no-alternative title

ក្រុមហ៊ុន អ៊ីដតខូ បានផ្តល់អំណោយអំពូលភ្លើងសូឡាចំនួន 283 គ្រឿង ដល់ភូមិចំនួន 5

នៅថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2018  ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) បានបន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀតចំពោះការអភិវឌ្ឍន៌ សហគមន៍ ប្រកបដោយ ចីរភាពតាមរយៈការផ្តល់អំណោយជាអំពូលភ្លើងសូឡា ចំនួន 150 គ្រឿង ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់ នៅ ក្នុងភូមិចំនួន 3 ទៀត គឺភូមិមនោសុខ ភូមិវាលក្រសាំង  និងភូមិចម្ការមន ក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈគម្រោង «ការផ្តល់អំណោយអំពូលភ្លើងសូឡាដល់សហគមន៍» ក្រុមហ៊ុន អ៊ីដតខូ សង្ឃឹមថានឹងអាចជួយ សម្រាលបន្ទុកទាំង ឡាយដែលសមាជិកសហគមន៍កំពុងជួបប្រទះ និងបន្តជំរុញលើកទឹកចិត្តដល់ការអនុវត្តប្រកប ដោយនិរន្តរភាព។ ការបរិច្ចាគនេះ គឺជាលើកទី៣ហើយ ដែលកាលពី២លើកដំបូង ត្រូវបានធ្វើឡើងក្នុងអំឡុងខែមេសា និងខែឧសភាឆ្នាំនេះ ដោយក្រុមហ៊ុន អ៊ីដតខូ បានផ្តល់ អំណោយជាអំពូលភ្លើងសូឡាចំនួន 133 គ្រឿង ដល់ប្រជាពលរដ្ឋចំនួន 2 ភូមិ គឺភូមិជ័យតាស្វាយ ភូមិព្រៃពាយ និង មណ្ឌលសុខភាព ចំនួន 2 កន្លែងទៀត គឺមណ្ឌលសុខភាពតាកែន និងមណ្ឌលសុខភាពត្រពាំងភ្លាំង រួមទាំង ប្រជាការពារសហគមន៍ចំនួន 5 ភូមិ នៅក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។

 

លោក Phillip Wong នាយកប្រចាំតំបន់ ផ្នែកពង្រីកទីផ្សារនៃក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា បានថ្លែងថា គោលបំណងនៃគម្រោងនេះ គឺដើម្បី បម្រើ សេចក្តីត្រូវការ និង ដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍ជនបទ ស្របពេលទៅនឹងការបន្តពង្រឹង និងចូលរួមគាំទ្រកិច្ចខិតខំប្រឹង ប្រែងប្រកបដោយចីរភាពរបស់ក្រុមហ៊ុន។ «ក្រុមហ៊ុន អ៊ីដតខូ ប្តេជ្ញាថានឹងក្លាយជា ក្រុមហ៊ុនអាជីវកម្មមួយ ដែលទទួលខុសត្រូវខ្ពស់ចំពោះសង្គមតាមរយៈការ ជំរុញឱ្យមានការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តភាពក្នុង ប្រទេស ឬតំបន់ដែលយើងធ្វើប្រតិបត្តិការ។ នៅពេលអាជីវកម្មរបស់យើងរីកចម្រើន យើងក៏ចង់ឃើញ សហគមន៍ទាំងឡាយទទួលបាន ភាពរីកចម្រើនជាមួយ យើងផងដែរ។ 

 

អំពូលភ្លើងដែលមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថានទាំងនេះ នឹងជួយសម្រាលទុក្ខលំបាករបស់គ្រួសារ នីមួយៗសម្រាប់ការរស់នៅប្រចាំថ្ងៃ មិនថាក្នុងរដូវប្រាំង ឬរដូវវស្សានោះឡើយ ជាពិសេសជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។ វាផ្តល់នូវសុវត្ថិភាពខ្ពស់ ហើយក៏មិន ចាំបាច់ព្រួយបារម្ភពីហានិភ័យ ដែលអាចនឹងកើតឡើងដូចកាលពីពេលប្រើចង្កៀងប្រេងកាតនោះដែរ។ គំនិតផ្តួចផ្តើម នេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ ផ្តល់ថាមពលអគ្គិសនីសម្រាប់ប្រជាពលរដ្ឋផងដែរ។

 

នេះគឺជា ផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការទទួលខុសត្រូវចំពោះសង្គម របស់យើង គឺបង្កើតភាព ជាដៃគូសម្រាប់កិច្ចខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិ ហើយយើងសង្ឃឹម ថា យើងនឹងនៅតែអាចផ្គត់ផ្គង់ប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រទេសជាតិទាំងមូល។» នេះជាការបញ្ជាក់របស់លោក Phillip Wong។ ហើយក្រៅពីការផ្តល់អំណោយជាអំពូលភ្លើងសូឡាទាំង 283 គ្រឿងនេះ ក្រុមហ៊ុន អ៊ីដតខូ និងក្រុមហ៊ុនដៃគូអាជីវកម្ម ក៏បានចែកកង់ចំនួន 60 គ្រឿង និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃចំនួន 160 កញ្ចប់ទៀត ដែលក្នុងនោះរួមមានសម្ភារៈ ប្រើប្រាស់ក្នុងបន្ទប់ទឹកថ្នាំពេទ្យ និងក្រមាព្រមទាំងសម្ភារសិក្សាជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលបានចូលរួមផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន