no-alternative title

ស្មាតហ្វូន OPPO R15 Pro ម៉ូដែលថ្មី មើលទៅសាមញ្ញតែឥតខ្ចោះ ផ្ដល់ភាពទាក់ទាញ ដែលគ្រប់គ្នានឹកស្មានមិនដល់

យើងខ្ញុំជឿជាកថា ប្រិយមិត្តទាំងអស់គ្នា ប្រាកដជាធ្លាប់បានដឹងរួចមកហើយថា រាល់ម៉ូដែលរបស់ OPPO ដែលបានចេញលក់លើទីផ្សារ គឺតែងតែមានភាពលេចធ្លោ និងភាពទាក់ទាញផ្សេងៗគ្នា។ សម្រាប់ម៉ូដែល OPPO R15 នេះវិញ ក៏មានលក្ខណៈពិសេស និងមានរូបរាងមិនចាញ់ម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុនដទៃទៀតដែរ គឺមានលក្ខណះទំនើបទាំងបច្ចេកវិទ្យា និងការរចនារូបរាងបែបសាមញ្ញ តែបង្កប់ភាពឥតខ្ចោះ អាចនិយាយបានថា គឺជាម៉ូដែលទីមួយដែល OPPO ផ្ដោតទៅលើចំណុច Clean Design។ 

R15 Nebula Special Edition រចនាលាយឡំពណ៌បីក្នុងសំបកតែមួយមានពណ៌ស៊ីជម្ពូ ពណ៍ស្វាយ និងពណ៍ខៀវ និងមានគែមព័ទ្ធជុំវិញដោយអាលុយមីញ៉ូម ចំណែកឯផ្នែកខាងមុខវិញពោរពេញដោយកញ្ចក់។ ការរចនារូបរាងសាមញ្ញប្រកបដោយភាពឥតខ្ចោះលើម៉ូដែលមួយនេះ ជាការសហការគ្នារវាងក្រុមហ៊ុន OPPO និងលោក Karim Rashid អ្នកឌីហ្សាញដ៏ល្បីបំផុតមួយរូបក្នុងសហរដ្ឋអាមេរិក ដែលអតិថិជន នឹងបានឃើញរូបសញ្ញាហត្ថលេខានៅផ្នែកខ្នងក្រោយ ម៉ាស៊ីន តែម៉ូដែលមួយនេះ មិនមានលក់នៅក្នុងប្រទេសកម្ពុជានោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការប្រើប្រាស់ទូរស័ព្ទនេះ សម្រាប់ប្រិយមិត្ត ដែលចូលចិត្តមើលវីដេអូ និងលេងហ្គេមច្រើន គឺត្រូវម៉ាច់តែម្ដង ព្រោះថា OPPO R15 Pro នេះមានអេក្រង់ Super-V Display មានទំហំ 6.28 អ៊ីង មានកម្រិត 2280x1080px (មាត្រដ្ឋាន19:9)។ បន្ថែមពីនេះ ការលេងហ្គេម និងដំណើរការកម្មវិធីផ្សេងៗ នៅក្នុងទូរស័ព្ទរបស់អ្នកនឹងកាន់តែមានភាពងាយស្រួលជាងមុន ដោយសារ OPPO R15 Pro ភ្ជាប់ជាមួយបន្ទះឈីប: Qualcomm Snapdragon 660 ជាមួយនឹង RAM ទំហំ 6GB។ ការរក្សារទិន្នន័យ ក៏មិនបាច់មានការព្រួយបារម្ភច្រើនពីទំហំ Space ទៀតដែរ ដោយសារតែទូរស័ព្ទត្រកូល R ដ៏ពិសេសមួយនេះ គឺមានទំហំផ្ទុកទិន្នន័យដល់ទៅ 128GB ហើយអាចបន្ថែមបានដល់ទៅ 256GB ឯណោះ។

និយាយរួមទៅ អ្នកណាៗ ក៏ដឹងដែរថា OPPO ជាក្រុមហ៊ុនដែលផលិតទូរស័ព្ទមានកាមេរ៉ាមុខធំៗ។ OPPO R15 Pro មានកាមេរ៉ាមុខទំហំដល់ទៅ 20MP គាំទ្រមុខងារ Facial Unlock និងបច្ចេកវិទ្យា AI ផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទូរសព្ទអ្នកក្នុងការ Unlock ទូរស័ព្ទ។ ចំណែកឯកាមេរ៉ាក្រោយវិញមានទំហំដល់ទៅ 20MP ឯណោះ ដោយលើកនេះ OPPO R15 Pro ដាក់កាមេរ៉ាក្រោយភ្លោះពីរគ្រាប់ 20+16MP ផ្ដល់សមត្ថភាពថតរូប ដែលអាចនិយាយបានថាស្ទើរតែមិនចាំបាច់យកកាមេរ៉ា Professional ដាក់តាមខ្លួនឡើយ ព្រោះកម្រិតនៃការចាប់យករូបភាពពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន។

បច្ចុប្បន្ននេះ អ្នកប្រើប្រាស់ទូរស័ព្ទមានការព្រួយបារម្ភ ពីទូរស័ព្ទឆាប់អស់ថ្ម តែបញ្ហានេះ នឹងលែងកើតមានទៀតហើយ ដោយសារតែ  OPPO R15 Pro មានថាមពលថ្ម 3430mAh អមបច្ចេកវិទ្យាសាកថ្មរហ័ស VOOC ដោយអាចសាកបាន 100 ភាគរយ ប្រើពេលត្រឹមតែ 60 នាទីតែប៉ុណ្ណោះ។ OPPO R15 Pro រូបរាងសាមញ្ញផ្ដល់ភាពឥតខ្ចោះមួយនេះ ប្រើប្រព័ន្ធប្រតិបត្តិ: Android 8.1 Oreo ស្រោបផ្ទៃកម្មវិធីដោយ ColorOS 5.0 ដែលរាល់ពេលដែលអ្នកបើកទូរសព្ទម្ដងៗ ផ្ដល់ភាពទាក់ទាញមួយនឹកស្មានមិនដល់។ ប្រិយមិត្តទាំងអស់អាចរក OPPO R15 Pro តាមបណ្ដាហាងនានាក្នុងក្រុងភ្នំពេញ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន