no-alternative title

តោះក្រឡេកមើលការរចនារូបរាងថ្មី និងលក្ខណៈសម្បត្តិរបស់រថយន្ត Volkswagen Vento 2017

Volkswagen Vento 2017 ដែលជារថយន្តប្រភេទ Sedan ស៊េរីថ្មី ដែលមនុស្សជាច្រើន បានទន្ទឹងរង់ចាំជាយូមកហើយនោះ ឥលូវនេះ គឺបានមកដល់ទីផ្សារព្រះរាជាណាចកម្ពុជាយើង ជាផ្លូវការហើយ។ នេះគឺជារថយន្តប្រភេទតូច ដែលមានការរចនារូបរាងខាងក្រៅមានការទាក់ទាញខ្លាំងមែនទែន បើធៀបជាមួយនឹងដៃគូនានា ដែលជាប្រភទេដូចគ្នា ឃើញថា Volkswagen Vento 2017 មានផ្លាស់ប្តូរជាច្រើនគួរអោយកត់សម្គាល់ផងដែរ។ រថយន្តស៊េរីថ្មី Volkswagen Vento 2017 នេះ គឺប្រើប្រាស់នូវសមាសភាគជាច្រើន ដែលផ្តល់ដោយគំនិតនៃការរចនាផ្សេងៗគ្នា ក្នុងនោះក៏មានការផ្លាស់ប្តូរទៅលើផ្នែកខាងក្រៅកាន់តែអស្ចារ្យ និងគួរអោយចាប់អារម្មណ៍បំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការបង្ហាញវត្តមាននៅទីផ្សារកម្ពុជា របស់រថយន្តស៊េរីថ្មី Volkswagen Vento 2017 នេះ គឺមានលក្ខណះកាន់តែប្រសើរទៅលើកម្លាំងម៉ាស៊ីន តាមរយៈការទទួលបាននូវព័ត៌មានលម្អិតអំពីផ្នែកជាច្រើននៃម៉ាស៊ីនបានបង្ហាញថា Volkswagen Vento 2017នេះគឺមានកម្លាំង 105 សេះ និងប្រើប្រាស់នូវចង្កឹះលេខ 7 វគ្គ។ Volkswagen តែងតែគិតពីសុវត្ថិភាពជាគោលការណ៍ចំបង ដោយនៅក្នុងនោះ ក្រុមហ៊ុនបានធ្វើការបំពាក់មកជាមួយនិងប្រពន័្ធទប់លំនឺងអេឡិចត្រូនិច (ESP) និងប្រពន្ធ័ហ្វ្រាំង (ABS) សម្រាប់រថយន្ត Volkswagen Vento 2017 ថ្មីនេះ ដែលនឹងផ្តល់អោយអ្នកប្រើប្រាស់កាន់តែមានភាពជឿជាក់នៅពេលធ្វើដំណើរលើដងផ្លូវ។

នៅលើរថយន្តមួយនេះ គឺមានលក្ខណៈពិសេសជាច្រើនសម្រាប់ផ្តល់ជូនអតិថិជន ដែលជាអ្នកប្រើប្រាស់ នៅក្នុងការធ្វើដំណើរបានយ៉ាងងាយស្រួល រហ័ស និងកាន់តែប្រសើរបំផុត ជាមួយនឹងការរចនារូបរាង ដ៏តូចច្រឡឹងរបស់រថយន្តនេះ។ បើនិយាពីឃ្លុបខាងក្រោយវិញ គឺមានទំហំធំ 494 លីត្រ ដែលផ្តល់នូវភាពងាយស្រួលក្នុងការទុកទំនិញរបស់គ្រួសារឬឥវ៉ាន់ផ្សេងៗ។ ជាមួយនឹងគំនិតនៃការផ្លាស់ប្តូរទៅលើរូបរាងរបស់រថយន្តនេះ គឺបានបង្កើតនូវភាពទាក់ទាញកាន់ខ្លាំងបំផុត ដោយសារភាពស្រស់ស្អាតរបស់វា បានធ្វើអោយវាទទួលបានលទ្ធផលល្អជាងគេបើធៀបជាមួយនឹងរថយន្ត Vento Volkswagen ផ្សេងទៀតនោះ។

សម្រាប់ការរចនាផ្នែកខាងក្នុងរបស់រថយន្តស៊េរីថ្មី Volkswagen Vento 2017 គឺមានការប្រើប្រាស់នូវសមាសភាគកាន់តែមានតម្លៃ និងការប្រើប្រាស់នូវ Setting កាន់តែប្រសើរ និងមានលក្ខណះទំនើបបំផុត ដែលបង្ហាញថា គំនិតនៃការរចនាជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗសម្រាប់រថយន្តនេះ គឺពិតជាអស្ចារ្យមែនទែន។ បន្ថែមពីនេះទៀត ផ្នែកខាងក្នុងរបស់រថយន្តនេះ គឺមានទំហំធំកាន់តែទូលាយជាងមុន។ ក្រុមវិស្វកររបស់ Volkswagen បានធ្វើការច្នៃប្រឌិតរថយន្តនេះ ដោយមានការអភិវឌ្ឍទៅលើបច្ចេកវិទ្យាកាន់តែអស្ចារ្យបំផុត។ ជាមួយនឹងការមកដល់កម្ពុជា នៅពេលនេះ រថយន្ត Volkswagen Vento 2017 ត្រូវបានក្រុមហ៊ុន Volkswagen ដាក់លក់នៅក្នុងតម្លៃ 29,900 ដុល្លារ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន