no-alternative title

ស្មាតហ្វូន Vivo Y85 ស៊េរីថ្មីពណ៌ក្រហម ចេញលក់នៅកម្ពុជា តម្លៃពិតជាពិសេស ដែលសក្តិសមបំផុតសំរាប់អ្នកប្រើប្រាស់

នៅថ្ងៃនេះ ស្មាតហ្វូន Vivo Y85 ស៊េរីថ្មីពណ៌ក្រហម ត្រូវបានក្រុមហ៊ុន vivo ប្រកាសចេញលក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងហើយ ជាមួយនឹងតម្លៃពិសេសត្រឹមតែ 249 ដុល្លាប៉ុណ្ណោះ ដែលពិតជាពិសេស នឹងសក្តិសមបំផុតសំរាប់អ្នកប្រើប្រាស់ ក្នុងនោះក៏មានការថែមជូននូវ Bluetooth Speaker ចំនួន 01 គ្រឿង ហើយនឹងកញ្ចប់សេវារបស់ក្រុមហ៊ុន Smart ទៀតផង។ វត្តមានរបស់ស្មាតហ្វូន vivo Y85 ពណ៌ក្រហមថ្មីនេះ គឺពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ជាមួយនឹងតួខ្លូន ដែលមានកម្រ៉ាស់ស្តើង និងមានសភាពរលើបរលោង ព្រមទាំងមានគែមព័ទ្ធជុំវិញ លាតសន្ធឹង ដោយពណ៌ក្រហមឆ្អិនឆ្អៅ ដែលបានបង្ហាញចេញនូវភាពទាន់សម័យ និងភាពពេញនិយមជាងគេសំរាប់ការប្រើប្រាស់នៅក្នុងពេលបច្ចុប្បន្ននេះ។

 

ជាមួយនឹងការបំពាក់នូវប្រព័ន្ធកាមេរ៉ាក្រោយដែលមានទំហំដល់ទៅ13+2 មេហ្កាភិចសែល អមមកនូវមុខងារ AI Beautiful, Beauty Self-Timer បានផ្តល់អោយស្មាតហ្វូនស៊េរីថ្មីនេះអាចថតរូបភាព Selfie បានយ៉ាងស្រស់ស្អាតបំផុតក្នុងនោះក៏មានការប្រើប្រាស់ជាមួយនឹងមុខងារ AI Make-up សម្រាប់ធ្វើការកំណត់ទៅលើភេទ ស្បែក និងពន្លឺកាន់តែស្រស់ស្អាត ហើយវាក៏មានប្រើប្រាស់ជាមួយនឹងមុខងារ Artificial Intelligence Machine ដើម្បីសម្គាល់ដឹងអំពីការប្រើប្រាស់ Beauty Effect ដែលអ្នកចូលចិត្ត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការប្រើប្រាស់បាតដៃក្នុងការគ្រប់គ្រងយ៉ាងងាយស្រួល:

នៅពេលដែលអ្នកធ្វើការថតរូបភាពនោះ អ្នកអាចប្រើប្រាស់ដៃរបស់អ្នកសម្រាប់បញ្ជាទៅលើការថតរូបភាពបានជាមួយនឹងភាពរីករាយធំបំផុត។ នៅក្នុងការផ្នែក Key Photo, Voice Photo, Bluetooth Photo, Fingerprint Key Phone ដែលមានភាពងាយស្រួលក្នុងការថតរូបភាពទៅតាមតម្រូវការនៃការថតរូបភាពកាន់តែអស្ចារ្យតែម្តង។

ការប្រើប្រាស់នូវមុខងារ AR ក្នុងការថតរូបភាព Selfie កាន់តែប្រសើរ: 

ស្មាតហ្វូនស៊េរីថ្មី Y85 ប្រើប្រាស់នូវមុខងារ AR Stickers ក្នុងការផ្លាស់ប្តូរទៅលើមុខជាច្រើននៃការថតរូបភាព Self-Portrait ។ លោកអ្នកមិនចាំបាច់ធ្វើការបន្ថែមទាញយកនូវ app នោះទេ។ ប្រព័ន្ធកាមេរ៉ានេះអាចធ្វើការកែប្រែគ្រប់ពេលវេលាហើយវាក៏មានការបន្ថែមនូវ Stickers ទៅលើរូបភាព ឬភាពស្រស់ស្អាត និងកាន់តែប្រសើរ។

ការបំពាក់នូវរ៉េមទំហំ 4GB និងបន្ទះឈីប Qualcomm 8-Core Processor:

ស្មាតហ្វូនស៊េរីថ្មី Y85 នេះប្រើប្រាស់នូវបន្ទះឈីប 8-Core Processor របស់ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ជាមួយនឹងដំណើរការ 14nm រ៉េមផ្ទុកទិន្នន័យទំហំ 4GB ជាមួយនឹងមុខងារ Multi-Task កម្រិតខ្ពស់ និងការពង្រឹងប្រព័ន្ធដំណើរការកាន់តែប្រសើរ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 3260mAh កម្លាំងម៉ាស៊ីនខ្លាំង និងការប្រើប្រាស់ថាមពលថ្មតិចកាន់ថ្មបានយូរសន្សំសំចៃបំផុត។

ការប្រើប្រាស់នូវមុខងារ Face Wake Facial Recognition សម្រាប់ដោះសោរ:

ជាមួយនឹងមុខងារ Face Wake Facial Recognition អ្នកអាចប្រើប្រាស់នូវមុខងារនៃការស្កេនមុខកាន់តែលឿនក្នុងការដោះសោរបានយ៉ាងប្រសើរ និងអស្ចារ្យជាទីបំផុត៕ 

លោកអ្នកអាចរកជាវបានហើយនូវគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន