប្រើប្រាស់ទូរស័ព្ទក្នុងការបញ្ជាជំនួសឲ្យកុំព្យួទ័របានយ៉ាងស្រួលតែម្តង។

 

 

ចំពោះម៉ូដែល Canon PIXMA TS5170 នេះ គឺអាចបំពេញកិច្ចការងារដោយរលូន។  ម៉ូដែលនេះ ទើបតែមកដល់ថ្មីមួយទៀត គឺម៉ាស៊ីនព្រីនធើដ៏ប្រណិតពីក្រុមហ៊ុន Canon ដែលត្រូវបានផលិតឡើង ដើម្បីបំពេញតាមតម្រូវការប្រើប្រាស់ដ៏ចាំបាច់ សម្រាប់កិច្ចការងារករិយាល័យទាំងឡាយ។ ម៉ាស៊ីនព្រីនធើប្រភេទ Wireless Photo All-In-One with 2.5” LCD Screen and Auto Duplex Printing ម៉ូដែល Canon PIXMA TS5170 មានសមត្ថភាពក្នុងការបំពេញកិច្ចការបាន3មុខ គឺ Print, Scan, និង Copy ដោយពាក់មកជាមួយនូវបច្ចេកវិទ្យាព្រីន Ink Cartridges ប្រភេទ Permanent ដែលមានកម្រិត Nozzles សរុប 1,792 nozzles ទ្រទ្រង់ជាមួយពណ៌ Black, Cyan, Magenta, Yellow អាចទ្រទ្រង់ការព្រីនបានច្បាស់បំផុតក្នុងទំហំ 4800x1200dpi។ 

PIXMA TS5170 នេះ មានសមត្ថភាពអាចព្រីនឯកសារពណ៌បាន 6 សន្លឹក និងសខ្មៅបាន 13 សន្លឹកក្នុងមួយនាទី បានយ៉ាងរហ័សទាន់ចិត្តតែម្តង ថែមទាំងទ្រទ្រង់ជាមួយការព្រីនបែប Borderless Up to 216mm (8.5in) ថែមទៀតផង អាចព្រីនជាមួយនឹងមុខងារ Auto Duplex Printing បានថែមទៀតផង។ ជាពិសេស អាចព្រីនរូបភាពបានទំហំ 4x6 ភិចសែលត្រឹមតែមួយវិនាទីប៉ុណ្ណោះ។ 

រីឯមុខងារស្ក៊ែនវិញ ប្រើប្រាស់បច្ចេកវិទ្យា Flatbed CIS អាចទ្រទ្រង់ជាមួយនឹងឯកសារទំហំ 1200x2400dpi មួយទៀត គឺមុខងារហ្វូតូកូពីអាចធ្វើការថតចម្លងឯកសារបានយ៉ាងលឿនរហ័សទាន់ចិត្តតែម្តង ដោយអាចកូពីបាន 99 សន្លឹកក្នុងមួយនាទី ដោយមួយទំព័រត្រឹមតែ 20វិនាទីប៉ុណ្ណោះ។ ជាពិសេសគឺបំពាក់នូវមុខងារ Hi-speed USB 2.0, WiFi, Mopria, Access Point Mode និង cloud and mobile printing ដ៏ពិសេសងាយស្រួលក្នុងការបញ្ជាការព្រីនផងដែរ ជាពិសេសវាមានអេក្រង់ប្រភេទថាច់ចុចបញ្ជាទំហំ 2.5 អីុងថែមទៀតផង។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន