no-alternative title

Meizu 15 ស្មាតហ្វូនស៊េរីថ្មី បំពាក់នូវអេក្រង់ Super AMOLED មានកាមេរ៉ាភ្លោះ ដែលមានការរចនាថ្មីនោះ បានចេញលក់ជាផ្លូវការនៅកម្ពុជាហើយ

ទីបំផុតស្មាតហ្វូនពិសេសនៃខួប 15 ឆ្នាំរបស់ក្រុមហ៊ុន Meizu បានបង្ហាញខ្លួន ជាផ្លូវការហើយ ដែលចេញមកម្ដង 3 គ្រឿងតែម្ដង មានដូចជា Meizu 15 Plus, Meizu 15, និង Meizu 15 Lite។ គួរបញ្ជាក់ផងដែរថា ទូរស័ព្ទទាំង 3 អាចនិយាយថា មានកម្លាំងម៉ាស៊ីនល្អនៅក្នុងឆ្នាំ 2018 នេះ ប៉ុន្តែវាមានចំណុច លេចធ្លោច្រើន ហើយក្រុមហ៊ុនបាន រក្សាតម្លៃរបស់វាទាំង 3 នេះឲ្យទាបជាងសមត្ថភាព ដែលវាអាចធ្វើបាន។

រូបភាពពាណិជ្ជកម្ម
no-alternative title

រចនាបថរបស់ Meizu 15 Plus និង Meizu 15 ពិតជាពិសេស ដោយខ្នងខាងក្រោយ របស់វាត្រូវបានប្រើប្រាស់នូវ លោហៈធាតុឆ្នូត ដ៏រឹងមាំ មើលទៅមានតម្លៃ ហើយខ្សែអង់តែន របស់វា ក៏បានរចនានូវ ក្បាច់ចិនប្លែកពីគេ ផងដែរ។ ប៊ូតុងបិទបើក ស្ថិតនៅខាងស្ដាំ និងប៊ូតុងសម្លេង នៅខាងឆ្វេង ឯផ្ទៃខាងមុខ វាត្រូវបានប្រើប្រាស់នូវអេក្រង់ Super AMOLED របស់ក្រុមហ៊ុន Samsung ក្រាលដោយកញ្ចក់ការពារ នៅពីលើ ប៉ុន្តែមិនមែនខ្នាត អេក្រង់ទ្រវែងឡើយ វាជាអេក្រង់ 16:9 Ratio ធម្មតាតាមទម្លាប់ ចាស់ដដែល។ វាជាជំហ៊ានដើរប្លែក ពីក្រុមហ៊ុនដទៃបន្ដិច យ៉ាងណាមិញ វាមិនមែនជាបញ្ហា ធំដំនោះឡើយ ព្រោះក្រុមហ៊ុន Sony ក៏នៅតែបំពាក់អេក្រង់ខ្នាត នេះនៅលើ XZ2 Premium របស់គេដែរ។ Meizu 15 មានអេក្រង់ទំហំ 5.46 អ៊ីញ កម្រិតបង្ហាញ Full HD ចំណែកឯ Meizu 15 Plus បំពាក់ដល់ទំហំ 5.95 អ៊ីញកម្រិតបង្ហាញ 2K។

នៅខាងក្រោមអេក្រង់នេះ យើងក៏បានឃើញប៊ូតុងថ្មីផងដែរ ដែលមានសណ្ឋានមូល ដូចជាប៊ូតុងរបស់ iPhone អញ្ចឹងដែរ វានៅតែជាប៊ូតុង mBack ដូចទម្លាប់ចាស់ ប៉ុន្តែត្រូវបានរចនាថ្មី ដែលស្គាល់នូវសម្ពាធសង្កត់ របស់យើងបាន កាន់តែប្រសើរ ដូចប៊ូតុង 3D ដែលយើង ឃើញលើ Galaxy S8 អញ្ចឹង ជាមួយនឹងឈីបពិសេស ដែលប្រើប្រាស់ បច្ចេកវិទ្យា mEngine។ ក្នុងនោះក៏បានបង្កប់នូវ ស៊េនស័រស្កេនម្រាមដៃ ផងដែរ ដោយវាស្គាល់បាន កាន់តែប្រសើរ ជាងមុនទៅទៀត។ ខាងលើវិញ យើងនឹងឃើញមានរន្ធស្ដាប់សម្លេងបាន បំពាក់នៅចុងខាងលើ កាមេរ៉ានៅកណ្ដាល ដែលអំណោយផល ក្នុងការថតរូប Selfie ដែលមានទំហំដល់ទៅ 20 មេហ្គាភិចស៊ែល មានមុខងារជំនួយសម្រស់ និងមុខងារ Portrait ទៀតផង។ ហើយវាក៏បានបង្កប់នូវ ស៊េនស័រពន្លឺ ស៊េនស័រ IR ហើយវាក៏មាន មុខងារ Face Unlock ទៀតផង ដែលស្កេនមានសុវត្ថិភាព ជាងទូរសព្ទដទៃ។

កម្លាំងម៉ាស៊ីន ជាចំណុចល្អពីទូរសព្ទនេះ ដោយម៉ាស៊ីនរបស់ Meizu 15 ដើរដោយឈីប Snapdragon 660 មានរ៉េម ៤ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ 64GB ឬ 128GB។ ចំណែកឯ Meizu 15 Plus ប្រើប្រាស់នូវឈីប Exynos 8895 ជាឈីបលំដាប់កំពូល ដែលយើងបានឃើញ នៅលើ Galaxy S8/S8+ និង Note 8 កាលពីឆ្នាំមុន ដែលជាឈីបទំហំ 10 ណាណូម៉ែត្រ ស៊ីភីយូ Octa-core អមមកនូវរ៉េមទំហំ 6GB និងអង្គផ្ទុក ទិន្នន័យ 64GB ឬ 128GB។

កាមេរ៉ាក្រោយនេះ គឺជាកាមេរ៉ាល្អ ដែលមួយគ្រាប់ទំហំ 12 មេហ្គាភិចស៊ែល ប្រើប្រាស់ស៊េនស័រ Sony IMX380 ចាប់ភាពច្បាស់ ១.៥៥ មីក្រូនភិចស៊ែល ប៉ុនទៅនឹង ស៊េនស័រកាមេរ៉ារបស់ Huawei P20។ និងមួយគ្រាប់ ទៀតទំហំ 20 មេហ្គាភិចស៊ែល ប្រើស៊េនស័រ IMX350 ជាប្រភេទលេន ទូលាយ ដែលអាចឲ្យយើង ពង្រីកចូលបាន 3x ដោយមិនបាត់បង់ គុណភាព។ ហើយវាក៏មានមុខងារ ទប់លំនឹង 4-axis OIS ដើម្បីជំនួយឲ្យការថតបាន មិនព្រាលផងដែរ។ លើសពីនេះ វាក៏មាននូវបច្ចេកវិទ្យា វៃឆ្លាត AI ដើម្បីស្គាល់នូវ កាលៈទេសៈថត និងមុខងារ Rainbow’s Multi-frame ចាប់រូបភាពច្រើន ផ្គុំចូលគ្នា ដែលល្អបំផុត សម្រាប់ថតនៅពេល មានពន្លឺទាប ហើយក៏មានភ្លើង LED ចំនួន 6 គ្រាប់ទៀត។

មកដល់ Meizu 15 Lite វិញគេហៅថាវា Meizu M15 ដែលនៅក្នុងនោះរូបរាង ខាងក្រោយរបស់វា ប្រើប្រាស់ជា អាលុយមីញ៉ូមធម្មតា និងមានកាមេរ៉ាក្រោយ តែមួយគ្រាប់ប៉ុណ្ណោះ។ ខាងមុខក៏ប្រើប្រាស់ នូវអេក្រង់ខ្នាត 16:9 ដែរ ប៉ុន្ដែមិនមែន ជាអេក្រង់ Super AMOLED ឡើយ ពោលវាជា LCD ប៉ុណ្ណោះដែលមានទំហំ 5.46 អ៊ីញ និងកម្រិតបង្ហាញ រូបភាព Full HD។ កម្លាំងម៉ាស៊ីន ក៏នៅលំដាប់បង្គួរដែរ ដោយប្រើប្រាស់ នូវឈីប Snapdragon 626 ដែលយើងបាន ឃើញនៅលើ Vivo V9 រួចមកហើយ និងមានរ៉េម 4GB ជីកាបៃ និងអង្គផ្ទុកទិនន្ន័យ 64GB។

កាមេរ៉ារបស់វាខាងមុខទំហំដល់ទៅ 20 មេហ្គាភិចស៊ែល មានគុណភាព និងមុខងារដូចបងៗ វាទាំង 2ខាងលើដែរ ចំណែកខាងក្រោយ មានទំហំ 12 មេហ្គាភិច ស៊ែល។ ទំហំថ្មគឺ 3000 មីលីអំពែ ហើយក៏ទ្រទ្រង់បច្ចេកវិទ្យា សាកថ្មលឿនផងដែរ។ តម្លៃរបស់ Meizu M15 គឺប្រហែល 269ដុល្លារ។ Meizu 15 និង 15 Plus បានបំពាក់នូវ រន្ធបំពងសម្លេង Stereo ផងដែរ មួយនៅខាងលើ និងមួយនៅខាងក្រោម។ ថាមពលថ្មវិញ គឺមានទំហំ 3000 មីលីអំពែសម្រាប់ Meizu 15 និងទំហំ 3500 មីលីអំពែនៅលើ Meizu 15 Plus វាក៏ប្រើប្រាស់ រន្ធសាកថ្ម USB-C ដែលទ្រទ្រង់នូវបច្ចេកវិទ្យា សាកថ្មលឿន mCharge ទប់ទល់ថាមពល 24 វ៉ាត់។ 

សរុបមក ទាំងនេះគឺជាលក្ខណៈសម្បត្តិ ត្រួសៗរបស់ Meizu 15 ទាំងបីម៉ូឌែល ដែលទើបប្រកាសចេញ ដែលយើងឃើញថា វាមានលក្ខណៈសម្បត្តិ ប្រសើរគួរឲ្យសរសើរដែរ ជាពិសេសគឺអេក្រង់ គុណភាពផលិត កាមេរ៉ា និងកម្លាំងម៉ាស៊ីន ហើយអ្វីដែលជាបញ្ហា គឺតម្លៃរបស់វា ហាក់ដូចជាថ្លៃគួរសម។ Meizu 15 ទាំងបីម៉ូឌែល នឹងត្រូវដាក់លក់នៅទីផ្សារកម្ពុជា ជាផ្លូវការក្នុងពេលឆាប់ៗនេះ ។

ខាងក្រោមនេះ គឺជាតម្លៃរបស់ស្មាតហ្វូនថ្មីនេះ៖

•    Meizu 15 ម៉ូឌែល 64GB មានតម្លៃប្រហែល 369 ដុល្លារ

•    Meizu 15 ម៉ូឌែល 128GB មានតម្លៃប្រហែល 444 ដុល្លារ

•    Meizu 15 Plus ម៉ូឌែល 64GB មានតម្លៃប្រហែល 476 ដុល្លារ

•    Meizu 15 Plus ម៉ូឌែល 128GB មានតម្លៃប្រហែល 523 ដុល្លារ

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន