no-alternative title

តោះៗ! ថតរូបស្ទីលស្អាតៗ បែបតារា ជាមួយនឹងស្មាតហ្វូនស៊េរីថ្មី Samsung Galaxy A8 Star

ថ្មីៗនេះ ក្រុមហ៊ុន សាមសុង បានធ្វើការសម្ពោធទូរស័ព្ទ Samsung Galaxy A8 Star ដែលជាទូរស័ព្ទម៉ូដែលថ្មីក្នុងគ្រួសារត្រកូលស៊េរី A ដែល មានរូបរាងស្អាត, ទាន់សម័យនិង បង្ហាញពីភាពស៊ីវិល័យដ៏ល្អឥតខ្ចោះ ជាមួយលក្ខណៈពិសេសដ៏សម្បូរបែបជាច្រើន ដែលបំពេញទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។ លក្ខណៈលេចធ្លោដែលគ្រាន់តែឃើញភ្លាមចាប់អារម្មណ៏បំផុត នោះ គឺអេក្រង់ FHD Super AMOLED (1280X2220) ទំហំ 6.3 អ៊ីញ ដែលបង្ហាញរូបភាពច្បាស់ធំទូលាយ និងសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ពីព្រោះថា អេក្រង់នេះ គឺមានមុខងារផ្តល់ពណ៌ និងរូបភាពច្បាស់កម្រិតខ្ពស់បានយ៉ាងល្អ។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រៅពីអេក្រង់ដ៏ធំ និងកម្រិតភាពច្បាស់ដ៏លេចធ្លោ ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Samsung Galaxy A8 star  គឺបំពាក់នូវកាមេរ៉ាភ្លោះខាងក្រោយទំហំ 16 មេហ្គាភិចសែល (F1.7) និងកាមេរ៉ាខាងមុខទំហំ 24 មេហ្គាភិចសែល ជាមួយនឹងការរចនាបែបថ្មី ដែលមានរាងបញ្ឈរនៅគៀនខាងឆ្វេងនិង LED Flash នៅពីខាងក្រោម។ម្យ៉ាងវិញទៀត Samsung Galaxy A8 star  ក៏ភ្ជាប់ជាមួយមុខងា Live Focus ដែលអាចចាប់យករូបភាពខាងមុខច្បាស់ នឹងធ្វើឲ្យផ្ទៃខាងក្រោយព្រាលព្រមទាំងមុខងារ Selfie Focus ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការថតសែលហ្វីដោយផ្តោតលើរូបអ្នកនិងមិត្តភក្តិរបស់អ្នកបានយ៉ាងច្បាស់ស្រស់ស្អាត និងលេចធ្លោទៅតាមភាពទាន់សម័យនៃបច្ចេកវិទ្យាកាមេរ៉ានាពេលបច្ចុប្បន្ន។

 

ក្រៅពីអេក្រង់ និងកាមេរ៉ា ចំណុចខាងក្រោមនេះជាលក្ខណៈសម្បត្តិ ដែលយើងគួរយល់ដឹងអំពីទូរស័ព្ទដៃមួយនេះ គឺបំពាក់នូវ RAMទំហំ 4GB មេម៉ូរីទំហំ 64GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 400GB អាចប្រើប្រាស់ស៊ីមកាតបាន 2 ព្រមទាំងអាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។ អ្ចីដែលពិសេសនោះ គឺស្មាតហ្វូននេះ មានល្បឿនដំណើរការដោយ Octa- Core 2.2 GHz + 1.8 GHz ដែលធ្វើឲ្យទូរស័ព្ទនេះ ដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។ មួយវិទៀត Samsung Galaxy A8 star មានកម្លាំងថ្ម 3,700mAh និងមានបច្ចេកស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint) ថែមទៀតផង។ 

 

ឥឡូវនេះ Samsung Galaxy A8 star ត្រូវបាន ក្រុមហ៊ុនប្រកាសដាក់លក់ជាផ្លូវការនៅតាមបណ្តាហាងទំនើបសាមសុង និងដេប៉ូចែកចាយទូរស័ព្ទសាមសុងទូទាំងប្រទេសកម្ពុជាយើងហើយ ជាមួយនឹងតម្លៃ $525ដែលមានភ្ជាប់ជាមួយជម្រើស 2 ពណ៌រួមមាន ៖ពណ៌ខ្មៅ និងពណ៌ស។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ1800 203 232

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន