no-alternative title

ក្រុមហ៊ុន តែ អៀកហុង និងក្រុមហ៊ុនសឹង្ហបូរី រួមគ្នាស្ថាបនាមជ្ឈមណ្ឌលរក្សាទិន្នន័យ (Data Center) នៅកម្ពុជា ដោយនឹងចំណាយទុន 70 លានដុល្លា

កាលពីថ្ងៃទី 22 ខែមិថុនាឆ្នាំ 2018 នេះ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ភ្នំពេញ ក្រុមហ៊ុន តែ អៀកហុង អេនធើប្រាយ របស់កម្ពុជា រួមនឹងក្រុមហ៊ុន កែបស្តា ហើយនិងក្រុមហ៊ុន ហ្វរធីស្ទូតអាស៊ី (Fourtitute Asia) មកពីប្រទេសសឹង្ហបូរី ក្រោមការគាំទ្រីពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា បានអនុស្សារណៈនៃការចាប់ដៃគូសហការគ្នា នៅក្នុងបង្កើតឡើងនូវមជ្ឃមណ្ឌលរក្សាទុកទិន្នន័យ ប្រពន្ធ័ឌីជីថល អេកូស៊ីស្ទឹម នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលដល់កំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងទៅអនាគត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ពិធីអនុស្សារណៈនៃការចាប់ដៃគូសហការគ្នា រវាងក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុនទាំង 3 ខាងលើ បានធ្វើឡើងនាព្រឹក ក្នុងឱកាស នៃពីធីបើកសន្និសិទស្តីពី ហត្តលេខា ឌីជីថល ប្រតិបត្តិការអនឡាញ ជាមួយនឹងការគៀងគរធនធាន និងសន្តិសុខ បច្ចេក វិទ្យាគមនាគមន៍និងព័ត៌មាន នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីយភាពដ៏ខ្ពសង់ខ្ពស់បំផុតពីសំណាក់ឯកឧត្តម ត្រាំ អ៊ីវតឹក ។

ឯកឧត្តម កាន់ ច័ន្ទមេត្តា ដែលជាអនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ បានមានប្រសាសន៍ថា គោលដៅចម្បង ដែលក្រសួងប្រៃសណីយ៍ សហការជាមួយក្រុមហ៊ុនទាំង 3 គឺមានបំណងបង្កើតប្រព័ន្ធការពារ នូវរាល់ទិន្នន័យទាំងអស់ ទាំងទិន្នន័យរបស់រាជរដ្ឋាភិបាល និងទិន្នន័យរបស់ឯកជន និងទិន្នន័យរបស់ក្រុមហ៊ុន។ ក្រៅពីការបង្កើតប្រព័ន្ធឌីជីថល ក្រសួងក៏បានស្នើសុំឲ្យដៃគូសហការ ចូលរួមជួយលើកស្ទួយវិស័យធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា និងអភិវឌ្ឍន៍ផ្នែកជំនាញផងដែរ។ ដូច្នេះខាងនិស្សិត ដែល បានបញ្ចប់ការសិក្សា ផ្នែក អាយធី នៅសាកលវិទ្យាល័យ យើងសូមលើកទឹកចិត្តឲ្យពួកគាត់ បង្វែងចំណាប់អារម្មណ៍ ទៅលើជំនាញ ផ្នែកសន្តិសុខព័ត៌មាននេះតែម្ដង។

បន្ទាប់ពីចុះហត្ថលេខាលើអនុស្សារណៈរួចមក លោក តែជួរ ដែលជាអភិបាលក្រុមហ៊ុន តែអៀកហុង អេនធើប្រាយ បានមានប្រសាសន៍អោយដឹងផងដែរថា តាមរយៈ នុស្សារណៈនេះ ក្រុមហ៊ុនទាំង 3 និង បោះ ទុនជាទឹកប្រាក់សរុបចំនួន ប្រមាណជា 70 លានដុល្លា អាមេរិច ដើម្បីកសាងមជ្ឈមណ្ឌលរក្សាទិន្នន័យខាងលើនេះ ឬពាក្យបរទេស Data Center នេះ។ ជាមួយនឹងគម្រោងខាងលើនេះ ក្រុមហ៊ុនយើង នឹងសាងសង់ឡើង នៅលើផ្ទៃដី 5 ហិចតា ជាមួយនឹង ទីតាំង 2 កន្លែង ដែល និងចាប់ផ្តើមដំ ណើរ ការសាងសង់ នៅក្នុងខែកញ្ញាឆ្នាំ 2018 នេះ ដោយប្រើរយៈពេលសាងសង់ 18 ខែ។

លោក តែជួរ បានបញ្ជាក់បន្ថែមថា មជ្ឈមណ្ឌលទិន្នន័យនេះ និងផ្តល់ហេដ្ឋារចនាសម្ពន្ធ័មួយ ដែលមានទម្រង់ ច្បាស់លាស់ សំរាប់អ្នកប្រើប្រាស់ និងផ្តល់សេវាកម្ម Cloud និងសេវាកម្មផ្សេងៗទៀត ដូចជា ភាពមិន អសកម្មនៃអាជីវកម្ម និងការការ ពារហានិភ័យ សំរាប់សេដ្ឋកិច្ចឌីជីថលនាយុគ្គសម័យបច្ចេកវិទ្យា រីកលូតលាស់នៃរបទសកលភាវូបនីយកម្មពិភពលោកនេះ។ តាមរយៈអនុស្សារណនេះដែរ ក្រុម ហ៊ុនទាំង 3 ក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងបង្កើតឱ្យមានជាកម្មវិធីបណ្តុះបណ្តាលសំរាប់អ្នកជំនាញផ្នែកបច្ចេកវិទ្យា នៅក្នុងស្រុក រួមជាមួយវិទ្យាស្ថានស្រាវជ្រាវ និងបណ្តុះបណ្តាល នៃក្រសួងប្រៃសណីយ៍ ក៏ដូចជាសាកលវិទ្យាល័យផ្សេងៗ ដើម្បីឆ្លើយតបទៅនិង តម្រូវការ digital Ecosystem និង Data Center នេះ។

លោកបានបន្តទៀតថា ក្រៅពីសហការជាមួយក្រុមហ៊ុនទាំង 3 ខាងលើក្រសួងប្រៃសណីយ៍ ក៏បានសហការ ជាមួយក្រសួងអប់រំ ដើម្បីបញ្ជ្រាបចំណេះដឹង ផ្នែកបច្ចេកវិទ្យាព័ត៌មាននេះ ដល់សិស្សនៅតាមវិទ្យាល័យនៅតាមបណ្ដាខេត្តផ្សេងៗ ដើម្បីផ្សព្វផ្សាយវិស័យមួយនេះ ឲ្យកាន់តែទូលំទូលាយថែមទៀត ដើម្បីពេលបញ្ចប់ការសិក្សាផ្នែក អាយធីស៊ី អាចអភិវឌ្ឃន៍ខ្លួន តាមរយៈការចូលបម្រើការងារ នៅក្នុងវិស័យពាណិជ្ជកម្មបែប Digital នៅក្នុងប្រទេសកម្ពុជាបាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន