no-alternative title

Meizu M6 ស្មាតហ្វូនស៊េរីថ្មី 4G មានរូបរាងស្អាត កំលាំងខ្លាំងគួរសម្យ ឯតម្លៃរឹតតែពិសេស គឺ 109 ដុល្លាប៉ុណ្ណោះ

និយាយពី Meizu M6 គឺជាស្មាតហ្វូនថ្មីមួយ ដែលចាត់ជាស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Meizu ដែលមានរូបរាងស្អាត និងមានកម្រ៉ាស់ស្តើង ដែលផ្តល់នូវភាពងាយស្រួលណោពេលកាន់ជាប់ក្នុងដៃ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានបំពាក់កញ្ចក់អេក្រង់ទំហំ 5.2 អ៊ីង IPS LCD លាតសន្ធឹងស្ទើរពេញផ្ទៃខាងមុខ រាងផុសបន្តិច ល្មមដៃ ងាយស្រួលនៅក្នុងការប៉ះថាច់បានយ៉ាងរលូនតែម្តង។ Meizu M6 មានទំហំរូបរាងធំល្មម 148.2x72.8x8.3មម មានទម្ងន់ត្រឹមតែ 143 ក្រាមប៉ុណ្ណោះ។ ជាមួយនឹងវត្តមាននៅកម្ពុជា នាពេលនេះ ក្រុមហ៊ុន Meizu Cambodia ចេញលក់នៅក្នុងតម្លៃត្រឹមតែ 109 ដុល្លាប៉ុណ្ណោះជាមួយនឹងការថែមជូននូវកាដូទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពីសមត្ថភារបស់ Meizu M6 បន្តិច! ស្មាតហ្វូននេះ ពិតជាពិសេសអាចទ្រទ្រង់ជាមួយប្រព័ន្ធ 4G ដែលអនុញាតអោយលោកអ្នក អាចលេង Facebook ឬក៏បណ្តាញសង្គម ធ្វើការផ្ញើរអ៊ីមែល រួមនឹងការងារជាច្រើនទៀតបានយ៉ាងរហ័ស។ កាមេរ៉ា ខាងក្រោយនៃស្មាតហ្វូននេះ គឺមានទំហំ 13 មេហ្គាភិចសែល កម្រិត Aperture f/2.2 អមដោយអំពូលហ្លាស់ ធ្វើឲ្យការថរូបភាពបានកាន់តែច្បាស់ និងមានសមត្ថភាពក្នុងការថតវិដេអូបានកម្រិត 1080p@30fps ផងដែរ។ ចំណែកកាមេរ៉ាខាងមុខមានទំហំ 8 មេហ្គាភិចសែល ជាមួយកម្រិត Aparture f/2.0 ដែលផ្តល់ជូននូវការចាប់យករូបភាពបានយ៉ាងច្បាស់ ពិសេសគឺមុខងារ Selfie ផ្ទាល់តែម្តង។

ស្មាតហ្វូន Meizu M6 ត្រូវបានបំពាក់ជាមួយនឹងបន្ទះឈីប Mediatek MT6750 ភ្ជាប់ជាមួយអង្គប្រតិបត្តិការ 8 គ្រាប់ Octa-core (4x1.5 GHz Cortex-A53 & 4x1.0 GHz Cortex-A53) និងប្រើប្រាស់អង្គក្រាហ្វិច Mali-T860MP2 ដែលធ្វើឲ្យ Meuzu M6 ពោរពេញដោយថាមពល ដំណើរការឥតទាក់ឡើយ។ បន្ថែមលើនេះទៅទៀត Meuzu M6 មានអង្គចងចាំ RAM ទំហំ 2GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 16GB ហើយលោកអ្នកក៏ប្រើប្រាស់ ដាក់បន្ថែម microSD បានថែមទៀតផង។ កាន់តែពិសេសជាមួយថាមពលថ្មកាន់តែខ្លាំង ទំហំ 3070mAh ដែលកាន់ តែថាមពលបានកាន់តែយូរជាងមុនទ្វេរដង។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន