no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

សូមណែនាំផលិតផលថ្មីចំនួន 2 ពីក្រុមហ៊ុន Hoco ដែលអ្នកត្រូវការសម្រាប់ប្រើប្រាស់ជាមួយស្មាតហ្វូនប្រចាំថ្ងៃ!

មុននឹងបង្ហាញពីផលិតផលទាំងពីរនោះ យើងខ្ញុំគ្រាន់តែចង់ទាញចំណាប់អារម្មណ៍ប្រិយមិត្តទាំងអស់ថា បច្ចុប្បន្ននេះ ផលិតផលអេឡិចត្រូនិច ជាពិសេស គឺគ្រឿង សម្រាប់ប្រើប្រាស់ ជាមួយទូរស័ព្ទស្មាតហ្វូនជាច្រើន ត្រូវបានផលិត និងចេញលក់នៅលើទីផ្សារនៅទូរទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានេះ យើងសង្កេតឃើញថា មួយរយះពេលចុងក្រោយនេះ ក្រុមហ៊ុន Hoco ដែលជាក្រុមហ៊ុនផលិតនូវផលិត Accessary សម្រាប់ប្រើជាមួយទូរស័ព្ទជាច្រើន បានធ្វើការផលិតជាមួយនឹងការរចនាម៉ូត និងផលិតនូវផលិតផលថ្មីៗ ជានិច្ចសម្រាប់បំពេញតម្រូវការប្រើប្រាស់របស់អតិថិជនរបស់ខ្លួន ដូច្នេះខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញពីលក្ខណះសម្បត្តិខ្លះ នៃផលិតផលថ្មីៗ ទាំងពីរនេះ៖

Wired earphones M18 Gesi Metallic” with microphone ៖ ទីមួយនេះ គឺជាកាស់ប្រភេទខ្សែ Wire ដែលត្រូវបានផលិតឡើងយ៉ាងពិសេស ងាយស្រួលក្នុងការស្តាប់ និងពាក់ជាប់ត្រចៀក ព្រោះតែ ផលិតផលនេះ ត្រូវបានផលិតចេញយ៉ាងពិសេស ស្រោបដោយជ័រទន់ មិនធ្វើឲ្យក្តៅ ឬឈឺត្រចៀកឡើយ។

Wired earphones “M18 Gesi Metallic” with microphone មានខ្សែប្រែវែង 1.2 ម៉ែត្រ ប្រភេទ aluminum alloy, TPE enameled wire ជាប់ធន់ មិនងាយយារ ឬដាច់ឡើយ ប្រើឌុយប្រភេទ 3.5 mm Jack បំពាក់ប៊ូតុងតែមួយសម្រាប់ការបញ្ជាទាំងឡាយនៅលើកាសនេះ ផ្តល់នូវកម្រិតសម្លេង 20-20000Hz ស្តាប់តន្រី្តពិរោះរណ្តំ មិនចេះជិតណាយឡើយ។ ដូច្នេះ លោកអ្នកអាចស្តាប់បទចម្រៀង ទៅតាមចំណង់ចំណូលចិត្ត របស់អ្នកផ្ទាល់ តែម្តង ជាមួយកាស់ដ៏ស្រស់ស្អាតនេះ។

Wired earphones M34 Honor with microphone៖ ទីពីរនេះ គ្រាន់តែឃើញរូបរាងរបស់វា ជឿជាក់ថា ប្រិយមិត្តដែលតែងនិយមចូលចិត្តប្រើប្រាស់កាសប្រភេទខ្សែ Wire សម្រាប់ការតភ្ជាប់ជាមួយទូរស័ព្ទស្មាតហ្វូន ប្រាកដជា ចង់បានយកមកប្រើប្រាស់ ដើម្បីបំពេរអារម្មណ៍ជាមួយនឹងសម្លេងតន្រ្តីដ៏ពិរោះរណ្តំតាមចំណង់ចំណូលចិត្តរបស់អ្នក។ ស្រដៀងគ្នាដែរ ផលិតផលទី 1 នេះ គឺជាកាសម៉ូដែលថ្មីមួយទៀត ពីក្រុមហ៊ុន Hoco ដោយត្រូវបានការរចនាក្បាលកាសឲ្យកាន់តែស្រស់ស្អាត និងធន់ក្នុងការប្រើប្រាស់ ពិសេសខ្សែរបស់វាប្រភេទ TPE high elastic line មានប្រវែង 1.2 ម៉ែត្រ ប្រើប្រាស់ឌុយខ្នាត 3.5mm Jack អាចភ្ជាប់បានទាំង iOS និង Android ផងដែរ។

នៅលើខ្សែរបស់វា មានប៊ូតុងចុចបញ្ជាតែមួយទេ តែមានសមត្ថភាពក្នុងការកំណត់មុខងារច្រើនយ៉ាងដូចជា ទទូលទូរស័ព្ទ ប្តូរបទចម្រៀង ដំឡើងឬបន្ថយសម្លេង ជាដើម។ កាន់តែពិសេស មិនត្រឹមតែមានរូបរាងទាក់ទាញ ធន់ក្នុងការប្រើប្រាស់ហើយនោះ កាសម៉ូដែលថ្មីនេះ ក៏មានសមត្ថភាពក្នុងការបន្លឺសម្លេង បានយ៉ាងពិរោះរណ្តំ កម្រិត 20~20000Hz បានចម្ងាយ 10mm ផងដែរ។

no-alternative title
ព័ត៌មានពាណិជ្ជកម្ម