no-alternative title

ក្រុមហ៊ុន AWS Cambodia សហការជាមួយនិង Cisco នាំមកនូវបច្ចេកវិទ្យាចុងក្រោយនៃប្រព័ន្ធ Network សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម

នៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2018 នៅសណ្ឋាគារ Champs-Elysees ក្រុមហ៊ុន AWS Cambodia ដែលជាក្រុមហ៊ុនឈានមុខគេខាងផ្នែក ចែកចាយផលិតផលបណ្តេញទូរគមនាគមន៏ ពត៏មានវិទ្យា និងប្រពន្ធ័គ្រប់គ្រងសំរាប់អាគារនៅក្នុងប្រទេសកម្ពុជា បានសហការជាមួយក្រុមហ៊ុន Cisco នាំមកនូវបច្ចេកវិទ្យាចុងក្រោយនៃប្រព័ន្ធ Network សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា​។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ក្រុមហ៊ុន Cisco ជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេ និងបានទទួលពានរង្វាន់ពិភពលោកខាងផ្នែក រចនា អភិវឌ្ឍន៏កម្មវិធី និងការផលិតនូវផលិត ផលបណ្តេញណេតវើកឃីង (Networking) គ្រឿង ឌីជីចល អេឡិចត្រូនិច ប្រព័ន្ធសំលេង និងទិន្នន័យ សំរាប់លក្ខណះប្រើក្នុងផ្ទះ ការិយាល័យ និងបណ្តាស្ថាប័នផ្សេងៗ មានពីខ្នាតតូច ខ្នាតមធ្យម រហួតដល់ខ្នាតធំ។ 

ក្នុងកម្មវិធីនេះមានការចូលរួម ពីលោក Chhunhour Long ប្រធានគ្រប់គ្រងការអភិវឌ្ឍអាជីវកម្ម ប្រចាំប្រទេសកម្ពុជា និង កញ្ញា Nuntiya Prengsukarn អ្នកឯកទេសកម្មវិធីរបស់ Cisco មកពីប្រទេសថៃ និងដៃគូរអាជីវកម្មរបស់ក្រុមហ៊ុន AWS CAMBODIA និងអ្នកជំនាញគ្រប់គ្រងពត៏មានវិទ្យា(IT)មកពីស្ថាប័នធំៗជាច្រើនទៀត។ 

លោក ថាក់ ស៊ូមុន្នី  ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន AWS CAMBODIA បានឲ្យដឹងថាបន្ទាប់ពីមានភាពជោគជ័យក្នុងមុខជំនួញជាអ្នកចែកចាយ (Distbrisbution Channel) សំរាប់ផលិតផល Cisco Small & Mid-Size នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានយកចិត្តទុកដាក់ទៅលើការផ្តល់សេវាកម្មដ៏ល្អបំផុតជូនអតិថិជនរបស់ខ្លួន ដូចនេះការបន្តសហការរវាងក្រុមហ៊ុនទាំងពីរនឹងជួយឲ្យអតិថិជននៅក្នុងប្រទេសកម្ពុជាទទួលបាននូវបច្ចេគវិទ្យាថ្មីៗ ព្រមទាំងផលិតផលសុទ្ធ (Original)។

ការបណ្តុះបណ្តាលខាងផ្នែកបច្ចេកទេស ការទទួលបាននូវផលិតផលទាន់ពេលវេលា ការទទួលបាននូវការធានាជាលក្ខណះស្តង់ដាពីក្រុមហ៊ុន Cisco ដូចជាបញ្ហា បច្ចេកទេស ការផ្លាស់ប្តូរទាន់ពេលវេលា និងការធានារយះពេលយូរ (Limited Life Time Warranty) ព្រមជាមួយនិងតំលៃយ៉ាងសមរម្យ ដែលផលិតផលក្លែងក្លាយ (wrong channel) មិនអាចធ្វើបាន។  ក្រុមហ៊ុន AWS Cambodia ពិតជាមានមោនះភាពណាស់ ក្នុងកាចាប់ដៃគូរជាមូយក្រុមហ៊ុន Cisco ដើម្បីនាំមកនូវបច្ចេគវិទ្យាថ្មីៗទាំងនេះជូនដល់អតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោក ដុល្លា ដួង អ្នកបច្ចេកទេស Cisco បានធ្វើកាបង្ហាញអំពីបច្ចេគវិទ្យាថ្មីៗរបស់ផលិតផល cisco ដូចជា Switches (Unmanaged, Smart, Managed Switches), Router (RV130, RV130W, RV315W), Wireless Access Point (WAP121, WAP150, WAP571E) និង Accessories មួយចំនួនទៀតផងដែរ។ ហើយលោកមានការជឿជាក់លើផលិតផល Cisco ជាជម្រើសល្អបំផុតសំរាប់បម្រើតម្រូវការខាងផ្នែក Network ដល់អតិថិជនទាំងអស់។ 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន AWS (CAMBODIA)  ត្រូវបានបង្កើតឡើងនៅឆ្នាំ 1993 ដែលមានស្នាក់ការនៅប្រទេស សឹង្ហបុរី និងមានសាខាចំនួន 7 ប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជាប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ហ្វីលីពិន កម្ពុជា    វៀតណាម នឹង ម៉ាឡេស៊ី។   ហើយក្រុមហ៊ុន AWS Cambodia និងជាអ្នកចែកចាយឈានមុខគេនូវផលិតផលម៉ាក់ល្បីៗជាច្រើនទៀតដូចជា Commscope, AMP, Systimax, ISA, Alantek, Honeywell Security (Fire Alarm System, Sound System, Home System, Intrusion System & System Sensor, CCTV & Access Control), Fluke Networks, Socomec UPS, Brady, Epson, INNO, D-Link, Austin Hughes, Asus Server, Ruckus Wireless និងផលិតផលច្រើនទៀត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន