no-alternative title

Huawei បង្ហាញពីសមត្ថភាពពិតនៃការផ្តិតរូបរបស់ P20 និង P20 Pro ដែលជាស្មាតហ្វូនកំពុងតែពេញនិយមនៅកម្ពុជា

កាលពីថ្ងៃទី 15 ខែមិថុណា នេះ ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានរៀបចំកម្មវិធីបង្ហាញនូវសមត្ថភាពពិតនៃការផ្តិតរូប របស់កំពូលស្មាតហ្វូន Huawei P20 និង Huawei P20 ជាមួយនឹងតារាប្រុសស្រីល្បីៗ អ្នកថតរូបអាជីព និងមិត្តអ្នកសារព័ត៌មានជាច្រើនរូប ដែលពិធីនេះ ត្រូវបានរៀបចំឡើង នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC នៃក្រុមហ៊ុនHuawei អគារ Exchange Square។

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្លែងក្នុងកម្មវិធីសាកល្បងនូវសមត្ថភាពពិតនៃកាមេរ៉ា របស់ស្មាតហ្វូនល្អឯក Huawei P20 P20Pro Master Photography powered by AI, See More លោក ឡាង សុលីណា ដែលជាអ្នកថតរូបមួយរូប បានឲ្យដឹង “Huawei P20 គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី ដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាតទាក់ទាញ តួរធ្វើពីកញ្ចក់ និងលោហធាតុដ៏រលើបរលោង ការពារធូលី និងការពារទឹកថែមទៀតផង។ 

P20 មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ភ្ជាប់ជាមួយនឹង microSD Card មានរ៉េមទំហំ 4GB ។ រឹតតែពិសេស  កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ដែលកាមេរ៉ាសម្រាប់ចាប់យករូបភាពពណ៌មាន ទំហំ 12MP f/1.8 RGB sensor និង កាមេរ៉ាសម្រាប់ចាប់យករូបភាពសខ្មៅមានទំហំ 20MP f/1.6 monochrome sensor។ ចំណែកឯកាមេរ៉ាមុខវិញមានទំហំរហូតដល់ទៅ 24 MP មានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបភាព Selfie បានស្អាតល្អ។ Huawei P20 មានថាមពលថ្មទំហំ 3400mAh ប្រើប្រាស់នូវបច្ចេកវិទ្យា fast charging។

ចំណែកឯ Huawei P20 Pro វិញ ប្រើប្រាស់នូវកាមេរ៉ាខាងក្រោយ Leica ចំនួន 3 គ្រាប់មានបីទំហំគឺ 40MP+8MP+20MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI។  ចំពោះកាមេរ៉ា Selfie វិញ ស្មាតហ្វូន Huawei P20 Pro បានបំពាក់នូវកាមេរ៉ាទំហំ 24MP ដូចគ្នាទៅនឹងស្មាតហ្វូន Huawei P20 ហើយកាមេរ៉ាមុខនេះ ក៏អាចប្រើប្រាស់នូវមុខងារ Light Fusion បានផងដែរ។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB។ ស្មាតហ្វូននេះមានថាមពលថ្ម 4,000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Huawei’s SuperCharger fast charging។

លោក សុលីណា បានបន្ថែមថា៖ “បើចង់បានរូបថតស្អាត ស្រឡាញ់ការថតរូប រូបថតស្រស់ស្អាតដូចកាមេរ៉ាអាជីព Huawei P20 Pro គឺជាជម្រើសល្អបំផុត ធានាថាមិនខកបំណង មិនថាពេលណា ទីកន្លែងណា រឺកន្លែងដែលគ្មានពន្លឺក៏ដោយ ក៏យើងនូវតែទទួលបានរូបថតច្បាស់ល្អជាមួយនឹងកាមេរ៉ា Leica ដែលពាក់នៅលើស្មាតហ្វូនទំាងពីរនេះ”។ 

គួររំលឹកថាកំពូលស្មាតហ្វូន Huawei P20 P20 Pro កំពុងដណ្តើមបានពាន់រង្វាន់ជាកំពូលស្មាតហ្វូនល្អឯក មានកាមេរ៉ាថតរូបស្អាតដាច់គេប្រចាំឆ្នាំ 2018 ពី TIPA។ បច្ចុប្បន្ន Huawei P20 មានតម្លៃ $689 ថែម កាស Wireless Huawei FreeBuds, ជញ្ចីងសុខភាព Huawei Smart Scale, ស៊ីមស្មាត កញ្ចប់ធំហ្មង 24 សប្តាហ៍ សរុបជាសាច់ប្រាក់ $289 ចំណែកឯ P20 Pro មានតម្លៃ $859 ថែម កាស Wireless Huawei FreeBuds និង ស៊ីមស្មាត កញ្ចប់ធំហ្មង 24 សប្តាហ៍ សរុបជាសាច់ប្រាក់ $269” នៅគ្រប់ហាងលក់ទូរសព្ទ ហាងដែលមានបុគ្គលិកផ្នែកលក់ រឺ ហាងដែលមានស្លាកសញ្ញា Huawei។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន