no-alternative title

រកឃើញអ្នកឈ្នះរង្វាន់សម្រាប់សប្ដាហ៍ទី 3 ពីកម្មវិធី ព្យុះសំណាង នាំមហារង្វាន់ ដែលធ្វើអោយកម្មវិធីនេះ គឺកាន់តែក្ដៅគគុកហើយ

កាលពីថ្ងៃអាទិត្យនេះ គឺមានព្រឹត្តការណ៍កក្រើកឆាកតន្ត្រី A1 Concert ជាមួយការចែករង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី 2 និងការចាប់រង្វាន់ស្វែងរកអ្នកឈ្នះសប្ដាហ៍ទី 3 ក្រោយស្នូរទះដៃអបអរសាទរដល់ការប្រគល់រង្វាន់សម្រាប់អ្នកឈ្នះសប្ដាហ៍ទី 2 សំឡេងស្រែកហ៊ោ ក៏បានបន្លឺពេញឆាកតន្ត្រីជាមួយការចាប់ឆ្នោតរកអ្នកឈ្នះសប្ដាហ៍ទី 3 ដោយរង្វាន់ធំ ម៉ូតូ Honda ZoomerX 1គ្រឿងត្រូវបានទៅឈ្មោះ LEE GEUNEG KI មកពីក្រុង ភ្នំពេញ និង រង្វាន់ទី 2 គឺ Galaxy S9+ 64GB ត្រូវបានទៅលើឈ្មោះ DI KY មកពីខេត្ត កំពង់សោម ជាមួយ ម្ចាស់ហាងលក់ទូរស័ព្ទ NIKA ST310 ដែលជាហាងលក់ទូរសព្ទ័មហាសំណាងទៅអ្នកឈ្នះដោយទទួលបាន រង្វាន់ Galaxy S9+ 64GB មួយរង្វាន់ផងដែរ ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX កាលពីសប្ដាហ៍ទី 2 ដែលអញ្ជើញមកទទួលរង្វាន់ បានថ្លែងទាំងរំភើបរីករាយថា “នេះជាលើកទី 1ហើយ ដែលខ្ញុំបានឈ្នះរង្វាន់ ហើយជារង្វាន់ធំទៀត…សប្បាយចិត្តមែនទែន សប្បាយរហូតមិនដឹងរកពាក្យអ្វីមកនិយាយបាន។ ចា៎ ឈ្នះពិត រង្វាន់ពិត!” ចំណែកអតិថិជនដែលឈ្នះរង្វាន់ធំទី2 Galaxy S9+64GB ក៏សំដែងសប្បាយរីករាយដែរថា “សប្បាយចិត្ត សប្បាយចិត្តខ្លាំងហ្មង…គ្រាន់តែគេប្រកាសឈ្មោះ ដឹងថាឈ្នះរង្វាន់ ខ្ញុំលោតកញ្ឆែងផ្អើលគេផ្អើលឯងពេញផ្ទះហ្មងហើយគ្រប់គ្នានៅផ្ទះ ក៏សប្បាយដូចខ្ញុំដែរ។ ខ្ញុំសូមអរគុណមែនទែន ដល់ក្រុមហ៊ុនសាមសុងដែលបានបង្កើត មហាសំណាងនេះ ”

លោក ជា សុជាតិ បានមានប្រសាសន៏ថា  « ក្នុងឱកាសប្រគល់រង្វាន់ធំម៉ូតូ Honda ZoomerX  និង Samsung Galaxy S9/S9+ 64GB  ជូនអ្នកឈ្នះរង្វាន់ប្រចាំសប្តាហ៍ទី 2 ហើយក៏បានធ្វើការថ្លែងអំណរគុណដល់ទំនុកចិត្ត និងការគាំទ្ររបស់អតិថិជន ទាំងអស់ចំពោះផលិតផលសាមសុង - ហើយក្រុមហ៊ុនក៏នឹងសន្យាបន្តផ្តល់ ជូននូវផលប្រយោជន៍ផ្សេងៗ និងភាពរីករាយក្នុងការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ក៏សូមចូលរួមអមអរសាទរចំពោះអ្នកឈ្នះទាំងអស់នៅក្នុងសប្តាហ៍ទី 3 នេះផងដែរ។ 

សូមរំលឹកផងដែរថា នេះជាកម្មវិធីចាប់ឆ្នោតផ្សងសំណាងអាទិត្យទី3 របស់កម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ក្នុងចំណោមឱកាសចំនួន 6 ដងរៀងរាល់ថ្ងៃអាទិត្យក្នុងកម្មវិធី A1 Concert ផ្សាយផ្ទាល់ពីទូរទស្សន៏ MYTV ។ ការចាប់រង្វាន់ ដ៏រភើបរំជួលចិត្តនេះ នៅសល់3 លើកទៀតដូច្នោះអតិថិជន ទាំងអស់នៅតែមានឱកាសទទួលបានសំណាងឈ្នះមហារង្វាន់ ពីសាមសុងមានដូចជា ម៉ូតូ Honda Zoomer X, ទូរស័ព្ទ Samsung Galaxy S9+,ទូរស័ព្ទ Samsung Galaxy J6 , ទូរទស្សន៏ Samsung TV 32” និង ធុងបាស Harman Speaker ។ ហើយនូវមានរង្វាន់បន្ថែមចំពោះអតិថិជន ភ្លាមៗរាល់ការទិញ Samsung Galaxy S9|S9+ ដូចជា ការបញ្ចុះតម្លៃ $50, ធុងបាស JBL,  ឆ្នាំងសាក Wireless, ស្រោមទូរស័ព្ទ LED, និងរង្វាន់ផ្សេងៗជាច្រើនទៀត។

ជាថ្មីម្ដងទៀត សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ប្រចាំសប្ដាហ៍ទី៣។ សម្រាប់អតិថិជនដែលមិនទាន់បានឈ្នះ សូមបន្តព្យាយាម ជាមួយរង្វាន់ពិត ឈ្នះពិត  ពីកម្មវិធី ព្យុះសំណាង នាំមហារង្វាន់។ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!

ខាងក្រោមជាឈ្មោះម្ចាស់សំណាងសប្តាហ៏ទី3 ក្នុងកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” របស់ Samsung Galaxy S9|S9+ ៖  

1. រង្វាន់ម៉ូតូ Honda Zoomer X   1គ្រឿងបានទៅលើឈ្មោះ LEE GEUNG KI

2. រង្វាន់ ទូរស័ព្ទ Samsung Galaxy S9+  1គ្រឿង បានទៅលើឈ្មោះ DI KY

3. រង្វាន់ Samsung Galaxy J6   2គ្រឿងបានទៅលើឈ្មោះ VIN និងឈ្មោះ គីមសេង

4. រង្វាន់ទូរទស្សន៏ Samsung TV 32”    3គ្រឿងបានទៅលើឈ្មោះ យ៉ែម តុលា ឈ្មោះ OU SENG LIN និងឈ្មោះ គល់ចន្ធូ

5. រង្វាន់ធុងបាស Harman Speaker 5 គ្រឿង បានទៅលើឈ្មោះ ឌី តុលា, ឈ្មោះ វ៉ា ម៉ារី, 

ឈ្មោះ ឆន ប៊ុនថេន, ឈ្មោះ JIA YI JIANG និង ឈ្មោះ ជា ហួត

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន