no-alternative title

TOYOTA HILUX REVO ស៊េរីថ្មីឆ្នាំ 2019 បង្ហាញខ្លួនជាផ្លូវការនៅព្រះជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីប្រារព្ធខួប 50 ឆ្នាំនៃរថយន្ដ HILUX

កាលពីថ្ងៃទី 07 ខែកក្កដា ឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយាន យន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានប្រារព្វកម្មវិធីសម្ពោធ រថយន្ដតូយ៉ូតា Hilux Revo ស៊េរីថ្មី ឆ្នាំ 2019 ព្រមទាំងប្រារព្ធខួបគម្រប់ 50 ឆ្នាំរបស់រថយន្ដ Hilux នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ ក្រោមអធិបតេយ្យភាព លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងវត្ដមានថ្នាក់ដឹកនាំដទៃទៀត ក៏ដូចជាមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវកិត្ដិយសផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញឲ្យដឹងថានេះគឺជាមោទនភាពសម្រាប់ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលបាននាំយកមកនូវរថយន្ដតូយ៉ូតា Hilux Revo ជំនាន់ថ្មីឆ្នាំ 2019 ជាមួយនឹងការផ្លាស់ប្ដូររចនាបទថ្មី ដែលធ្វើឲ្យរថយន្តទាំងមូលកាន់តែ មានភាពទាក់ទាញ និងពោរពេញដោយអានុភាព។

លោក អគ្គនាយក បានបន្ថែមទៀតថា រថយន្ដប្រភេទ Pick Up ម៉ូឌែល Hilux Revo ជំនាន់ថ្មីនេះ ត្រូវបានផលិតមកជាមួយនឹងសមាជិកថ្មីមួយទៀតគឺ តូយ៉ូតា Hilux Revo Rally ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រោងចក្រ តូយ៉ូតា ក្នុងកាអភិរឌ្ឍន៍កែច្នៃ និងធ្វើឲ្យប្រសើរឡើងនៃរថយន្ដតូយ៉ូតា Hilux Revo ស៊េរីថ្មីនេះ ទាំងផ្នែកបច្ចេកវិទ្យា គុណភាព សុវត្ថិភាព ផាសុកភាព ជាពិសេសគឺយើងបានបង្កើតនូវជម្រើសផ្សេងៗគ្នា ដើម្បីផ្ដល់នូវជម្រើសដែលសមស្របទៅតាមតម្រូវការ និងជីវភាពរបស់ អតិថិជន។ យើង មានទំនុកចិត្តយ៉ាងមុតមាំថា រថយន្ដស៊េរីថ្មីនេះ នឹងក្លាយជាជម្រើសដ៏សក្ដិសមឥតខ្ចោះសម្រាប់បណ្តាអតិថិជន ដែលប្រាថ្នាចង់បានរថយន្ត ដែល មានភាពធន់ស្រស់សង្ហារ និងផ្ដល់នូវទំនុកចិត្ដខ្ពស់ក្នុងពេលបើកបរ។ 

គួរបញ្ជាក់ផងដែរថា គិតមកដល់ឆ្នាំ 2018 នេះ រថយន្តតូយ៉ូតា Hilux បានបង្ហាញវត្តមានរបស់ខ្លួន នៅលើទីផ្សារ ទូទាំងសកលលោកអស់ រយៈពេល 50 ឆ្នាំមកហើយ ដែលរថយន្ត Hilux ជំនាន់ទី 1 បានដាក់លក់ជាផ្លូវការនៅឆ្នាំ 1968 នឹងទទួលបានជោគជ័យយ៉ាងខ្លាំងផងដែរ ហើយជំនាន់ចុងក្រោយនោះគឺជាជំនាន់ទី 8 ដែលបានប្រកាស់លក់ជាផ្លូវការ នៅក្នុងឆ្នាំ 2015។ ពីជំនាន់ទៅមួយជំនាន់ ក្រុមហ៊ុន តូយ៉ូតា តែងតែស្វែងរកនូវអ្វីដែលថ្មី និងកាន់តែពិសេសសម្រាប់បំពេញ តម្រូវការអតិថិជន តាមរយៈការធ្វើដំណើរទូទាំង ពិភពលោកដើម្បីប្រមូលព័ត៌ មាន និងមតិយោបល់ផ្សេងៗពីអតិថិជន ដើម្បីកែច្នៃ និងធ្វើឲ្យរថយន្តតាមជំនាន់នីមួយៗ កាន់តែមានភាពល្អឥតខ្ចោះ។

 

ហេតុដូចនេះ សម្រាប់រថយន្តតូយ៉ូតា Hilux Revo ស៊េរីថ្មីឆ្នាំ 2019 ដែលបានដាក់សម្ពោធនាពេលនេះ ក្រុមហ៊ុន បានផ្ដល់ជូននូវជម្រើស 3 ប្រភេទយ៉ាងពិសេស សម្រាប់អតិថិជន Hilux Revo ស៊េរីថ្មី ដ៏ទំនើបមួយនេះ ដែលរួមមាន៖ Hilux Revo Standard, Hilux Revo Premium និងកាន់តែពិសេសនោះគឺ Hilux Revo Rally។ 

Hilux Revo Rally: គឺជាសមាជិកពិសេសមួយរបស់រថយន្ដ Hilux ដែលត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ពោរពេញដោយភាពស្វាហាប់ និងរឹងមាំ នៅផ្នែកខាងមុខ អមជាមួយនឹងចង្កៀង LED Projector រំលេចដោយអំពូល Daytime Running Light ដែលធ្វើឲ្យរថយន្ដកាន់តែមានភាពទាក់ទាញ សន្សំសម្ចៃកាន់តែខ្ពស់ និងបង្កើនសុវត្ថិភាពនៅពេលបើកបរ។ លើសពីនេះទៅទៀតគឺ ការរចនាថ្មីនៃចង្កៀងបំភ្លឺកាត់អ័ព្ទ(LED) ដែលរឹតតែធ្វើឲ្យរថយន្តមានភាពទាន់សម័យ នឹងជួយឲ្យការបើកបរកាន់តែមាន សុវត្ថិភាព គ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពផ្លូវ។

ចំនែកឯផ្នែកខាងក្រោយនៃរថយន្ដបានបំពាក់មកជាមួយ នឹងកាងខាងក្រោយដ៏រឹងមាំ និង ឈ្នាន់ជាន់ប្រភេទស្ព័របែប ថ្មី ដែលធ្វើឲ្យរថយន្ដនេះ កាន់តែមានភាពស្វាហាប់ និងពោរពេញដោយ អានុភាពគ្មានគូប្រៀប។ ឬឯផ្នែកចំហៀងនៃរថយន្ដ ឯណោះវិញ ត្រូវបានរចនាឡើង តាមបែប បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតនិងរំលេចដោយ អក្សរ Rally ដ៏ទាក់ទាញ ដែលរំលេចនូវសោភ័ណ្ឌភាពរបស់រថយន្តទ្វេរដង។ ការរចនាថាស កង់ថ្មីពណ៌ខ្មៅទំហំ 18 អ៊ីង បែបស្ព័រ និងការបំពាក់ជាមួយនឹងរបាំងកង់ពណ៌ខ្មៅ ដែលធ្វើឲ្យរថយន្ដមើលទៅកាន់តែរឹងមាំ ធន់ និងមានភាព ទាក់ទាញខ្លាំង។ 

មិនត្រឹមតែប៉ុណ្ណោះទេ ផ្នែកខាងក្នុងរថយន្ដក៏ត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនដូចជា៖ ប្រព័ន្ធសោរឆ្លាតវៃដែលអាចបញ្ឆេះ ម៉ាស៊ីនដោយចុចប៊ូតុង Start/Stop ប្រព័ន្ធគ្រប់គ្រងស៊ីតុណ្ណភាពដោយស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់គ្រងល្បឿន Cruise Control ដែលផ្ដល់សុវត្ថិភាព ខ្ពស់ ប្រព័ន្ធកំសាន្ដ DVD Touch Screen ដែលមានទំហំធំងាយស្រួលប្រើប្រាស់ និងប្រព័ន្ធបង្ហាញពហុព័ត៌មានថ្មី MID ដ៏ស្រស់ស្អាត ជាពិសេស គឺកៅអីរចនាឡើងពីស្បែកមានគុណភាពខ្ពស់ ដែលផ្ដល់មកនូវ ផាសុកភាព យ៉ាងល្អឥតខ្ចោះ ជូនដល់អ្នកដំណើរក្នុងរថយន្ដ។

Hilux Revo Premium: ត្រូវបានរចនាឡើងតាមបច្ចេកវិទ្យាដ៏ទំនើបដែលបានភ្ជាប់មក ជាមួយនូវចង្កៀង LED Projector រំលេចដោយអំពូល Daytime Running Light ដែលធ្វើឲ្យរថយន្ដកាន់តែមានភាព ទាក់ទាញនិងសន្សំសម្ចៃ។ ផ្នែកខាងមុខនៃរថយន្ត ត្រូវបានច្នៃឡើងយ៉ាង ប្រណិត និងបានបំពាក់ជាមួយ ភ្លើងកាត់អ័ព្ទ ដែលជាការរចនា រូបរាងថ្មីកាន់តែទាន់សម័យថែមទៀត។

ចំណែកឯកញ្ចក់ មើលក្រោយផ្នែក ចំហៀងត្រូវបាន ក្រូម៉េយ៉ាងភ្លឺ រលោងភ្ជាប់ដោយភ្លើងសញ្ញាបត់ឆ្វេង-ស្តាំ។ ផ្នែកខាងក្នុងរថយន្តនេះ គឺមានបំពាក់នូវប្រព័ន្ធកំសាន្ត DVD Touch Screen រួមនឹងប្រព័ន្ធសោឆ្លាតវៃដែលអាចបញ្ឆេះម៉ាស៊ីនដោយចុច ប៊ូតុង Start/Stop ប្រព័ន្ធគ្រប់គ្រងស៊ីតុណ្ណភាពដោយស្វ័យប្រវត្តិ ប្រព័ន្ធគ្រប់គ្រងល្បឿនCruise Control ដែលផ្ដល់សុវត្ថិភាពខ្ពស់ និងមានប្រព័ន្ធ បង្ហាញពហុព័ត៌មាន MID ដ៏ស្រស់ស្អាត។

Hilux Revo Standard: ចង្កៀងមុខនៃ រថយន្ដតូយ៉ូតា Hilux Revo Standard ត្រូវបានរចនាជាប្រភេទ Halogen បំពាក់មកជាមួយនូវ ចង្កៀង កាត់អ័ព្ទ រួមនឹងការច្នៃឡើងនៅផ្នែកខាងក្រោយពោរពេញដោយភាពទាក់ទាញ និងរឹងមាំ និងមានថាសកង់ទំហំ 17 អ៊ីង។ ផ្នែកខាងក្នុងរថយន្ត បានបំពាក់នូវប្រព័ន្ធកំសាន្ត DVD Touch Screen រួមនឹងប្រព័ន្ធគ្រប់គ្រងស៊ីតុណ្ណភាព និងប្រព័ន្ធបង្ហាញពហុព័ត៌មាន MID ដ៏ស្រស់ស្អាត។

 

រថយន្ដស៊េរីថ្មី Hilux Revo 2019 ក៏មានពណ៌ជាច្រើនជម្រើសដូចជាៈ ពណ៌សកាំម៉ៃ ពណ៍សក្បុស ពណ៍ក្រហម ពណ៍ទឹកប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកក្រូច ពណ៌ខៀវ ពណ៍ប្រផេះ។ រថយន្តស៊េរីថ្មីនេះ ក៏បានបំពាក់មកជាមួយនូវប្រព័ន្ធសុវត្ថិភាព សំខាន់ៗរហូតដល់ទៅ ចំណុច 11 ដូចជា៖ កាមេរ៉ាក្រោយ ដែលជួយផ្តល់សុវត្ថិភាពក្នុង ពេលចូលចំណត  ប្រព័ន្ធបើកបរពេលឡើងចំណោត(HAC) ពោងសុវត្ថិភាពចំនួន 9 ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម(TRC) ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង(EBD) និងប្រព័ន្ធហ្រ្វាំងសុវត្ថិ ភាព(ABS) និងប្រព័ន្ធហ្វាំងជំនួយ(BA) ប្រព័ន្ធគ្រប់គ្រងទំនាញ(A-TRC) ប្រព័ន្ធជំនួយពេលចុះចំណោត(DAC) ប្រព័ន្ធផ្ដល់សញ្ញាពេល មានអាសន្ន(EBS) ប្រព័ន្ធបញ្ឈប់រថយន្ដនៅពេលជាន់ហ្គែរ និងហ្រ្វាំង ក្នុងពេលតែមួយ(BOS) ប្រព័ន្ធគ្រប់គ្រងការអូសសណ្ដោង(TSC) និងតួគ្រោងដ៏រឹងមាំ(GOA)។ លក្ខណៈពិសេសៗ ជាច្រើន រួមផ្សំនឹងប្រណិតភាព និងភាពទាន់សម័យឥតខ្ចោះ ដែលត្រូវបានរចនាឡើង សម្រាប់់រថយន្ដតូយ៉ូតា Hilux Revo ស៊េរីថ្មីឆ្នាំ 2019 នេះ ពិតជាធ្វើឲ្យរថយន្តនេះកាន់តែលេចធ្លោ និងស័ក្តសមបំផុតសម្រាប់អ្នកប្រើប្រាស់។

ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្តូររថយន្ត Hilux ស៊េរីចាស់ដូរយកស៊េរីថ្មី ក្រុមហ៊ុនក៏មាន សេវាផ្លាស់ប្តូររថយន្តផង ដែរ ជាមួយនឹងការផ្តល់ជូននូវតម្លៃថ្លៃជាងទីផ្សារខាងក្រៅ។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានផ្តល់ នូវសេវាបង់រំលស់ប្រកបដោយទំនុក ចិត្តខ្ពស់ ដល់អតិថិជនផងដែរ។ សូមអតិថិជនទាំងអស់ អញ្ជើញទៅមើលរថយន្ត ដោយផ្ទាល់នៅសាខាលក់រថយន្តរបស់ក្រុមហ៊ុន ដែលនៅ ជិតលោកអ្នកបំផុត។

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន