no-alternative title

Y81 ស្មាតហ្វូនស៊េរីថ្មីរបស់ vivo បានមកដល់ទីផ្សារកម្ពុជាហើយ អតិថិជន អាចធ្វើការកុម៉្មង់ បានចាប់ពីថ្ងៃនេះតទៅ!

vivo Y81 ជាស្មាតហ្វូនលំដាប់កណ្តាល ស្ថិតក្នុងត្រកូល Y ជំនាន់ថ្មី ដែលក្រុមហ៊ុន vivo បានធ្វើការប្រកាសចេញ ក្នុងថ្ងៃនេះ តែម្តងដោយវាមានលក្ខណៈសម្បត្តិប្រសើរច្រើន ទាំងកម្លាំងម៉ាស៊ីន និងល្អសម្រាប់ការប្រើប្រាស់ទូទៅ។ បើនិយាយពី រចនាបថរូបរាងទាំងមូល នៃស្មាតហ្វូននេះវិញ គឺវាមានភាពស្អាតនិងទាន់សម័យសំរាប់យុវវ័យ។

ស្មាតហ្វូននេះ បំពាក់ជាមួយនូវកញ្ចក់អេក្រង់ FullView ជំនាន់ថ្មី ទំហំ 6.22 អ៊ីង ប្រភេទ IPS-LCD ជាមួយកំរិតបង្ហាញរូបភាព HD+ ឬ 720x1520 ភិចសែល និងមានកម្រិត Aspect Ratio 19:9។ vivo Y81 មានភ្ជាប់កាមេរ៉ាខាងមុខទំហំ 5 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 និងមានមុខងារ AI Face Beauty ជួយលើកសម្រស់ អោយស្រស់ស្អាត ចំណែកកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល មានកម្រិត Aperture f/2.2 អាចផ្តិតយករូបភាព បានច្បាស់គួរសម។ ក្នុងនោះ vivo ក៏បានបន្ថែមមុខងារ Live Photo សម្រាប់អ្នកចូលចិត្ត ថតរូបបែបមានចលនាផងដែរ និងមុខងារ Portrait សម្រាប់អ្នកចូលចិត្ត ថតរូបមានព្រាលផ្ទាំងខាងក្រោយ។ នៅលើផ្នែកសុវត្ថិភាព វាមានភ្ជាប់ជាមួយនឹងមុខងារ Face Access សម្រាប់អនុញ្ញាតិអោយយើង ដោះសោរតាមការស្កេនមុខ បានថែមទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះកម្លាំងម៉ាស៊ីនវិញ ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Helio P22,មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 2.0GHz ប្រភេទ Cortex A53 និងប្រើ GPU PowerVR GE8320។ ស្មាតហ្វួននេះ មានបំពាក់ RAM ទំហំ 3GB ជាមួយអង្គផ្ទុកទិន្នន័យខាងក្នុងមានទំហំ 32GB ដែលអនុញ្ញាតអោយលោកអ្នក អាចបន្ថែមម៉េម៉ូរីកាត micro SD ដល់ 256GB សម្រាប់ពង្រីកបន្ថែម ដោយមិនចាំបាច់បារម្ភពីការឆាប់ពេញឡើយ។ 

vivo Y81 គឺដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo Funtouch OS 4.0 ជំនាន់ចុងក្រោយ ចេញពីប្រអប់មកស្រាប់តែម្តង និងអាចប្រើប្រាស់សេវាបាន 4G LTE ផងដែរ។ សម្រាប់ប្រិយមិត្ត អាចធ្វើការកុម្ម៉ងស្មាតហ្វូន ម៉ូឌែលនេះ ចាប់ពីថ្ងៃនេះ តទៅ នៅក្រុមហ៊ុន vivo ឬបណ្តាហាងទូរសព្ទនានា ដែលនៅជិតលោកអ្នក ជាមួយនឹងតម្លៃ 199 ដុល្លារជាមួយនឹងការបន្ថែមកាដូមួយចំនួន ផងដែរដូចជាបំពងទឹករក្សាកម្តៅ បណ្តោង V-Ring និងដងសែលហ្វី ដ៏ស្រស់ស្អាត។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន